ដោយៈជេស៊ីកា
ភ្នំពេញៈ ក្នុងគោលដៅផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព និងភាពស៊ីវិល័យដល់ប្រជាពលរដ្ឋ អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមបោះទុន៧៧លានដុល្លារសាងសង់បុរីបុស្បា ដែលមានទីតាំងនៅក្នុងខ័ណ្ឌដង្កោររាជធានីភ្នំពេញ។
បុរីបុស្បាសាងសង់ឡើងលើផ្ទៃដីជាង២០ហិកតា ប៉ុន្តែដំណាក់កាលទី១ បុរីបុស្បា អប្សរមេរាបានផ្តោតលើទំហំដី១០ហិកតាជាមុនសិន មុនពង្រីកគំរោងបន្ថែមទៀត។
ការប្រារពពិធីបើកការដ្ឋាន និងជប់លៀងសម្ភោធការលក់បុរីបុស្បាធ្វើឡើងក្រោមអធិបតីភាពលោកជំទាវឃួន សុដារីអនុប្រធានទី២នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្រុមហ៊ុនបុរីបុស្បា ព្រមទាំងអ្នកជំនួញរាប់រយនាក់ទៀតបានចូលរួម។
លោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៨ មករានេះថា បុរីបុស្បាបានសម្រេចបុកគ្រឹះ សាងសង់នៅរសៀលថ្ងៃទី២៨ មកតាកន្លងមកនេះ ដែលមានទីតាំងនៅភូមិព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងកំពុងក្លាយជាតំបន់ស៊ីវិល័យមួយ។
លោកជំទាវបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។លោកជំទាវបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។
បុរីបុស្បា មានផ្ទះជាច្រើនប្រភេទ ដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។
លោកជំទាវបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជន ជាពិសេស បុរីបុស្បាបានលក់ ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។
បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។
លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះបានរៀបចំសួនច្បារ ទីធ្លាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។
លោកអោម សេងបូរ៉ាស្ថាបនិកCEO Master Clubបានមានប្រសាសន៍សម្តែងការអបអរសាទរ ចំពោះម្ចាស់បុរីបុស្បា ពិសេសលោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន និងសហភាគហ៊ុនិកដទៃទៀត ដែលបានសហការវិនិយោគបបុរីដ៏ប្រណីតនេះឡើង។
លោកបន្តថា “រហូតមកទល់ពេលនេះ សមាជិកCEO Master Clubកាន់តែច្រើនបានក្លាយជាអ្នកអអភិវឌ្ឍន៍បុរី ដែលជាការវិនិយោគដ៏សំខាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ”៕