តើកត្តាសំខាន់ៗអ្វីខ្លះធ្វើឱ្យទីផ្សារអចលនទ្រព្យមានបម្រែបម្រួល?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិស័យអចលនទ្រព្យជាវិស័យមួយ ដែលបាននិងកំពុងជួយដល់សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ប៉ុន្តែវិស័យនេះក៏អាចប្រែប្រួលឡើង និងចុះមកវិញបានដែរ គឺវាមិនស្ថិតស្ថេរជានិរន្តរ៍បានឡើយ។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន អចលនទ្រព្យមួយប្រចាំកម្ពុជា Century 21 Zillion Holing ឱ្យដឹងថាមានកត្តា៤ដែលធ្វើឱ្យបម្រែបម្រួលលើទីផ្សារអចលនទ្រព្យ។

១. កត្តាសេដ្ឋកិច្ច
វិស័យអចលនទ្រព្យ គឺមានទំនាក់ទំនងទៅនឹងសេដ្ឋកិច្ច ហើយទីផ្សារតម្លៃអចលនទ្រព្យ នឹងអាចប្រែប្រួលទៅតាមស្ថានភាពនៃសេដ្ឋកិច្ច ដូចជាការរីកឡើងនៃទំហំសេដ្ឋកិច្ច ការកើនឡើងក្នុងកម្រិតខ្ពស់បំផុត ការធ្លាក់ចុះមកវិញ និងដំណាក់កាលដាំក្បាលចុះ ។ ការយល់ច្បាស់ពីការវិវត្តសេដ្ឋកិច្ចនឹងជួយដល់ការវិនិយោគបានត្រឹមត្រូវ ។

២. អត្រាការប្រាក់
ការប្រែប្រួលនៃអត្រាប្តូរប្រាក់ អាចមានឥទ្ធិពលទៅលើទីផ្សារអចលនទ្រព្យ ព្រោះវាប៉ះពាល់ដោយផ្ទាល់ទៅលើលទ្ធភាព របស់អ្នកទិញ។

៣. អត្រាប្រជាសាស្រ្ត
កំណើនប្រជាសាស្ត្រ នៅតំបន់មួយនឹងជំរុញឱ្យតម្លៃ និងតម្រូវការអចលនទ្រព្យមានកំណើនខ្ពស់ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា តំបន់ណាមានមនុស្សទៅរស់នៅកាន់តែច្រើន តម្លៃ និងតម្រូវការក៏កាន់តែខ្ពស់ និងជំរុញឱ្យមានការវិនិយោគលើតំបន់នោះកាន់តែខ្ពស់ផងដែរ។

៤.គម្រោងរបស់រដ្ឋាភិបាល
នៅពេលរដ្ឋាភិបាល ប្រកាសអភិវឌ្ឍន៍គម្រោងអ្វីមួយ វាបានធ្វើឱ្យជះឥទ្ធិពល ដល់ហាងឆេងតំបន់នោះកាន់តែខ្លាំង តួយ៉ាងគម្រោងសាងសង់ផ្លូវ គម្រោងសង់ស្ពាន និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋ ហើយក៏បានទាក់ទាញដល់ការវិនិយោគ ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសផងដែរ ។ នៅកម្ពុជា មានគម្រោងធំៗជាច្រើនរបស់រដ្ឋាភិបាល បានអភិវឌ្ឍន៍នៅតំបន់ជាយក្រុងស្ទើរតែគ្រប់ទិស ដែលជំរុញឱ្យតំបន់ជាយក្រុង មានការរីកចម្រើនកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here