ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសវៀតណាមកំពុងក្លាយ ជាកន្លែងទាក់ទាញសម្រាប់ការធ្វើជំនួញ និងវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារតែតម្រូវការលំនៅដ្ឋាន តម្រូវការហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្ម ផ្សារទំនើប និងអចលនទ្រព្យទេសចរណ៍កើនឡើងខ្ពស់។
លោក Pham Hong Ha រដ្ឋមន្ត្រីសំណង់នៃប្រទេសវៀតណាមថ្លែងនៅក្នុងកម្មវិធីសន្និសីទអចលនទ្រព្យអន្តរជាតិ ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃនៅក្នុងទីក្រុងហាន់ណូយកាលពីពេលថ្មីៗនេះថា កំណើនទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ក្នុងរយៈពេលថ្មីៗនេះ គឺមានការរីកចម្រើនយ៉ាងលឿន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយតម្រូវការលំនៅដ្ឋាននៅតែមានការកើនឡើង។
លោកនិយាយថា “ទីផ្សារអចលនទ្រព្យ បានរួមចំណែកដល់ការអភិវឌ្ឍន៍ហិរញ្ញវត្ថុ សុវត្ថិភាព ពលកម្ម និងទីផ្សារសេវាកម្ម និងឧស្សាហក្មផ្សេងទៀត ដូចជាសម្ភារៈសាងសង់ និងសំណង់ជាដើម។
លោកបន្តថា “រដ្ឋាភិបាលនៃប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់ និងផ្តល់នូវកិច្ចខិតខំប្រឹងប្រែងជួយដល់ការធ្វើជំនួញរបស់វិនិយោគបរទេស និងក្នុងស្រុក ក្នុងទីផ្សារអចលនទ្រព្យអោយមានភាពងាយស្រួល។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment Agency) បានឲ្យដឹងថា លំហូទុនវិយោគបរទេសចូលទៅក្នុងប្រទេសវៀតណាមក្នុងឆមាសទី១ ឆ្នាំ ២០១៨ លើវិស័យអចលនទ្រព្យមានចំនួន៥,៥៤ ពាន់លានដុល្លារ ពោលគឺកើនឡើង២៧,៣ភាគរយ។ វិស័យចលនទ្រព្យនេះគឺជាវិស័យទី២ ដែលមានការទាក់ទាញបំផុតពីវិនិគិនទាំងនៅក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីវិស័យរោងចក្រឧស្សាហកម្ម។
វិនិគិនបរទេសយល់ឃើញថា ទីផ្សារចលនទ្រព្យក្នុងប្រទសវៀតណាម មានតម្រូវការលឿនជាងពេលណាៗទាំងអស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមហេតុផលតម្រូវការកើនឡើងនៃអ្នកមានចំណូលមធ្យម៕