ដោយ : វុត្ថា
ភ្នំពេញ : មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីនេះស្តីពី សេដ្ឋកិច្ចពិភពលោកពាក់ព័ន្ធនឹងបណ្តាប្រទេសចំនួន១០ នៅក្នុងពិភពលោក ដែលមានទំហំសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ២០១៨ នេះ បើធៀបនឹងឆ្នាំ២០១៧កន្លងទៅ។
នៅក្នុងតារាងរបស់ស្ថាបន័មូលនិធិរូបបិយវត្ថុអន្តរជាតិ(IMF)បានឲ្យដឹងថាប្រទេសសហរដ្ឋអាមរិក ឈរនៅលំដាប់លេខរៀងទី១នៃតារាង ដែលមានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់រីកលូតលាស់ខ្លាំងបំផុតនៅក្នុងឆ្នាំ២០១៨ ដែលមានទំហំទឹកប្រាក់២០,៤ទ្រីលានដុល្លារពោលគឺកើនឡើងពីទំហំ១៩,៤ ទ្រីលានដុល្លារកាលពី២០១៧។
ប្រទេសដែលឈរលំដាប់លេខរៀងទី២ គឺប្រទេសចិនដែលមានទំហំទឹកប្រាក់ចំនួន១៤ទ្រីលានដុល្លារ ពោលគឺកើនឡើង២ទ្រីលានដុល្លារបើធៀបទៅនឹងឆ្នាំ ២០១៧ ដូចគ្នា។ ចំណែកប្រទេសជប៉ុនឯណេះវិញ ឈរនៅលំដាប់លេខរៀងទី៣ ដែលមានទំហំសេដ្ឋកិច្ចរីកចម្រើនខ្លាំងដែរ ក្នុងទំហំសេដ្ឋកិច្ចកើនដល់ទំហំទឹកប្រាក់ចំនួន៥,១ទ្រីលានដុល្លារ ពោលគឺកើនឡើង៤,៨៧ទ្រីលានដុល្លារ បើធៀននឹងឆ្នាំ២០១៧កន្លងមកនេះ។
ប្រទេសនៅក្នុតំបន់អឺរ៉ុបចំនួន៣ បានជាប់ចំណាត់ថ្នាក់ទី៤នៅនៅក្នុងបញ្ជី រួមមាន ប្រទេសអាល្លឺម៉ង់ស្ថិតនៅលំដាប់លេខ៤ ជាមួយនឹងទំហំសេដ្ឋកិច្ចចំនួន៤,២ ទ្រីលានដុល្លារ។ ប្រទេសចក្រភពអង់គ្លេសស្ថិតក្នុងលំដាប់ទី៥ មានទំហំសេដ្ឋកិច្ចចំនួន២,៩ ទ្រីលានដុល្លារ និងប្រទេសបារាំងជាប់លេខទី៦ ដែលមានទំហំសេដ្ឋកិច្ចផលទុនជាតិសរុបចំនួន២,៩៣ ទ្រីលានដុល្លារ។
នៅតាមពីក្រោយពីប្រទេសចក្រភពអង់គ្លេស និងប្រទេសបារាំង គឺប្រទេសឥណ្ឌាឈរនៅលំដាប់លេខរៀងទី៧ ដែលមានទំហំសេដ្ឋកិច្ចចំនួន២,៨៥ទ្រីលានដុល្លារ។ចំណែកប្រទេសអ៊ីតាលីឈរលំដាប់លេខរៀតទី៨ មានទំហំសេដ្ឋកិច្ចមាន២,១៨ទ្រីលានដុល្លារ។ ប្រទេសប្រេស៊ីលឈរលំដាប់លេខរៀង៩ មានទំហំសេដ្ឋកិច្ចជាង២,១៤ទ្រីលានដុល្លារ ខណៈដែលប្រទេសកាណាដាជាប្រទេសចុងក្រោយគេ ដោយឈរនៅលំដាប់ទី ១០ មានទំហំសេដ្ឋកិច្ចសរុប១,៨ ទ្រីលានដុល្លារ។
ជារួមពិភពលោកមានទំហំ៧៩,៩៨ ទ្រីលានដុល្លារ ពោលគឺប្រទេសសហរដ្ឋអាមេរិកមានទំហំសេដ្ឋកិច្ចច្រើនជាងមួយភាគ៤នៃចំនួនសរុបពិភពលោក។យោងតាមទិន្នន័យពីធនាគារពិភពលោក (គំនូរដោយអ្នកមូលធននិយមដែលមើលឃើញ) សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង៦,៥ទ្រីលានដុល្លារនៅចន្លោះឆ្នាំ ២០១៧ និង ២០១៩៕