KW Cambodiaត្រូវការជ្រើសរើសភ្នាក់ងារលក់៣០០នាក់ ដោយតម្លៃសំបុត្រប្រមូលបាននឹងផ្តល់ជូនមន្ទីរពេទ្យ​គន្ធបុប្ផា ទាំងអស់

0

       ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ​KW Cambodiaនឹងរៀបចំកម្មវិធធីបណ្តុះបណ្តាល ដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យ៣០០នាក់ ដោយសំបុត្រចូលរួមតម្លៃ២០ដុល្លារក្នុងម្នាក់ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យ​គន្ធបុប្ផា ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ មេសានេះ ដោយលើកជាសំណួរថា  តើ KW Cambodia បានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ក្នុងអំឡុងពេល 2018-2022 នៅកម្ពុជា។ តើ Agent, ALC, MCA, TL, PC, MC ពិសេស KW Cambodia បានបង្កើតកំហុសអ្វីខ្លះក្នុងអំឡុងពេល 2018-2022! និងតើអនាគតនៃអាជីវកម្ម KW Cambodia ដែលជាយីហោក្រុមហ៊ុនអាមេរិកនៅកម្ពុជា នឹងទៅជាយ៉ាងណា?។

កម្មវិធីនេះនឹងមានការផ្តល់អាហារសម្រន់ អាហារពេលល្ងាច ដោយមានការឧបត្ថម្ភពីបុរីវិមានសំណាង។

លោកឧកញ៉ាបានបន្តថា អតីតភ្នាក់ងារលក់ ភ្នាក់ងារលក់ និងអ្នកចង់ក្លាយជាភ្នាក់ងារលក់របស់ KW Cambodia ចំនួន300នាក់ ត្រូវបានស្វាគមន៌អោយចូលរួមកម្មវិធី KWC Family Reunion 2022 ។

កម្មវិធី KWC Family Reunion 2022 ពីម៉ោង 8:00-17:00 និង Gala Dinner ពីម៉ោង 18:00-21:00 ដែលឧបត្ថម្ភដោយ បុរី វិមានសំណាង! ។ សូមទាក់ទង 077 581 100 & 087 581 100!

ប្រធានKW Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here