កម្ពុជានឹងមានផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសក្នុងតំបន់ឆាប់ៗនេះ

0

 បុរស វុត្ថា

ភ្នំពេញ កម្ពុជាមិនស្ថិតក្នុងស្ថានភាពបច្ចុប្បន្នទេ ទោះជាសេដ្ឋកិច្ចសម្រេចបានកំនើនល្អប្រសើរខ្លាំងក្តី ប៉ុន្តែប្រទេសនេះត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ជាច្រើនទៀត ពិសេសប្រទេសនេះ នឹងមានខ្សែរថភ្លើងល្បឿនលឿន ឆ្លងកាត់ក្នុងប្រទេសជាមួយប្រទេសក្នុងតំបន់ និងតភ្ជាប់ទៅកាន់ពិភពលោកក្រោយឆ្នាំ ២០៣០ខាមុខនេះ។

យោងតាមឯកសារទាក់ទងនឹងគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិន ដែលគេហ ទំព័រpropertyarea.asiaទើបទទួលបានក្នុងសប្តាហ៍នេះបានឲ្យដឹងា ប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើន និងមានការអភិវឌ្ឍន៍គួរអោយកត់សម្គាល់នោះ គឺប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅជាប់នៃប្រទេសឡាវ វៀតណាម ​និងប្រទេសថៃ។ ប្រទេសកម្ពុជាកំពុងតែមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយគម្រោងផ្លូវរថភ្លើងរត់ល្បឿនលឿន នឹងត្រូវគេតភ្ជាប់មកកាន់ប្រទេសមួយនេះនាពេលខាងមុខនេះ។ ផ្លូវរថភ្លើងថ្មីជាចច្រើនខ្សែនឹងជួយពន្លឿនសេដ្ឋ​កិច្ចប្រទេសកម្ពុជាអោយកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើទោះបីប្រទេសកម្ពុជាមានសេដ្ឋកិច្ចលូតលាស់ខ្លាំងយ៉ាងណាក៏ដោយចុះ ក៏ប្រទេសមួយនេះ ត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចផ្លូវថ្នល់​ ផ្លូវរថភ្លើង និងផ្លូវទឹកដើម។ ផ្លូវទឹកនៅតាមដងទន្លេសាប ក៏បានជម្រុញអោយវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងណាស់ដែរ។

សកម្មភាពការធ្វើពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញក៏កាន់តែមមាញឹក ហើយផ្លូវសំខាន់ៗក៏ត្រូវបានពង្រីក​ ជាពិសេសគឺកជួសជុលឡើងវិញ នៅផ្លូវរថភ្លើងដើម្បីតភ្ជាប់ទៅកាន់ខេត្តនានាក្នុងការជំនួសដល់ការដឹកទំនិញនាំចូលនាំចេញ។ ផែនការមេតភ្ជាប់ផ្លូវរថភ្លើងត្រូវបានគេរៀប​ចំតភ្ជាប់កាន់នៃព្រុំដែនប្រទេសជិតខាង ទិសដៅទី១ ការអភិវឌ្ឍន៍ផ្លូវរថភ្លើងគឺជាគោលនយោ​បាយជាតិ និង ការរីកចម្រើនសេដ្ឋកិច្ច គម្រោងអភិវឌ្ឍផ្លូវរថផ្លូវភ្លើងនេះ សម្រាប់អោយមានការរីកចម្រើនសេដ្ឋកិច្ច និងគោលនយោបាយជាតិ ជាពិសេសគឺសមាហរណកម្មសេដ្ឋកិច្ចជាតិនតាមរយៈផ្លូវរថភ្លើងនឹងត្រូវគេតភា្ជប់ផងដែរទៅកាន់ទីក្រុង និងខេត្តនានាក្នុងប្រទេសកម្ពុជា។

ទិសដៅទី២ ការអភិវឌ្ឍផ្លូវរថភ្លើង បានផ្តល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកអោយមានការកើនឡើង។ ដូច្នេះហើយទើបរដ្ឋាភិបាល មានគម្រោងតភ្ជាប់ផ្លូវរត់ភ្លើងទៅកាន់ខេត្តសំខាន់ៗ និងទៅកាន់ទីជនបទ ទិស

ដៅទី ៣ ការកសាងប្រពន័្ធផ្លូវដឹកជញ្ជូនអន្តរជាតិ សម្រាប់ការរីកចម្រើនសេកិច្ច និងសហប្រតិ​បត្តិការអន្តរជាតិផ្លូវ ក្នុងការកសាងផ្លូវល្បឿនលឿន និងទិសដៅទី៤កសាងផ្លូវរថភ្លើងល្បឿនអោយមានប្រសិទ្ធិភាព និង​ប្រព័ន្ធដឹកជញ្ជូនដែលមានតម្លៃទាបទៅកាន់អន្តរជាតិ។

ឯកសារដដែលបានបង្ហាញថា ប្រទេសកម្ពុជាមានផែនការមេក្នុងការពង្រីផ្លូវរថភ្លើងឆ្លងកាត់ខេត្តក្រុងនានាក្នុងប្រទេស ជាពិសេសបានជួសជួសជុលផ្លូវមួយចំនួនរួចហើយ និងបន្តជួសជុលទៀតថែមទៀត ជាពិសេស ខ្សែរថភ្លើងA និងB បានជួសជុលរួចហើយគឺពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ព្រុំដែនប្រទេសថៃ ហើយខ្សែរថ្មីមួយទៀតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ព្រមទាំងមានខ្សែររថភ្លើងទៅប្រទេសឡាវ ក៏ស្ថិតនៅក្នុងផែន​ការមេដែរ។ បើនិយាយដោយរួមទៅមានខ្សែរថភ្លើងមានចំនួន៨ អាចនឹងកើតមាននៅក្នុងប្រទេសកម្ពុជា ទៅកាន់បណ្តារខេត្តនានាទៅកាន់ប្រទេសជាប់ព្រុំដែន ដើម្បីអោយសន្ទុះសេដ្ឋកិច្ចមានការរីកចម្រើន។

ខ្សែរថភ្លើងចំនួនពីរ នឹងដាក់អោយដំណើរខ្លះៗមកហើយ​ ក្នុងរយៈពេលដខ្លីចាប់ពីឆ្នាំ ២០១៤ – ២០២០ និងខ្សែរផ្សេងទៀត នឹងនិងបញ្ចប់នៅឆ្នាំ ២០២១-២០៣០ ហើយខ្សែរបន្ទាប់មានរយៈពេលយូរគឺចាប់ពីឆ្នាំ២០៣១៕

ឧកញ៉ា​ពុង ឃាវ​សែ បង្ហាញ​យុ​ទ្ឋ​សាស្ត្រ​បី​ដើម្បី​ក្លាយជា​អ្នកមាន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ជា​មនុស្ស​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង​ក្នុង​ពិភព​ជំនួញធំៗនៅ​កម្ពុជា លោក​ឧកញ៉ា ​ពុង ឃាវ​សែ ​ជា​បុគ្គល​ជោគជ័យ​បំផុត ក្នុង​មុខ​ជំនួញ​នៅ​កម្ពុជា ដោយ​លោក​មាន​ក្រុមហ៊ុន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនតិចជាង ១០នៅក្នុង​ដៃ​ឡើយ។

តើ​លោក​ក្លាយជា​អ្នកមាន​ដោយ​របៀប​ណា និង​មាន​យុ​ទ្ឋ​សាស្ត្រ​បែបណា ដើម្បី​ក្លាយជា​អ្នកមាន? លោក​ឧកញ៉ា​ ពុង ឃាវ​សែ ​បាន​ថ្លែងថា លោក​តែងតែ​គោរព​គោលការណ៍​បី​ចំណុច​នោះ ក្នុង​មុខ​ជំនួញ​របស់លោក ដើម្បី​សម្រេចបាន​ជោគជ័យ ដូចជា ទី១ ភាពស្មោះត្រង់​ជាមួយនឹង​អតិថិជន ជាមួយ​ដៃគូ​វិនិយោគ​ធ្វើ​ឲ្យ​គេ​ជឿជាក់​លើ​យើង មិន​បោកប្រាស់​គេ ទី២ ភាព​អំណត់​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ និង​ទី៣ត្រូវ​ចេះ​ច្នៃប្រឌិត​ចាប់យកឱកាសល្អៗដើម្បី​វិនិយោគ។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ក៏បាន​ត្អូញត្អែរ​ពី​ភាពលំបាក ក្នុង​ភាពជា​អ្នកមាន​ស្តុកស្តម្ភ​របស់លោក​ផងដែរ​ថា “ធ្វើជា​អ្នកមាន​មិនមែន​ស្រួល​ដូច​ការគិត​នោះទេ។ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំថាឡើយ ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​នោះ មិន​ថា​យប់ មិន​ថា​ថ្ងៃ។

លោក​បន្តថា សព្វថ្ងៃ​ខ្ញុំ​ប្រឹង​ណាស់ ហត់​ណាស់ ប៉ុន្តែ​កូន​ខ្ញុំគេ​មិន​សរសើរ​ទេ ព្រោះ​ឪ​វា​ធ្វើការ​នឿយ​ពេក។ ធ្វើជា​ថៅកែ​គេ មេដឹកនាំ​គេ ត្រូវតែ​ធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ។លោក​បន្តថា “ខ្ញុំ​មាន​សម្ពាយ​របស់ខ្ញុំ​ធ្ងន់​ណាស់ ព្រោះ​ត្រូវ​ចិញ្ចឹម​បុគ្គលិក​ខ្ញុំ​ជាង ១៤.០០០នាក់ និង​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ខ្ញុំ”៕

មណ្ឌល​គី​រី កែប្រែ​មុខមាត់​ថ្មី​ជាមួយ​ឧទ្យាន​កម្សាន្ត​ដ៏​ធំ​បំផុត​ប្រចាំខេត្ត ចំណាយ​ជាង 3លាន​ដុល្លារ លើ​ការសាងសង់

0

យ៉ាងយូរបំផុត​នៅត្រឹម​អំឡុង​ខែវិច្ឆិកា ឆ្នាំ2017 ឆាប់ៗខាងមុខនេះ ខេត្ត​មណ្ឌល​គី​រី នឹង​ត្រូវបាន​កែប្រែ​មុខមាត់​ថ្មី ដែល​ពោរពេញ​ទៅដោយ​សោ​ភ័​ណ្ឌ​ភាព និង​ស័ក្ដិ​សមជា​តំបន់​ទេសចរណ៍​គួរ​ជាទី​ទាក់ទាញ​ប្រចាំ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ជាមួយនឹង​ការបង្កើត​នូវ​សួន​កម្សាន្ត​ឧទ្យាន​ដ៏​ធំ​លើកដំបូង​បង្អស់​មិន​ធ្លាប់មាន ។ សម្រាប់​ការបង្កើតឱ្យមាន​ឧទ្យាន​កម្សាន្ត​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ប្រចាំខេត្ត​មួយ​នេះ គឺជា​ការចំណាយ​ថវិកា​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុងការ​សាងសង់ សរុប​ប្រមាណ​ជាង3លាន​ដុល្លារ នៅលើ​ផ្ទៃដី​ប្រមាណ20ហិកតា ដែលជា​ទីតាំង​អតីត​ព្រលានយន្តហោះ​ប្រចាំខេត្ត​នេះ ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

ជាមួយនឹង​សេចក្ដីសម្រេច​ពី​សំណាក់​រាជរដ្ឋាភិបាល​ទៅលើ​ការអភិវឌ្ឍ​បង្កើតឱ្យមាន​តំបន់​កម្សាន្ត​ខាងលើនេះ លោក យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង ក៏បាន​ធ្វើ​ការស្នើ​ដល់​អជ្ញាធរ​ខេត្ត ក៏ដូចជា​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ទាំងអស់​ជួយ​សម្របសម្រួល​ចូលរួម​ព​ន្លឿ​ន​គម្រោង​សាងសង់ ជាមួយនឹង​ការស្វែងរក​កូន​រុក្ខជាតិ ក៏ដូចជា​ដើមឈើ​ដែល​ជាការ​សម្គាល់​ពី​អត្តសញ្ញាណ​របស់​ខេត្ត ក៏ដូចជា​របៀបរបប​នៃ​ការរៀបចំ​ទាំងឡាយណា​ដែល​អាច​បញ្ជាក់​ពី​ប្រពៃណី ទំនៀម ទម្លាប់ របស់​បងប្អូន​ជនជាតិភាគតិច​ផងដែរ ។

សម្រាប់​សួនឧទ្យាន​ដែល​អាចជួយ​លើកមុខ​មាត់​របស់​ខេត្ត​មណ្ឌល​គី​រី​មួយ​នេះ ត្រូវបាន​រៀបចំឡើង​យ៉ាង​ប្រណីតភាព ដោយ​ការ​ក្រាល​ថ្មី​ក្រា​នី​ត មាន​ដាំ​ស្មៅ និង​សួនច្បារ​ពោរពេញ​ទៅដោយ​ផ្កា​ចម្រុះ​ពណ៌ មាន​ប្រពន្ធ​លូ​រំដោះ​ទឹក មាន​ផ្លូវ​ជុំវិញ​ដោយមាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ មាន​កន្លែង​ក្មេង​លេង ទីលាន​សម្រាប់​ហាត់ប្រាណ​សាធារណៈ កន្លែង​អាហារ​ដ្ឋា​ន និង​មាន​បង្គន់​អនាម័យ​ផងដែរ ៕

កម្ពុជា ចូលរួម​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន

0

ដោយ​សម្លឹង​ឃើញ​ពី​ភាព​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​តែង​កើតមានឡើង​ពាក់ព័ន្ធ​ទៅនឹង​ការប្រកួតប្រជែង​លើ​វិស័យ​ពាណិជ្ជ​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​នោះ កាលពី​ម្សិលមិញ​នេះ មន្ត្រី​ជំនាញ​មកពី​បណ្តា​ប្រទេស​នានា ដែលជា​សមាជិគ​អាស៊ាន​បានមក​ជួបជុំគ្នា ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អប្រសើរ ដោយ​ផ្តើម​ពី​ការរៀបចំ​បង្កើតជា​ស្ថាប័ន​ផ្លូវការ ដែលមាន​តម្លាភាព​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា លើ​ការប្រកួតប្រជែង​ស្ថិតនៅក្រោម​ច្បាប់ និង​តាម​គោល​ការ​ទីផ្សារសេរី ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច ព្រមទាំង​បទបញ្ញត្តិ​នានា​ដែល​បានចែង​ទុក​ផងដែរ ។

លោក គឹម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ជាទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​បានលើកឡើង​ថា ការបង្កើតឱ្យមាន​កិច្ច​ជំនួប​នេះ ក៏​ព្រោះតែ​កន្លងមក​យើង​តែង​សង្កេតឃើញ​កើតមាន​នូវ​បញ្ហា​មួយចំនួន ដែល​អាច​ជះឥទ្ធិពល​ទៅដល់​បណ្តា​ក្រុមហ៊ុន​មួយចំនួន ដែល​ខ្វះ​លទ្ធភាព និង​បទពិសោធន៍។ ប៉ុន្តែ​បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចពិភាក្សា​គ្នា​យ៉ាង​លម្អិត​ពី​សំណាក់​អ្នកជំនាញ យើង​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍ថ្មីៗ ឈានដល់​ការរៀបចំ​បង្កើត​ស្ថាប័ន និង​តាក់តែង​ច្បាប់​ប្រកួតប្រជែង​របស់ខ្លួន ដើម្បី​អនុវត្ត​ប្រកបទៅដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​តំណាក់កាល​លើកដំបូង។

លោក​បាន​បញ្ជាក់ទៀតថា នៅពេល​កម្ពុ​ជាមាន​ស្ថាប័ន​គ្រប់គ្រង​ការប្រកួតប្រជែង នោះ​វា​នឹង​កាន់​តែមាន​ភាព​សំខាន់​ក្នុង​ការជំរុញឱ្យ​បរិយាកាស​វិនិយោគ​កាន់​តែមាន​ភាពរឹងមាំ ហើយ​វា​ក៏បានផ្តល់​ជា​អត្ថប្រយោជន៍​សម្រាប់​អតិថិជន ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់ ទាំង​ប្រភេទ​ទំនិញ ទាំង​ប្រភេទ​ជា​សេវាកម្ម ក៏ដូចជា​គុណភាព​ផលិតផល​ខ្ពស់ តម្លៃថោក ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​អតិថិជន ។ ក្រៅពីនេះ ស្ថាប័ន​មួយ​នេះ​ថែមទាំង​ជួយ​បង្កើន​ផលិតភាព​នៃ​ការច្នៃប្រឌិត​ខ្ពស់ ដែល​វា​ជា​ធាតុ​ផ្សំ​មួយ​យ៉ាងសំខាន់​របស់​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ផងដែរ ។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការរៀបចំ​បង្កើត​ស្ថាប័ន និង​ព្រាង​ច្បាប់​លើ​ការប្រកួតប្រជែង​ពាណិជ្ជ​កម្មនេះ គឺជា​បន្ទុក​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ដោយមាន​ជំនួយ​ផ្នែក​បច្ចេកទេស និង​ជំនាញការ​ច្បាប់​ប្រកួតប្រជែង​មកពី​អូស្ត្រាលី ៕

ឧកញ៉ា លី ហួរ នឹង​ចូលប្រឡូក​ក្នុង​វិស័យ​ខុន​ដូឆាប់ៗនេះ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ជាមួយនឹង​ជោគជ័យ​ក្នុងការ​អភិវឌ្ឍន៍​បុរី លោក​ឧកញ៉ា​លី ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​បាននិងកំពុង​ឈានទៅ​ប្រឡូក ក្នុង​ទីផ្សារ​ខុន​ដូ​វិញ​ម្តង បន្ទាប់ពី​លោក​មើលឃើញថា តម្រូវការ​ក្នុង​វិស័យនេះ​បាន​កើនឡើង។

លោក​ឧកញ៉ា លី ហួរ ដែលជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ថ្លែង ឲ្យ​អ្នកយកព័ត៌មាន​គេហទំព័រ propertyarea.asia ដឹង កាលពីពេលថ្មីៗនេះ​ថា លោក​មាន​គម្រោង​វិនិយោគ​លើ​ការសាងសង់​ខុន​ដូ​សម្រាប់​លក់​នៅពេលឆាប់ៗខាងមុខនេះ ព្រោះ​ទីតាំង​ដី​នៃ​គម្រោង​នេះ មាន​ភាពសមស្រប​សម្រាប់​សាងសង់​ខុន​ដូ។លោក​បន្តថា គម្រោង​នេះ​មិន​ត្រឹម​តែមាន​ខុន​ដូ​មួយ​មុខ​នោះទេ ប៉ុន្តែ​ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដូចជា ផ្សារ​ទំនើប និង​ការិយាល័យ​ផងដែរ។

លោក​បន្តថា “ខ្ញុំ​ជឿជាក់ថា​គម្រោង​នេះ​នឹង​ទទួលជោគជ័យ ដោយសារ​នាពេល​អនាគត​ប្រជាពលរដ្ឋ​រស់នៅ​ខុន​ដូ​កាន់តែច្រើន ស្របពេល​ទីក្រុង​កាន់តែ​មាន​ភាព​ចង្អៀត។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban living solutions បាន​រកឃើញថា នៅ​ឆ្នាំ២០៣៥ខាងមុខ ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​នឹង​កើន​ដល់៤លាន​នាក់ ពេលនោះ​ប្រជាជន នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន ដោយសារ​កំនើន​យានយន្ត ការកកស្ទះ​ចរាចរណ៍ និង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីក្រុង។ ហេតុផល​មួយទៀត គឺ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​រស់នៅរ​បស់​ប្រជាជន​ក្នុង​ទីក្រុង។

ការសិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​រកឃើញថា ចំនួន​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ កើនឡើង​ជិត​ដល់៥ម៉ឺន​យូ​នី​ត​ហើយ​នាពេលនេះ ខណៈ​ការលក់​លំនៅដ្ឋាន​ប្រភេទ​នេះ​កំពុង​កើនឡើង​ផងដែរ។

លោក ស៊ុន ហួត ប្រធាន​ផ្នែក​ទីផ្សារ​នៃ​គម្រោង Olympia City បាន​ថ្លែងថា ការលក់​ខុន​ដូ​បច្ចុប្បន្ន​ដំណើរការយឺតៗ ប៉ុន្តែ​នៅតែ​អាច​លក់បាន ដោយ​និន្នាការ​ប្រជាពលរដ្ឋ​ក្នុងស្រុក បានចាប់ផ្តើម​ទិញ និង​ស្នាក់នៅ​ខុន​ដូ​កាន់តែច្រើន ហើយ​លោក​រំពឹងថា នាពេល​អនាគត​ទីផ្សារ​ខុន​ដូ​នឹងមាន​ភាពល្អប្រសើរ ធៀប​នឹង​បច្ចុប្ប្បន្ន​នៅពេល​ប្រជាជន​កាន់តែ​មានការ​យល់ដឹង ទាក់ទង​នឹង​វិស័យនេះ​កាន់តែច្រើន៕

ការលក់​ខុន​ដូ​កើនឡើង​នៅ​រាជធានី​ភ្នំពេញ

0

ភ្នំពេញ៖ ការលក់​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ បាន​ងើប​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ទីផ្សារ​ចាប់ផ្តើម​មាន​សញ្ញា​ល្អប្រសើរ ខណៈ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ចំនួន​ខុន​ដូ​បាន​កើន​ជិត​ដល់ ៥០,០០០យូ​នី​ត។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​ទើប​បង្ហាញ​របាយការណ៍​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ការលក់​ខុន​ដូ​បាន​កើន​ពី៦០ភាគរយ មកដល់៦១ភាគរយ​នៅ​ដំណាច់​ឆមាស​ទី១ឆ្នាំនេះ ស្របពេល​ចំនួន​ខុន​ដូ​បាន​កើន​ពី១២១ និង​មានផ្ទះ​សរុប​ចំនួន៤៣,៦០៤យូ​នី​ត ដល់១២៥គំរោង និង​មានផ្ទះ​ចំនួន៤៧, ៧០៤យូ​នី​ត​ក្នុង​ឆមាស​ទី១ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ មានន័យថា​ក្នុង​រយៈពេល៦ខែ​ដើម​ឆ្នាំនេះ ចំនួន​ខុន​ដូ​បាន​កើនឡើង​តែ៤គំរោង​ប៉ុ   ណ្ណោះ ក្នុងនោះ​បី​គំរោង​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ និង​មួយ​គំរោង​នៅ​ទីក្រុង​ភ្នំពេញ។

ការសិក្សា​ដដែល​បាន​រកឃើញ​ផងដែរ​ថា ទន្ទឹមនឹងនោះ​តំលៃ​ខុន​ដូ​ក៏បាន​កើនឡើង​ផងដែរ ដោយ​ឆមាស​ទី១កាលពី​ឆ្នាំមុន តំលៃ​ខុន​ដូ​គិត​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ​មាន​តំលៃ​ចន្លោះ​ពី១៩៣៩ ទៅ២២៩១ដុល្លារ ដល់២០៨៥ទៅ២៥៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ការសិក្សា​នេះ​បាន​រកឃើញថា គំរោង​ដែល​បញ្ចប់​ការសាងសង់​ឆ្នាំនេះ​មាន​ប្រមាណ១៧ភាគរយ កើនឡើង១ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ខុន​ដូ ដែល​បញ្ចប់​ការសាងសង់​ភាគច្រើន​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ខាងមុខនេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban living solutions ដែល​បានបញ្ចប់​នាពេលថ្មីៗនេះ​បាន​រកឃើញថា កំនើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង​នឹង​កើន​ឡើងដល់៤លាន​នាក់​នៅ​ឆ្នាំ២០៣០ ការកកស្ទះ​ចរាចរណ៍ ការកើនឡើង​នូវ​បច្ចេកវិទ្យា​សម្រាប់​ជីវិត​មនុស្ស​សម័យថ្មី និង​ចរន្ត​នៃ​យុវជន​វ័យក្មេង​កាន់តែច្រើន ពួកគេ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន​នាពេលនោះ។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​ថ្លែងថា នៅពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ បូក​ទាំង​អ្នករស់នៅ​តាម​បណ្តា​ខេត្ត ដែល​ចេញចូល​រាជធានី​រាល់ថ្ងៃ​មាន​ប្រមាណ៣លាន​នាក់ ហេតុនេះ​នៅ​ឆ្នាំ២០៣០លោក​គិតថា ចំនួន​ប្រជាពលរដ្ឋ​នឹង​កើន​ដល់៥លាន​នាក់​នៅ​ក្រុងភ្នំពេញ។ លោក​បន្តថា ការវិនិយោគ​ខុន​ដូ​របស់លោក ដោយសារ​លោក​សម្លឹង​ឃើញ​ចរន្ត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រោះ​នៅពេល​ប្រទេស​រីកចំរើន​ដី​ឡើងថ្លៃ ប្រជាពលរដ្ឋ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ ដោយសារ​ការកកស្ទះ​ចរាចរ ការកើនឡើង​នូវ​តំលៃ​ដីធ្លី និង​លំនៅដ្ឋាន។

លោក​បន្តថា “ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការផ្គត់ផ្គង់​ទេ ព្រោះ​ពេល​និយាយ​ពី​ខុន​ដូ​ត្រូវ​និយាយ​ពី​ទីតាំង និង lifestyle ព្រោះ​ខុន​ដូ​របស់ខ្ញុំ​គឺ​លក់ lifestyle មិនមែន​លក់​តែ​បន្ទប់​គេង​ទេ។លោក​បន្តថា “ដោយ​នាំមក​នូវ​អ្នកវិនិយោគ​ដែលមាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់ ខុន​ដូ The Bridge ជា​ខុន​ដូ​គំរូ​មួយ ដែល​លក់បាន​ជោគជ័យ​ក្នុង​រយៈពេល​តែ​បី​បួន​ខែ​ប៉ុណ្ណោះ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​ថ្លែងថា កន្លងមក​មានការ​ព្រួយបារម្ភ​ថា ទីផ្សារ​ខុន​ដូ​លើស​តម្រូវការ ប៉ុន្តែ​បើ​មើល​ពី​និ​ន្នា​និង​តម្រូវការ​ជាក់ស្តែង​ក្នុង​ទីផ្សារ និង​ការផ្គត់ផ្គង់​ខុន​ដូ​ជាក់ស្តែង ចំនួន​ខុន​ដូ​ដែល​បាន​ដាក់ចូល​ទីផ្សារ​មិន​លើស​តម្រូវការ​នោះទេ៕

NAKI GROUP បោះទុន ១០លាន​ដុល្លារ​វិនិយោគ​គំរោង​លំនៅដ្ឋាន​តម្លៃ​ទាប

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន NAKI GROUP បានសម្រេច​បោះទុន​វិនិយោគ ១០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​លំនៅដ្ឋាន សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែត​វាសនា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៩ តុលា​នេះ​ថា ដោយសារ​មើលឃើញ​កំនើនសេដ្ឋកិច្ច និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជាជនមាន​ជីវភាព​ថ្នាក់​មធ្យម និង​មធ្យម​កម្រិត​ទាប​កើនឡើង​ខ្លាំង ទើប​លោក​សម្រេចចិត្ត​វិនិយោគ​លំនៅ    ដ្ឋា​ន​មាន​លក្ខណៈ​ជា​បុរី RAVANA នេះ​ឡើង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។លោក​បន្តថា បុរី​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ​ជាង៣ហិកតា និង​លក់​ក្នុងតម្លៃ​ចន្លោះ​ពី៣៥,០០០ ទៅ៦០,០០០ដុល្លារ អាមេរិក​អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ផ្ទះ។

លោក​បន្តថា “ខ្ញុំ​គិតថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​ហេតុផល​ខាងលើ ហើយ​ខ្ញុំ​គិតថា​គូ​ស្វាមី​វ័យក្មេង ដែលមាន​ប្រាក់ខែ​បូក​ចូលគ្នា​ចន្លោះ​ពី៥០០ទៅ៦០០ដុល្លារ​ក៏​អាច​សន្សំ​ទិញ​បាន។លោក​បន្តថា“យើង​នឹង​ជួយ​ពួកគេ​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ដើម្បី​សម្រេចបាន​លំនៅដ្ឋាន​ក្នុង​ក្តី​សុបិន​របស់​ពួកគេ។

បុរី RAVANA ស្ថិតនៅ​ចុង​ផ្លូវ៦០ម៉ែត្រ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ (អតីត​ដី​របស់​ស្ថានីយ៍ទូរទស្សន៍ CTN) ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស ខ័​ណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។

លោក មាស ង៉ែត​វាសនា បាន​បន្តថា លោក​គិតថា​ការវិនិយោគ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​បែបនេះ ជាការ​វិនិយោគ​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព សេដ្ឋកិច្ច​កើន​រាល់​ឆ្នាំ ហើយ​ប្រជាជនមាន​ជីវភាព​មធ្យម​ក៏​កំពុងមាន​កំនើន​ខ្ពស់​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ការទិញ​លក់​លំនៅដ្ឋាន នៅតែមាន​ភាពល្អប្រសើរ​សម្រាប់​ឆ្នាំនេះ ដោយសារ​កំនើន​ប្រជាសាស្ត្រ កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​លក្ខ​ខ័​ណ្ឌ​ទទួលបាន​ឥណទាន​ពី​ធនាគារ​នានា​កាន់​តែមាន​ភាពងាយស្រួល។លោក​បន្តថា អ្វីដែល​លោក​មើលឃើញ​ការទិញ​លំនៅដ្ឋាន​ទី២ នៅតាម​បុរី​នានា​បាន​កើនឡើង ប៉ុន្តែ​ប្រសិនជា​មើល​និន្នាការ​ទីផ្សារ លោក​បាន​មើលឃើញថា អ្នកវិនិយោគ​បាន​ចាប់ ផ្តើម​ចាប់យក​ទីផ្សារ​ប្រជាជនមាន​ចំណូល​ទាប និង​ចំណូល​ម​មធ្យម ព្រោះ​ប្រជាជន​ក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន និង​កំពុង​កើនឡើង។

អ្នកនាង​ អាន សុ​ធីតា​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា ទីផ្សារ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ទាប និង​ប្រាក់​ចំ​ណួ​ល​មធ្យម​កំពុងមាន​តម្រូវការ​ខ្ពស់ ដោយសារ​ប្រជាជន​ស្ថិតក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន ហើយ​ជា​មូលដ្ឋាន​ទីផ្សារ​ពិតប្រាកដ ដែល​អ្នកវិនិយោគ​នានា​គួរ​សម្លឹង​ឳ​កាស ដើម្បី​ចាប់យក​ទីផ្សារ​នេះ។

អ្នកនាង​បន្តថា “ពេល​ជួបពិភាក្សា​ប្រឹក្សា​យោបល់​នានា ខ្ញុំ​តែងតែ​ប្រាប់​ពួកគេ​គួរផ្តោត​ការវិនិយោគ​លើ​លំនៅដ្ឋាន​ដែលមាន​ជីវភាព​មធ្យម ព្រោះនេះ​ជាទី​ផ្សារ​ធំ និង​ជា​មូលដ្ឋាន​នៃ​ភាពជោគជ័យ​របស់​ពួកគេ”៕

កម្ពុ​ជាមាន​គម្រោង​នាំ​ចេកពងមាន់​ទៅកាន់​ទីផ្សារ​បរទេស

0

[:en]ភ្នំពេញ៖ កម្ពុជា​គ្រោង​នឹង​នាំចេញ​ចេកពងមាន់ ទៅកាន់​ទីផ្សារ​បរទេស បន្ទាប់ពី​ប្រទេស​នេះ​បាន​នាំចេញ​ចេកអំបូង​លឿង​ដើម្បី​ប្រកួតប្រជែង និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ប្រទេស​ហ្វីលីពីន ថៃ វៀតណាម និង​ប្រទេស​ឡាវ និង​ម្យ៉ាងវិញទៀត​គឺ​លើ​កត​ម្កើ​ន​ផលិត​កសិកម្ម​របស់​ខ្មែរ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បានលើកឡើង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា កម្ពុ​ជាមាន​គម្រោង​នាំចេញ​ចេកពងមាន់ ទៅកាន់​ទីផ្សារ​បរទេស ដើម្បី​ប្រកួតប្រជែង​និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ចេក​អំបូរ​លឿង ពី​ប្រទេស​មួយចំនួន និង​លើ​កត​ម្កើ​ន​ផលិតផល​កសិកម្ម​កម្ពុ​ជា។លោក​បន្ថែមថា ចេកពងមាន់​ជា​របស់​ដែល​ដូនតា​ខ្មែរ បាន​បន្សល់ទុក វា​មាន​លក្ខណៈពិសេស​ជាង​ចេកអំបូង​លឿង ប៉ុន្តែ​ក្រសួង​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាលា​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ធ្វើយ៉ាងណា​រក្សា​សំបកចេក​ឲ្យ​បាន​មួយ​សប្ដាហ៍ រឺ​ជាង​មួយ​សប្ដាហ៍​កុំ​ឲ្យ​ឡើង​ជាំខ្មៅ  ព្រោះ​ការឡើង​ខ្មៅ​សំបក​នេះ អាចជា​ការរាំងស្ទះ​ដល់​តម្រូវ​ការទិញ។

លោក​បន្តថា “ការជ្រើសរើស​សាលា​ភូមិន្ទ​ជា​ដៃគូរ​ស្រាវជ្រាវ ការថែទាំ​សំបកចេក​ឲ្យ​លឿង​ល្អ​បាន​រយៈពេល​យូរ​នេះ ដោយសារតែ​សាលា​ភូមិន្ទ​មាន​មន្ទីរពិសោធន៍​ច្រើន និង​អ្នកជំនាញ​ផ្នែក​កសិកម្ម​ជាច្រើន។

បច្ចុប្បន្ននេះ​កម្ពុជា​ក៏​ដាំចេក​អំបូង​លឿង ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ដទៃទៀត​ផងដែរ ដោយ​ក្នុងនោះ​លោក វេ​ង សុខុន​បញ្ជាក់ថា  ចេកអំបូង​លឿង​មាន​ដាំ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​ក្នុង​មួយ​សប្ដាហ៍​អាច​នាំចេញ​ច្រើនជាង៣០០ទៅ៤០០តោន។ ចេកអំបូង​លឿង​របស់​ខ្មែរ​ទាំងនេះ ត្រូវបាន​នាំចេញ​តាម​ច្រក​វៀតណាម បន្តទៅ​ចិន ជប៉ុន និង​អូស្ត្រាលី​មួយចំនួន៕[:]

តើ​ប្រទេស​សឹង្ហ​បុរី​មាន​អាគារ​មួយណា​ខ្ពស់​ជាងគេ និង​មាន​ភាព​អស្ចារ្យ​បែបណា?

0

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ ប្រទេសនីមួយៗតែងតែ​ចង់បង្ហាញ​នូវ​អ្វី ដែល​អស្ចារ្យ​សម្រាប់​ទីក្រុង​ឬ​រាជធានី​របស់ខ្លួន តាមរយៈ​ការសាងសង់​អាគារខ្ពស់ៗ ដើម្បី​ធ្វើជា Landmark របស់​ពួកគេ ក៏ដូចជា​ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ propertyarea.asia សូម​បង្ហាញ​ពី​ព៌​ត​មាននៃ​អាគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​សឹង្ហ​បុរី ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​នេះ ទើបបាន​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៧ តុលា​កន្លងមកនេះ។

នៅក្នុង​ប្រទេស​សឹង្ហ​បូរី​មាន​អាគារ​ខ្ពស់​ប្រមាណ​ជា៤៣០០ ដែល​បាន​សាងសង់​រួច​ជា​ស្ថាពរ ហើយ​ចំនួន​អាគារ​ភាគច្រើន​គឺ​ស្ថិតនៅក្នុង​ទីប្រជុំជន។ បច្ចុប្បន្ន​មាន​អាគារ​ខ្ពស់​ប្រមាណ​ជា៧៨ ដែលមាន​កំពស់​ប្រមាណ​ជា១៤០ម៉ែត្រ ប៉ុន្តែ​ក្នុងចំណោម​អាគារ​ខ្ពស់​ទាំងនោះ គឺ​អាគារ​មជ្ឈមណ្ឌល Tanjong Pagar  Center បច្ចុប្បន្ន​ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​ផុត​នៅក្នុង​ប្រទេស​សិង្ហ​បុរី។ វា​មាន​កម្ពស់​ប្រមាណ​ជា ២៩០ ម៉ែត្រ ដែល​ហួស​ពី​ការកំណត់​កម្ពស់​សាងសង់​ត្រឹម២៨០ ម៉ែត្រ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល ( Central Business District)។

អាគារ Tanjong Pagar Centre ជា​អាគារ​ខ្ពស់​ជាងគេ​លំដាប់​លេខ១ ក្នុងប្រទេស​សឹង្ហ​បុរី​ដែលមាន​កម្ពស់ ២៩០ ម៉ែត្រ (ដែល​លើសពី​ច្បាប់​អនុ​ញ្ញា​ត្តិ​ ២៨០ម៉ែត្រ) និង ៦៤ជាន់ ដែល​បាន​កសាងឡើង​នៅក្នុង​ឆ្នាំ ២០១។

ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ការសាងសង់​អាគារខ្ពស់ៗ របស់​ប្រទេស​សិង្ហ​បុរី​បានចាប់ផ្តើម​ឆ្នាំ១៩៣៩ ដែល​ផ្តើមឡើង​ដោយ​អាគារ​ Cathay Building មាន​កម្ពស់​ត្រឹមតែ ១៧ជាន់​ប៉ុណ្ណោះ។ រចនាសម្ព័ន​របស់​វា​មាន ៧០ម៉ែត្រ គឺជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នាពេលនោះ។ អាគារ​មួយ​នេះ​ត្រូវបាន​ជំនួស​ដោយ​អាគារ​របស់​ក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាស៊ី (Asia Insurance Building) មាន​កម្ពស់៨៧ ម៉ែត្រ​ដែល​កសាងឡើង​នៅក្នុង​ឆ្នាំ១៩៥៤  ហើយ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​សិង្ហ​បុរី រហូតដល់​មាន​អាគារ​ថ្មី​មួយទៀត​ឈ្មោះ Shaw Center មាន​កំពស់១០០ ម៉ែត្រ​ត្រូវបាន​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៥។

ប្រទេស​សិង្ហ​បុរី បាន​ឆ្លងកាត់​ការរីកលូតលាស់​អគារសំខាន់ៗនៅ​ទសវត្ស​ឆ្នាំ១៩៧០ និង១៩៨០ ដែល​ធ្វើអោយ​ទីក្រុង​ទាំងមូល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ក្នុងអំឡុងពេល​នោះដែរ មជ្ឈមណ្ឌល​ធនាគារ​ក្រៅប្រទេស (Overseas Union Bank Centre) បានក្លាយ​ទៅជា​អគារ​ខ្ពស់​ជាងគេ​នៅក្នុង​ទីក្រុង​តែម្តង។ សំណង់​ដែលមាន​កំពស់២៨០ម៉ែត្រ ក៏​ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​អាមេរិក​ខាងជើង​ដែល​បាន​សាងសង់​ចាប់ពី​ឆ្នាំ ១៩៨៦ រហូតដល់​ឆ្នាំ ១៩៨៩ទើ​បាន​ត្រូវបាន​គេ​ប​បញ្ចប់ ខណៈដែល​ម​មាន​អាគារ Bank of China Tower នៅ​ទីក្រុង​ហុងកុង​បានបញ្ចប់​ផងដែរ​នោះ។ ការរីកចម្រើន​អគារ​កប់​ពពក​បា​នប​ន្ត​ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ១៩៩០ និង​ឆ្នាំ២០០០ ដោយមាន​អាគារ៣០  អាគារ​ដែល​យ៉ាងហោចណាស់​កម្ពស់​របស់១៤០ម៉ែត្រ​ឡើង ដែល​ភាគច្រើន​ជា​ប៉ម​លំនៅដ្ឋាន​សាងសង់​ចាប់ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ ២០០៨ ។

ចាប់តាំងពី​ឆ្នាំ២០០០មក​មាន​ចំនួន​អគារខ្ពស់ៗ កំពុងស្ថិត​នៅក្រោម​ការ​សាងសង់​នៅក្នុង​តំបន់​ទីក្រុង​ជាពិសេស​នៅ​សង្កាត់ Marina Bay។ គម្រោង​មួយ​ដែល​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​ដែល​ស្ថិតនៅក្នុង មជ្ឈមណ្ឌល​ម៉ា​រី​ណា (Marina Bay Sand គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Marina Bay ដែលមាន​អគារ​ការិយាល័យ​ចំនួន3 ដែល​ផ្តល់នូវ​ការិយាល័យ​លំដាប់​A មាន​ទំហំ​សរុប២៨០,០០០ ម៉ែត្រការ៉េ និង​មាន​អគារ​ស្នាក់នៅ​ចំនួន២ដែល​ផ្តល់ជូន​នូវ​ផ្ទះល្វែង​ប្រណីត​ចំនួន៦៤០ មាន​ទំហំ១៦.៤០០ ម៉ែត្រការ៉េ និង​មាន​ផ្សារ​លក់ដូរ​ទំហំ១៧៦.០០០ ម៉ែត្រការ៉េ ឈ្មោះ Marina Bay Link Mall ។

មានការ​អភិវឌ្ឍថ្មីៗជាច្រើន​ផងដែរ នៅក្នុង​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ក្នុង​ទីក្រុង​អូក​ឆាត​ផងដែរ។ អគារ Orchard Residences គឺជា​អគារ​ដែលមាន​កំពស់២១៨ ម៉ែត្រ​ដែល​កំពុង​សាងសង់​ស្របគ្នា​នឹង ION Orchard ដែលជា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​ជិត​ស្ថានីយ៍​អ័​រ​ឃាត។

លើសពីនេះ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មហាសមុទ្រ ( Ocean Financial Centre )ដែលមាន​កំពស់២៤៥ ម៉ែត្រ​ដែលមាន​កំពស់៤៣ជាន់​ត្រូវបាន​សាងសង់ឡើង​នៅ Raffles Place៕

ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​រក្សាបាន​កំណើន​ល្អប្រសើរ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការផ្តល់​ឥណទាន​រប​ស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា សម្រេចបាន​កំណើន​ល្អប្រសើរ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី១៨ តុលា​នេះ​ថា ការផ្តល់​ឥណទាន​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ សម្រេចបាន​កំនើន​ល្អប្រសើរ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី១០៣០លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់១៤៧៩លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ស្មើនឹង​កំនើន៤៣,៥ភាគរយ។លោក​បន្តថា រីឯ​ការដាក់​ប្រាក់​បញ្ញើរ​របស់​អតិថិ​ជ​មាន​កំនើន​ខ្ពស់​ផងដែរ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​កំនើន៥៥ភាគរយ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី៥៦៩លាន​ដុល្លារ ដល់៨៨៥លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា “កំណើន​ល្អប្រសើរ​ក្នុងការ​ផ្តល់​ឥណទាន ដោយសារ​អតិថិជន​របស់​ប្រា​សាក់​បាន​ពង្រីក​ជំនួញ​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ឥណទាន​កើនឡើង ហើយ​ទំហំ​ឥណទាន​របស់​ប្រា​សាក់​បាន​ពង្រីក​ដល់៥០ម៉ឺន​ដុល្លារ សម្រាប់​ផ្តល់​ដល់​អតិថិជន។លោក​បន្តថា “ចំណែក​ការដាក់​ប្រាក់​បញ្ញើរ​កើនឡើង ក៏​ជាស​ញ្ញា​ល្អ​ផងដែរ ព្រោះ​វា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​អតិថិជន​កើនឡើង​នៅ​ស្ថាប័ន​របស់​យើង។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ការផ្តល់​ឥណទាន​រប​ស់​អ​ម្រិ​ត​បាន​កើនឡើង១៧ភាគរយ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី៥៥៩លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់៦៦៥លាន​ដុល្លារ​នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។លោក​បន្តថា កំនើន​នៃ​ឥណទាន​នេះ មួយផ្នែក​ដោយសារ​ការ​រីកចំរើន​នៃ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​លំនឹង ដែល​តាម​ការព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា កម្ពុជា​នឹង​សម្រេចបាន​កំនើនសេដ្ឋកិច្ច៧,១ភាគរយ នៅ​ឆ្នាំ២០១៧នេះ។

លោក​បន្តថា អ្នក​ខ្ចី​ឥណទាន​ឆ្នាំនេះ ភាគច្រើន​យកទៅ​ពង្រីក​មុខ​ជំនួញ និង​ពង្រីក​ការដាំដុះ​ដំណាំ​កសិកម្ម ប៉ុន្តែ​យើង​ក៏​ជួយ​អតិថិជន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ឥណទាន​របស់​ពួកគាត់​មាន​ភាពសមស្រប និង​អាច​ពង្រីក​មុខរបរ​បាន។លោក​បន្តថា ជាមួយគ្នានេះ ការដាក់​ប្រាក់​បញ្ញើរ​នៅ​អ​ម្រិ​ត​ក៏មាន​កំនើន​ប្រមា ណ១៧ភាគរយ​ផងដែរ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី២៨៤លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់៣៣០លាន​ដុល្លារ​នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។

ជាមួយនឹង​កំណើន​នៃ​ឥណទាន​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល​ដែល​សង​ត្រលប់​យឺតយ៉ាវ​កើនឡើង។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែងថា សុខភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែមាន​ភាពល្អប្រសើរ ទោះ​ជាមាន​កំនើន​នៃ​ការសង​ត្រលប់​យឺត​បន្តិច​ក្តី ប៉ុន្តែ​ការផ្តល់​ឥណទាន​ក្នុង​វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ។

លោក​បន្តថា “កំណើន​នៃ​ការសង​ត្រលប់​យឺត មិនមាន​ហានិភ័យ​ខ្ពស់​នោះទេ ព្រោះ​កម្រិត​បំណុល​ស្ថិតក្នុង​ការគ្រប់គ្រង​បាន”៕