អ្នកជំនាញអះអាងថា តម្រូវការការិយាល័យក្នុងរាជធានីភ្នំពេញ មានកំណើនខ្លាំង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តម្រូវការការិយាល័យទំនើបនៅរាជធានីភ្នំពេញ ពិសេសការិយាល័យនៅតាមបណ្ដាគារខ្ពស់ៗមានការហក់ឡើងខ្លាំង ដោយសារកំនើននៃការវិនិយោគ និងក្រុមហ៊ុនថ្មីៗបង្កើតឡើងកាន់តែច្រើន។

កញ្ញាលីម សុខាដាវីន ប្រធានផ្នែគលក់នៃក្រុមហ៊ុន FURI Real Estate បានលើកក្នុងពិធីដាក់លក់ការិយាល័យកម្រិត A Plus របស់ខ្លួនដែលស្ថិតនៅក្នុងអាគារThe Peakកាលពីរាត្រីថ្ងៃទី២១ កញ្ញាកន្លងមកថា សព្វថ្ងៃតម្រូវការការរិយាល័យបែបប្រណីត តាមអាគារខ្ពស់ៗ មានកំណើនជាខ្លាំងក្នុងរាជធានីភ្នំពេញ ជាពិសេសនៅកណ្តាលរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងភ្នំពេញ ពុំមានដីច្រើនដើម្បីសាងសង់ការិយាល័យ។ ម្យ៉ាងវិញទៀតការរិយាល័យប្រភេទនេះ ក៏បានទាក់ទាញការវិនិយោគ និងសកម្មភាពជាជីវកម្មច្រើនផងដែរ។

កញ្ញាបន្តថា ជាក់ស្ដែងគម្រោងលក់ការិយាល័យ ដែលចាប់ពីជាន់ទី១៣ដល់ជាន់ទី២៨ ចំនួន២៥០យូនីត ដែលចាប់ផ្ដើមលក់កាលពីដើមឆ្នាំរបស់ហ៊ុនមកទល់ពេលនេះ បានលក់ដាច់ជាច្រើនប្រមាណ៩០ភាគរយហើយ។ កញ្ញាបន្តថា អតិថិជនដែលសម្រេចទិញ ការិយាល័យពីក្រុមហ៊ុនមានទាំងជនជាតិខ្មែរ និងជនបរទេស ដោយក្នុងនោះអ្នកវិនិយោគជនជាតិចិនជាច្រើនបានទិញ ការិយាល័យសម្រាប់បម្រើការងាររបស់ខ្លួន។

អ្នកនាង ជិន ចាន់ឡែន នាយិកាក្រុមហ៊ុន FURI TIMES SQAURE បានមានប្រសា​សន៍ឲ្យដឹងផងដែរថា ទីផ្សារការិយាល័យ ពិតជាមានកំនើនតម្រូវការខ្ពស់ ពិសេសការិយា​ល័យស្ថិតនៅក្នុងគំរោងវិនិយោគចម្រុះបែបនេះ ដែលអតិថិជនអាចទិញវិនិយោគចំណេ​ញបានច្រើន ព្រោះគំរោង THE PEAK ជាគំរោងដែលរួមបញ្ចូលនូវសណ្ឋាគារប្រណីតលំ​ដាប់ផ្កាយ៥  Shangri_La, ផ្សារទំនើបលំដាប់អន្តរជាតិ ក្លឹបហាត់ប្រាណ និងសេវាកម្មជាច្រើនទៀត ពិសេសមានខុនដូជាង១១០០យូនីត ស្ថិតនៅក្នុងគំរោងនេះ។

អ្នកនាងបន្តថា អតិថិជនមួយចំនួនបានវិនិយោគលើគំរោងមួយចំនួនមិនបានទទួ​លជោគជ័យ ដោយសារពួកគេជ្រើសរើសគំរោង ដែលគ្មានការឌីសាញទាក់ទាញ មិនមាន​ការបំពាក់សម្ភារៈបរិក្ខាគ្រប់គ្រាន់ មិនមានចំណតយានយន្តសមស្រប ប៉ុន្តែសម្រាប់គំរោង THE PEAK គឺមានសេវាកម្មទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here