GMAC ចាប់ផ្តើម​ដាក់​ញ្ញត្តិ​សុំ​អនុគ្រោះ​ព​ន្ឋ​នាំចេញ​ស្បែកជើង​ទៅ​អាមេរិក

0

ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) នៅថ្ងៃនេះ​បានសម្រេច​ដាក់​ញ្ញត្តិ​ទៅកាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​សុំ​អនុគ្រោះ​ព​ន្ឋ​ក្នុង​ការនាំចេញ​ស្បែក ជើង​ទៅកាន់​ប្រទេស​នេះ។

អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព៌​ត​មាន​របស់ GMAC នា​ព្រឹក​ថ្ងៃទី១៧ តុលា​នេះ​ថា ដើម្បី​បំពេញ​តាម​កាលកំណត់ ខាង​សមាគម​បានដាក់​ញ្ញត្តិ​របស់ខ្លួន ទៅកាន់​រដ្ឋា ភិ​បាល​អាមេរិក សម្រាប់​ការទទួល​បា​នា​ការអនុគ្រោះ​ព​ន្ឋ GSP សម្រាប់​ស្បែកជើង​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក។

លោក​បន្តថា ការដាក់​ស្នើសុំ​នេះ​មានការ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម និង​ផ្អែកលើ​ការទទួលបាន​ជោគជ័យ ក្នុងការ​សម្រេចបាន​នូវ​ការអនុម័ត​ពីស​ភា​នៃ​ច្បាប់​ពង្រីក​បន្ថែម នៃ​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​ឆ្នាំ២០១៥ នៃ HR លេខ១២៩៥ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៥ ដែល​បានធ្វើ​ឲ្យ​បន្ទាត់​ព​ន្ឋ​ចំនួន២៨ ជួរមុខ​នៃ​ទំនិញ​កាបូបយួរ​របស់​អ្នកដំណើរ ដែលមាន​នៅក្នុង​អនុ​ក្រិត​លេខ៤២០២ នៃ​HTS មាន​សិ​ទ្ឋ​ទទួលបាន​ការអនុគ្រោះ​ព​ន្ឋ​ស្ថិតក្រោម​ក្របខ័ណ្ឌ GSP។

លោក​បន្តថា “GMAC កំពុងធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ឋ​ជាមួយ​ក្រុមហ៊ុន​ច្បាប់ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្រាប់​ការ​រ​ផ​ប​ចំ​ឯកសារ​នានា។ បច្ចុប្បន្ន GMAC មាន​រោងចក្រ​ស្បែកជើង​ចំនួន៥៩ និង​បាន​នាំចេញ​តម្លៃ​ប្រមាណ៧០០លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

លោក វីល្លៀម ហេ​ដស៍ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​អាមេរិក បាន​ទិញ​ទំនិញ​កាបូប​យូរ​សម្រាប់​ការធ្វើដំណើរ​ពី​កម្ពុជា​តម្លៃ១០០លាន​ដុល្លារ​អាមេរិក ដែល​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង១០ម៉ឺន​នាក់ ហើយ​ជាង​រយៈពេល២០ឆ្នាំ​កន្លងមកនេះ អាមេរិក​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្នុង​ទឹកប្រាក់៣៦,០០០លាន​ដុល្លារ​អាមេរិក៕

ឧកញ៉ា សៀ រិ​ទ្ឋី ប្រាប់​ពី​គន្លឹះ​មុន​សម្រេចចិត្ត​សាងសង់​ខុន​ដូលក់

0

ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ខុន​ដូ​ជា​ផ្នែក​ថ្មី​មួយ ដែល​ស្ថិតនៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា និយាយ​ពី​ខុន​ដូ គេ​តែង​នឹកឃើញ​ដល់​អាគារខ្ពស់ៗ ដែល​កំពុង​លេច​វត្ត​មាននៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

ហេតុ​អី​បានជា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​លើ​ខុន​ដូ ដែលជា អាគារ​សហកម្ម​សិ​ទ្ឋ​ច្រើន? លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​សាងសង់​ខុន​ដូ THe Bridge, The PeAk តំលៃ​ជិត១០០០លាន​ដុល្លារ​អាមេរិក​បាន​ថ្លែងថា មុន​សម្រេចចិត្ត​សាងសង់​ខុន​ដូ តំបូង​គេ​ត្រូវ​គិតពី​ទីតាំង ព្រោះ​ទីតាំង​មាន​សារៈសំខាន់​ណាស់ ដើម្បី​កំណត់​ភាព​ជោគ ជ័យ​របស់​ក្រុមហ៊ុន​ណាមួយ។ ចំណុច​មួយទៀត គេ​ត្រូវ​សិក្សា​ទីផ្សារ​ឲ្យ​បានច្បាស់លាស់ ដើម្បី​កំណត់ថា​អ្នកណា​ជា​អតិថិជន​របស់ខ្លួន និង​ចំណុច​ចុងក្រោយ គឺ​និយាយ​ពី​មូលធន​ថវិកា និង​គុណភាព​សំណង់។ លោក​បន្តថា គំរោង​ដែល​ខ្ញុំ​ធ្វើ​មិនដែល​បរាជ័យ​ទេ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ។

នេះ​ជា​ពាក្យសម្តី​ប្រកបដោយ​ភាពជឿជាក់ និង​មាន​មូលដ្ឋាន​គ្រប់គ្រាន់​សំរាប់​ការអះអាង​បែបនេះ ដោយ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ខុន​ដូ​របស់លោក​គឺ​លក់ ​Lifestyle មិនមែន​លក់​បន្ទប់​គេង និង​គ្រែ​ដេក​មួយ​មុខ​ទេ ព្រោះ​អ្នកទិញ​ខុន​ដូ​ភាគច្រើន​ជា​អ្នក​ធ្លាប់​ចេញទៅ​រស់នៅ​បរទេស ឬ​ធ្លាប់​ទៅ​កំសាន្ត​នៅ​បរទេស ហេតុនេះ ពួកគេ​នឹង​ពី​ការរស់នៅ​ខុន​ដូ​មាន​សភាព​ដូចម្តេច។ លោក​បន្តថា អ្នកស្នាក់នៅ​ខុន​ដូ​ចង់បាន​អ្វីដែល​ងាយស្រួល និង​អាច​រកបាន​នៅ​កន្លែង​តែមួយ គឺ One Stock Service ដូចជា ពួកគេ​មាន​ផ្សារ​ទំនើប មាន​មន្ទីរ​សម្រាក​ព្យាបាល មាន​ហាង​ថែរ​រក្សា​សម្រស់ មាន​ភោជនីយដ្ឋាន មាន​សេវាកម្ម​មេធាវី​នៅលើ​អាគារ​ដែល​ពួកគេ​រស់នៅ​ជាដើម។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី បាន​បញ្ជាក់ថា “នេះ​ជា​អ្វីដែល​ពួកគេ​ចង់បាន ហើយ​ជា​អ្វីដែល​អ្នកវិនិយោគ​ខុន​ដូ​ត្រូវ​គិតគូ ព្រោះ​នៅលើ​ពិភពលោក​បច្ចុប្បន្ន គេ​វិនិយោគ​លើ​ភាព​ចម្រុះ​បែបនេះ។លោក​បន្តថា “ប្រសិន​ជាមាន​ដី​ត្រឹម​ទំហំ២០គុណ​នឹង៣០ម៉ែត្រ ហើយ​សាងសង់​ខុន​ដូ​លក់ ខ្ញុំ​មិន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ទេ ព្រោះ​បើ​សាងសង់​តែ​បន្ទប់​គេង​លក់ គ្មាន​អ្នកណា​ទៅ​រស់នៅ​នោះទេ”៕

ខុន​ដូ​ចំនួន៦បានប្រកាស​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុងឆ្នាំនេះ

0

ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ គម្រោង​លំនៅស្ថាន​ខុន​ដូរ​ចំនួន៦បាន​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​ឆ្នាំនេះ កំនើន​នៃ​វិស័យ​ខុន​ដូ​នៅក្នុង​ខេត្ត​នេះ ដោយសារ​កំណើន​អ្នកវិនិយោគ​បរទេស ជាពិសេស​អ្នកវិនិយោគ​ជនជាតិ​ចិន សាំ​ហ្កា​ពួរ និង​តៃវ៉ាន់។

យោងតាម​របាយការណ៍​សិក្សា​ដោយ​ក្រុមហ៊ុន CBE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី១ឆ្នាំនេះ ចំនួន​ខុន​ដូ​បាន​កើនឡើង​យ៉ាងខ្លាំង នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​គម្រោង​ខុន​ដូ​សរុប​មាន​ចំនួន៦បានប្រកាស​ក្នុង​ទីផ្សារ ដែលមាន​ចំនួន​ផ្ទះ​សរុប​រហូតដល់៥៧០០យូ​នី​ត។ គំរោង​ខុន​ដូ​ខាងលើ និង​គម្រោង​ជាច្រើន​ទៀត អាច​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០១៨ខាងមុខ។ ក្នុង​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា កំនើន​គំហុក​នៃ​ទីផ្សារ​ខុន​ដូ​នេះ កើតឡើង​ដោយសារតែ​អ្នកវិនិយោគ​បរទេស ជនជាតិ​ចិន សាំ​ហ្កា​ពួរ និង​តៃវ៉ាន់ ស្វែ​រក​ឳ​កាស​ប្រាក់​ឈ្នួល​បន្ថែម​លើសពី​តម្លៃ​ក្នុងប្រទេស​របស់​ពួកគេ និង​ការគាំទ្រ​ពី​រដ្ឋាភិបាល។

ទីផ្សារ​ខុន​ដូរ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាត់ទុកជា ជម្រើស​ទី២បន្ទាប់ពី​ទីក្រុង​ភ្នំពេញ ហើយ​អតិថិជន​ភាគច្រើន ជា​ជនបរទេស អនិកជន និង​ប្រជាជ​ដែល​រស់នៅក្នុង​ក្រុងភ្នំពេញ។ចំពោះ​បញ្ហា តម្លៃ​លក់​នៃ​ខុន​ដូ​វិញ​មាន​លក្ខណៈ​ស្ថេរភាព ក្នុងកំឡុងពេល​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៧នេះ។

របាយការណ៍ CBREក៏បាន​រកឃើញថា គម្រោង​ចុងក្រោយ​ដែល​បានប្រកាសថ្មីៗនេះ បាន​ទម្លាក់​តម្លៃ​ដើម្បី​បង្កើន​ចំនួន​ការលក់​របស់ខ្លួន។

ខេត្ត​ព្រះសីហនុ​ត្រូវបាន​គេ​មើលឃើញថា ជា​ខេត្ត​កំពុងមាន​សក្តានុពល​យ៉ាងខ្លាំង ដោយសារតែ​ខេត្ត​ស្ថិតក្នុង​ផែនការ​រដ្ឋាភិបាល ដើម្បី​រៀបចំ​ខេត្ត​នេះ​ជា​តំបន់ឧស្សាហកម្ម ព្រោះ​ខេត្ត​នេះ​មាន​សក្តានុពល​ជាច្រើន​លើ​ផ្នែក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដូចជា​ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​កម្ពុជា ការតភ្ជាប់​បណ្តាញ​ផ្លូវដែក ការសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្ជាប់​ពី​រាជធានី​ភ្នំពេញ កាន់​ខេត្ត​នេះ​នាពេល​ខាងមុខនេះ​ជាដើម។

លោក​បណ្ឌិត សុក ស៊ីផាន់ណា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា បើ​ផ្អែក​តាម​សក្តានុពល និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប នៅក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ក្នុងនាម​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២ បន្ទាប់ពី​រាជធានី​ភ្នំពេញ ព្រោះ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង​តែ​លើ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ចម្រុះ​ទាំង​កំពង់ផែ​អន្តរជាតិ ព្រលានយន្តហោះ​អន្តរជាតិ តំបន់ឧស្សាហកម្ម​ដ៏​ធំ និង​ការតភ្ជាប់​បណ្តាញ​ផ្លូវគោក​ជាច្រើន​ទៀត។

ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាល​បានដាក់​ខេត្ត ព្រះសីហនុ​ទាំងមូល​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ជាក់ស្តែង​តំបន់ឧស្សាហកម្ម​ដែលមាន​ផ្ទៃដី១១០០ហិកតា​ក្នុង​ខេត្ត​នេះ មាន​រោងចក្រ និង​សហគ្រាស​កើនឡើង​ដក់១៣០ក្រុមហ៊ុន​ហើយ។ តំបន់ឧស្សាហកម្ម​នេះ ជា​គំនិត​ផ្តួ​ត​ផ្តើម​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន៕

តើ​គួរ​ខ្ចី​ឥណទាន​ដើម្បី​យកមក​វិនិយោគ​ដីធ្លី​ឬទេ?

0

[:km]ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេល​និយាយ​ពី​ការវិនិយោគ​លើ​វិស័យ​ដីធ្លី មាន​ឳ​កាស​ចំណេញ​ខ្ពស់​ ហើយ​ក៏មាន​ហានិភ័យ​ផងដែរ ប្រសិនជា​អ្នកវិនិយោគ​នោះ​ មិនមាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង្វិល។

លោក​ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekongបាន​ថ្លែង​ឲ្យ​ដឹងថា  ការខ្ចី​ឥណទាន​ដើម្បី​យកមក​វិនិយោគ​មាន​កត្តា​ពីរ ដែល​គួរ​ខ្ចី​ឬ​មិនគួរ ទី១ ប្រសិនជា​អ្នក​ខ្ចីប្រាក់​មាន​សាច់ប្រាក់​សម្រាប់​បង្វិល និង​សង​ថ្លៃដើម​នៃ​ឥណទាន​របស់ខ្លួន ការខ្ចី​ឥណទាន​យកមក​ទិញ​អចលនទ្រព្យ​មិនមាន​បញ្ហា​នោះទេ។ទី២ ប្រសិនជា​អ្នក​ខ្ចី​ឥណទាន យកមក​ទិញ​ដី​ទុក​លក់​យកចំណេញ មិនគួរ​ខ្ចី​ឥណទាន​យកមក​ទិញ​ដី​នោះទេ ព្រោះ​ការទិញ​ដី​អាច​កប់​ដើមទុន​ទៅក្នុង​នោះ។

លោក​បន្តថា“ការវិនិយោគ​លើដី​ធ្លី​មាន​ឳ​កាស​ចំណេញ​ខ្ពស់ ឬ​អត់អាស្រ័យ​លើ​អ្នកវិនិយោគ​មាន​ភាព​ឆ្លាត​វៃ​កម្រិតណា​ប៉ុណ្ណោះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​គីម ហ៊ាង​បានលើកឡើង​ផងដែរ​ថា ការទិញ​ដីធ្លី​ដោយ​ប្រើប្រាស់​ឥណទាន​ធនាគារ ទិញ​ដី​យកចំណេញ​មាន​ករណី​គួរ​ខ្ចី និង​មិនគួរ​ខ្ចី គឺ​ត្រូវ​មើល​លក្ខ​ខ័​ណ្ឌ​ចំនួន​បួន​សិន ទី១ ប្រសិនជា​អ្នកមាន​បំណង​ចង់​ខ្ចី ហើយ​មាន​សាច់ប្រាក់​ឬ​ប្រាក់ខែ​សមរម្យ សម្រាប់​បង្វិល​បាន គួរ​ខ្ចី​ឥណទាន​ដើម្បី​វិនិយោគ​ដីធ្លី ទី២ សម្រាប់​អ្នក​មិនទាន់មាន​លំនៅដ្ឋាន​រស់នៅ​ខ្លួនឯង មិនគួរ​ខ្ចី​ឥណទាន​ទិញ​ដី​ទេ ទី៣ អ្នក​ដែលមាន​ផ្ទះ​ខ្លួនឯង​ហើយ​មិន តែ​នៅ​ជំពាក់​បំណុល​គេ ក៏​មិនគួរ​ខ្ចី​ឥណទាន​ទិញ​ដី​ដែរ និង​ទី៤ អ្នកមាន​ផ្ទះ មាន​ការងារ​សមរម្យ​ហើយ បើ​ខ្ចី​ឥណទាន​ពី​ធនាគារ ដើម្បី​ទិញ​ដី​ក៏​មិនត្រូវ​ខ្ចី​លើសពី៥០ភាគរយ​នៃ​តម្លៃ​ដី​របស់ខ្លួន​បាន​ទិញ​ដែរ។

បន្ថែម​ពីលើ​នេះ លោក​ឧកញ៉ា​ សៀ រិ​ទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបានបង្ហាញ​វិធីសាស្ត្រ​ទិញ​ដី ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់ ត្រូវ​ផ្តោតលើ​កត្តា​បី​សំខាន់​ផងដែរ ទី១ ត្រូវ​ទិញ​ដី​នៅ​តំបន់​ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ដែល​មានន័យថា យើង​ត្រូវ​ទិញ​ដី​ឲ្យ​បាន​មុនគេ ព្រោះ​បើ​យើង​ទិញ​នៅពេល​គេ​ដឹង​ព៌​ត​មាន​ហើយ មិនមាន​ឳ​កាស​ចំណេញ​ខ្ពស់​ទេ ទី២ ទិញ​ដី​មិនមាន​បញ្ហា ដែល​ត្រូវ​ប្រាកដថា ដី​ដែល​លោក អ្នកទិញ​មិនមែនជា​ដី​មានរឿង​ក្តីក្តាំ និង​ទី៣ ត្រូវ​ទិញ​ដី​នៅ​តំបន់​ដែលមាន​ការអភិវឌ្ឍន៍ និង​ជា​ទិសដៅ​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​នាពេល​អនាគត៕[:en]ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេល​និយាយ​ពី​ការវិនិយោគ​លើ​វិស័យ​ដីធ្លី មាន​ឳ​កាស​ចំណេញ​ខ្ពស់​និង​ក៏មាន​ហានិភ័យ​ផងដែរ ប្រសិនជា​អ្នកវិនិយោគ​នោះ​មិនមាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង្វិល។

លោក​ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekongបាន​ថ្លែង​ឲ្យ​ដឹងថា  ការខ្ចី​ឥណទាន​ដើម្បី​យកមក​វិនិយោគ​មាន​កត្តា​ពីរ ដែល​គួរ​ខ្ចី​ឬ​មិនគួរ ទី១ ប្រសិនជា​អ្នក​ខ្ចីប្រាក់​មាន​សាច់ប្រាក់​សម្រាប់​បង្វិល និង​សង​ថ្លៃដើម​នៃ​ឥណទាន​របស់ខ្លួន ការខ្ចី​ឥណទាន​យកមក​ទិញ​អចលនទ្រព្យ​មិនមាន​បញ្ហា​នោះទេ។ទី២ ប្រសិនជា​អ្នក​ខ្ចី​ឥណទាន យកមក​ទិញ​ដី​ទុក​លក់​យកចំណេញ មិនគួរ​ខ្ចី​ឥណទាន​យកមក​ទិញ​ដី​នោះទេ ព្រោះ​ការទិញ​ដី​អាច​កប់​ដើមទុន​ទៅក្នុង​នោះ។

លោក​បន្តថា“ការវិនិយោគ​លើដី​ធ្លី​មាន​ឳ​កាស​ចំណេញ​ខ្ពស់ ឬ​អត់អាស្រ័យ​លើ​អ្នកវិនិយោគ​មាន​ភាព​ឆ្លាត​វៃ​កម្រិតណា​ប៉ុណ្ណោះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​គីម ហ៊ាង​បានលើកឡើង​ផងដែរ​ថា ការទិញ​ដីធ្លី​ដោយ​ប្រើប្រាស់​ឥណទាន​ធនាគារ ទិញ​ដី​យកចំណេញ​មាន​ករណី​គួរ​ខ្ចី និង​មិនគួរ​ខ្ចី គឺ​ត្រូវ​មើល​លក្ខ​ខ័​ណ្ឌ​ចំនួន​បួន​សិន ទី១ ប្រសិនជា​អ្នកមាន​បំណង​ចង់​ខ្ចី ហើយ​មាន​សាច់ប្រាក់​ឬ​ប្រាក់ខែ​សមរម្យ សម្រាប់​បង្វិល​បាន គួរ​ខ្ចី​ឥណទាន​ដើម្បី​វិនិយោគ​ដីធ្លី ទី២ សម្រាប់​អ្នក​មិនទាន់មាន​លំនៅដ្ឋាន​រស់នៅ​ខ្លួនឯង មិនគួរ​ខ្ចី​ឥណទាន​ទិញ​ដី​ទេ ទី៣ អ្នក​ដែលមាន​ផ្ទះ​ខ្លួនឯង​ហើយ​មិន តែ​នៅ​ជំពាក់​បំណុល​គេ ក៏​មិនគួរ​ខ្ចី​ឥណទាន​ទិញ​ដី​ដែរ និង​ទី៤ អ្នកមាន​ផ្ទះ មាន​ការងារ​សមរម្យ​ហើយ បើ​ខ្ចី​ឥណទាន​ពី​ធនាគារ ដើម្បី​ទិញ​ដី​ក៏​មិនត្រូវ​ខ្ចី​លើសពី៥០ភាគរយ​នៃ​តម្លៃ​ដី​របស់ខ្លួន​បាន​ទិញ​ដែរ។

បន្ថែម​ពីលើ​នេះ លោក​ឧកញ៉ា​ សៀ រិ​ទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបានបង្ហាញ​វិធីសាស្ត្រ​ទិញ​ដី ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់ ត្រូវ​ផ្តោតលើ​កត្តា​បី​សំខាន់​ផងដែរ ទី១ ត្រូវ​ទិញ​ដី​នៅ​តំបន់​ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ដែល​មានន័យថា យើង​ត្រូវ​ទិញ​ដី​ឲ្យ​បាន​មុនគេ ព្រោះ​បើ​យើង​ទិញ​នៅពេល​គេ​ដឹង​ព៌​ត​មាន​ហើយ មិនមាន​ឳ​កាស​ចំណេញ​ខ្ពស់​ទេ ទី២ ទិញ​ដី​មិនមាន​បញ្ហា ដែល​ត្រូវ​ប្រាកដថា ដី​ដែល​លោក អ្នកទិញ​មិនមែនជា​ដី​មានរឿង​ក្តីក្តាំ និង​ទី៣ ត្រូវ​ទិញ​ដី​នៅ​តំបន់​ដែលមាន​ការអភិវឌ្ឍន៍ និង​ជា​ទិសដៅ​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​នាពេល​អនាគត៕[:]

កម្ពុជា កាន់តែបង្កើននូវការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

0

ភ្នំពេញ៖ ជាមួយនឹងការដាក់ចេញនូវផែនការ និង​គោលនយោបាយ​ច្បាស់​លាស់ ក្នុងការផ្សព្វផ្សា​យសក្តានុពលទេសចរណ៍នៅកម្ពុជា ទៅ​កាន់ពិភពខាងក្រៅ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តមថោង ខុន​បានថ្លែងថា កម្ពុជានឹងទទួលបានផលប្រយោជន៍​ច្រើន​ពី​ពិព៌ណ Cambodia Tourism Mart ដែលនឹងប្រារពធ្វើនៅខេត្ត​សៀមរាប នៅ​ពាក់​កណ្តាលខែតុលាខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលជាមនុស្សមានភាពសកម្ម និងមានភាព​ច្នៃ​ប្រឌិត​ខ្ពស់បានថ្លែងថា ពិព៌ណ​ដែលប្រារពធ្វើចាប់ពីថ្ងៃទី១៧ ដល់១៩ តុលាខាងមុខនេះ ជាវេទិកាជួបជុំរវាងអ្នក​ទិញ និងអ្នកលក់មកពី​បណ្តា​ប្រទេស​ក្នុងតំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយ​និងលក់កញ្ចប់​ទេសចរណ៍នានានៅកម្ពុជា។ លោកបន្តថា នេះជាការរៀបចំលើកទី១ ដោយ​រំពឹងថានឹងមានស្តង់សរុបប្រមាណ២៥០ស្តង់ និងអ្នក​ទិញសំខាន់ៗ​មកពីជុំវិញពិភពលោកចូលរួម។

ឯកឧត្តមថោង ខុនបានបន្តថា “ពិព៌ណនេះ ជាការជួបជុំរវាងអ្នកទិញ​និង​អ្នក​ទិញ តាម​រយៈកញ្ចប់ទស្សនកិច្ចដែលយើងផ្តល់ជូន ហើយពិព៌ណនេះ​ជា​ផ្នែកដ៏សំខាន់នៃការលើកកំពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍​កម្ពុជា​ទៅកាន់ឆាកអន្តរជាតិ”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ថ្លែងថា ពិព៌ណនេះពិតជាមានសារៈសំខាន់ណាស់ ដែល​មាន​ការ​ចូលរួមពី​វិស័យឯកជន និងសមាគមពាក់ព័ន្ឋនានាជាច្រើន ហើយ​យើង​រំពឹង​ថា​អ្នកធុរកិច្ចនិងអ្នកលក់ទិញសេវាកម្មក្នុងវិស័យនេះ នឹងចូលរួម​ច្រើននឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកស្រីបន្តថា “ពិព៌ណនេះ ជាការផ្សព្វផ្សា​យពីសក្តានុពលទេសចរណ៍​កម្ពុជា និងការស្វែងរកដៃគូជាមួយក្រុមហ៊ុនបរទេស”។

សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និងវិស័យឯកជនពាក់ព័ន្ឋដទៃទៀត នឹងចូលរួម​សហការ​រៀបចំពិព៌ណដ៏មានសារៈសំខាន់នេះ ក្រោមការ​សហការពី​ក្រសួង​ទេសចរណ៍។

លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍​ដ៏សំខាន់នេះ មិនត្រឹមតែជាការផ្សព្វផ្សាយពីសក្តានុពល និងតំបន់​ទេសចរណ៍​ថ្មីៗនៅកម្ពុជានោះទេ ប៉ុន្តែវាជាការស្វែងរកដៃគូអាជីវកម្ម ពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាប្រព័ន្ឋ និងធ្វើឲ្យ​មាន​រំញោច​សេដ្ឋកិច្ច ព្រោះភ្ញៀវទេសចរណ៍ទៅដល់ទីណា នឹងមានសកម្ម​ភាព​អាជីវកម្ម ពាណិជ្ជកម្មនៅតំបន់នោះ។

លោកបន្តថា “ពិព៌ណនេះជាផលិតផលមួយនៃវិស័យទេសចរណ៍ និងជា​ការ​ជំរុញកំនើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានានៅកម្ពុជា ទៅ​កាន់​ភ្នាក់ងារទេសចរណ៍អន្តរជាតិនានា ដើម្បីនាំភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត”៕

ប្រ​ព័​ន្ឋ​លូ​នៅតាម​បុរី​គ្មាន​ស្តង់ដា​បង្ក​ហានិភ័យ​ដល់​សុខភាព

0

ដោយ គង់ សូរិយា
ភ្នំពេញ៖ និយាយ​ពី​បុរី​គ្មាន​ប្រជាជន​ណា​ស្គាល់​នោះទេ ប៉ុន្តែ​បុរី​ដែលមាន​ស្តង់ដា​និង​ស័ក្តិសម​នឹង​ពាក្យ​នេះ មិនមាន​ច្រើន​នោះទេ ពិសេស​បុរី​ដែល​បានគិត​គូ​ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​លើដី និង​ក្រោម​ដី។

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​លើដី​ដែល​គ្មាន​គុណ​ភាពជា​បញ្ហា​មួយ ប៉ុន្តែ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី ជា​បញ្ហា​មួយទៀត និង​ជា​បញ្ហា​ធំ ហើយ​ប្រជាជន​មិនសូវមាន​ការយល់ដឹង​នោះទេ ប៉ុន្តែ​កង្វះ​គុណភាព​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​សង្គម​រយៈពេល​វែង។

លោក ជា ប៊ុន​ស៊ា​ង ស្ថាបត្យករ​សិក្សា​ប្លង់​អាគារ​សន្តិភាព និង​ជា​សាស្ត្រាចារ្យ​ផ្នែក​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​នៅតាម​បុរី ឬ គំរោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន មិនទាន់បាន​គិតគូ​ពី​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី​នេះ​នៅឡើយ ដោយ​ពួកគេ​សាងសង់​ប្រ​ព័​ន្ឋ​លូ​រួមបញ្ចូល​គ្នា​រវាង​ទឹកភ្លៀង និង​ទឹកស្អុយ ដែល​ធ្វើ​ឲ្យ​ពេល​ភ្លៀង​មក ទឹកលូ​ស្អុយ​ខ្ពុរ​ឡើង​ពេញ​ថ្នល់ ខ្វះ​អនាម័យ​និង​ចម្លង​មេរោគ​ដូចជា រោគ​សើរ​ស្បែក និង​ជំងឺ​ផ្តាសាយ​ជាដើម ។

លោក​សាស្ត្រាចារ្យ​បន្តថា “ការរៀបចំ​ឲ្យ​មាន​ប្រ​ព័​ន្ឋ​លូ​ដាច់ចេញ​ពីគ្នា រួមជាមួយ​លំហ​បៃតង​លើសពី៣០ភាគរយ ដោយ​ដាំ​ដើមឈើ​ដូចជា​ក្នុង​គម្រោង​ណាមួយ ធ្វើ​ឲ្យ​សហគមន៍​អ្នករស់នៅ​ជៀស​ផុតពី​បញ្ហា​នានា​ដូចជា ទឹក​លិច ក្លិន​លូ និង​កំដៅ​ជាដើម ពោលគឺ​ទទួលបាន​ផាសុកភាព សុខភាព​ល្អ និង​បរិស្ថាន​បៃតង​ស្អាត​ផងដែរ។ លោក​បន្តថា “នៅពេល​ទឹកភ្លៀង​ស្ងួត ហើយ​ខ្យល់​បក់​មក ធ្វើ​ឲ្យ​មេរោគ​ហើរ​តាម​ខ្យល់ មក​ចំឡង​មនុស្ស និង​ធ្វើ​ឲ្យ​ប្រជាជន​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដទៃទៀត។ នេះ​ជា​មូលហេតុ ដែល​ការសាងសង់​ប្រ​ព័​ន្ឋ​លូ​ក្រោម​ដី​មិនបាន​បែងចែក​ឲ្យ​ដាច់​រវាង​លូទឹកស្អុយ និង​លូទឹក​ភ្លៀង​ដាច់ពីគ្នា។

លោក​សាស្ត្រ​ចា​រ្យ ជា ប៊ុន​ស៊ា​ង បាន​បន្តថា តាម​ការសង្កេត​របស់​លោក​កន្លងមក​បុរី ឬ​គម្រោង​លំនៅឋាន​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា គឺ​ធ្វើ​របងខ្ពស់ៗ បន្ថែម​មានការ​បែងចែក​រវាង​តំបន់​អ្នកមាន​ជីវភាព​ខ្ពស់ ជីវភាព​មធ្យម និង​ជីវភាព​ទាប​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ទំនាក់ទំនង​គ្នា​ប្រចាំថ្ងៃ។

ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ជា​អគ្គនាយក​ក្រុមហ៊ុន RLS International លោក​បណ្ឌិត​សេង ប៊ុន​រិ​ទ្ឋ​បាន​ថ្លែង​ទ​ទូល​ស្គាល់​ថា នៅតាម​បណ្តា​ទីក្រុង​របស់​កម្ពុជា​ភាគច្រើន មិនទាន់​គិតគូ​ពី​ការបែងចែក​ប្រ​ព័​ន្ឋ​ញែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ​នៅឡើយ​ទេ ដោយសារ​កង្វះខាត​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ប៉ុន្តែ​ការរៀបចំ​ប្រ​ព័​ន្ឋ​បែបនេះ គួរតែ​ធ្វើឡើង​ឲ្យ​បាន​គ្រប់​ខេត្ត ក្រុង នៃ​ទីក្រុង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​លើក​កំពស់​សុខមាលភាព​រប​ស់​ប្រជាពលរដ្ឋ។

លោក​បន្តថា ការបែងចែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ ក៏​នឹង​ជួយ​បង្កា​ពី​ផលប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី និង​ទឹក​សម្រាប់​ប្រើប្រាស់​ផងដែរ។ ផ្ទុយទៅវិញ វា​នឹងមាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់ ប្រសិនជា​ទឹកស្អុយ​មិនត្រូវ​បាន​ចំរោះ ព្រោះ​តាមរយៈ​ការសិក្សា​បាន​រកឃើញថា ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព ប្រសិនបើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មកប្រើប្រាស់ ព្រោះ​ពួកគាត់​ប្រើប្រាស់​អាង​ផ្ទុក​លាមក ឬ​អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​គ្រាន់តែ​ជា​អាង​ធ្វើតាម​នឹកឃើញ និង​មិនបាន​បិទ​បាត​អាង ដែល​បង្ក​ឲ្យ​ទឹកស្អុយ​ជ្រាបចូល​ប្រភពទឹក​នៅ​ខាងក្រោម​ដី​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់៕

សណ្ឋាគារ​កម្រិត​ផ្កាយ៥ ចំនួន​បួន​ទៀត​នឹង​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ

0

ភ្នំពេញ៖ សណ្ឋាគារធំៗលំដាប់​អន្តរជាតិ​ចំនួន ៤ទៀត នឹង​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៨ខាងមុខនេះ ស្របពេល​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កើនឡើង​យ៉ាងគំហុក​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ពី​សំណាក់ CBRE Cambodia ក្នុង​ឆមាស​ដំបូង​ឆ្នាំ ២០១៧នេះ​បាន​បញ្ជាក់ថា សណ្ឋាគារ​ផ្កាយ​ប្រាំ​ជាច្រើន ស្ថិតក្នុង​គម្រោង​សាងសង់ ក្នុងនោះ​មានដូចជា សណ្ឋាគារ​លំដាប់​អន្តរជាតិ Xihu នឹង​បើក​នៅ​ចុងឆ្នាំ ២០១៧ដែលមាន​បន្ទប់​ចំនួន៥០។ បន្ថែម​ពីនេះ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ចំនួន២ទៀត គឺ Intercontinental2 និង Marriott ក៏មាន​គម្រោង​ចូលមក​ទឹកដី​ខេត្ត​នេះ​ផងដែរ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា មានការ​កើនឡើង​រម​ណី​យ​ដ្ឋា​ន​ខ្នាត​អន្តរជាតិ​ធ្វើការ​លើ​ផ្នែក​បដិសណ្ឋារកិច្ច និង​រមណីយដ្ឋាន​លើ​បណ្ដា​កោះ​មួយចំនួនទៀត ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ផងដែរ។ ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន Six Senses ដែល​នឹង​ចាប់ផ្ដើម​រមណីយដ្ឋាន​លើ​កោះក្របី​ត្រឹម​ឆ្នាំ ២០១៨ និង​ក្រុមហ៊ុន Royal Group’s  Royal Sands ដែលមាន​គម្រោង​បើក​រមណីយដ្ឋាន​លើ​កោះរ៉ុង​ក្នុង​ខែតុលា​ឆ្នាំ ២០១៧នេះ។

ការកើនឡើង​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ និង​រមណីយដ្ឋាន​បន្ថែ​ម​នេះ​គឺ​បណ្ដា​មកពី​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​តំបន់ឆ្នេរ​មាន​ភាពប្រសើរ ជាពិសេស​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ដោយសារ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​ឆ្នេរសមុទ្រ និង​បណ្ដា​កោះ​នានា​នៅ​ខេត្ត​នេះ។

តាម​របាយការណ៍​រប​ស់ CBRE Cambodia បាន​បញ្ជាក់ថា ភ្ញៀវ​បរទេស​ចរ​ដែល​មក​កំសាន្ត​ច្រើនជាងគេ​ជា​ជន​ជាតិចិន វៀតណាម រុស្ស៊ី និង​ពួគលោក​ខាងលិច។  គិត​ត្រឹម​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០១៧ ព្រលានយន្តហោះ បានទទួល​ភ្ញៀវទេសច​រ​សរុប​ចំនួន៤៧,០០០នាក់ ដែល​វា​ជាការ​កើនឡើង​ស្មើរ​នឹង ១៨២%ប្រៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​កើនឡើង​ខ្លាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ភ្ញៀវ​ទេសចរណ៍​ចិន ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​កំពុង​ប្រឈម​ការខ្វះខាត​ជាប្រចាំ ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ២០១៨ខាងមុខ បន្ទប់​សណ្ឋាគារ​ចំនួន២០០០ ទៅ៣០០០បន្ទប់​ទៀត​នឹង​បំពេញ​កង្វះខាត​បន្ទប់​ភ្ញៀវ​ស្នាក់​នៅក្នុង​ខេត្ត​មួយ​នេះ។

លោក​បន្តថា “ការវិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ពង្រីក​បន្តទៀត ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍ ប៉ុន្តែ​ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​ពី​បញ្ហា​បំពុលបរិស្ថាន​ផងដែរ ដែល​ការងារ​នេះ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​រួមគ្នា​ដោះស្រាយ”៕

លំហូរ FDI បានធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ទ្វេ​រដង

0

ដោយ គង់ សូរិយា
ភ្នំពេញ៖ កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) បានធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​កើនឡើង​ទ្វេ​រដង គាំទ្រ​ដោយសារ​កំណើន​នៃ​ការវិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ខេត្ត ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំនេះ។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន អចលនទ្រព្យ CBRE Cambodia បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៣ តុលា​នេះ​ថា គិត​ត្រឹម​បំណាច់​ឆមាស​ទី១ឆ្នាំនេះ តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើន​ទ្វេ​រដង ដោយ​ដី​ក្នុង​តំបន់ឆ្នេរ​មានតម្លៃ​ក្នុង​ទីផ្សារ​ចាប់ពី ៤៥០ដុល្លារ​អាមេរិក ទៅ ២៥០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ ហើយ​តំបន់​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​នោះ គឺ​ស្ថិតក្នុង​តំបន់​ក្បែរ​ឆ្នេរ​អូ​ឈើទាល បើ​ប្រៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន។  ចំណែកឯ​ដី​ដែលមាន​តម្លៃ​ទាប​ជាងគេ​នោះ គឺ​ស្ថិតក្នុង​តំបន់ឆ្នេរ​អូ​ត្រេះ។ ចំណែក​តម្លៃ​ដី​ក្នុង​ក្រុង​វិញ វា​មានតម្លៃ​ចន្លោះ​ពី២០០ដុល្លារ ទៅ៧៥០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ ហើយ​ដី​លំនៅដ្ឋាន​វិញ​មានតម្លៃ​ចាប់ពី ១២០ដុល្លារ​អាមេរិក ដល់៣០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ។

ការសិក្សា​ដដែល​បាន​រកឃើញថា ការ​ហក់​ឡើង​នូវ​តម្លៃ​ដី​នេះ​ត្រូវបាន​គេ​មើលឃើញថា ដោយសារតែ​ការកើនឡើង​ឡើង​នូវ​លំហូរ​វិនិយោគ​វិនិយោគ​ផ្ទាល់​ទាំង​ក្នុងស្រុក និង​មកពី​ក្រៅប្រទេស ដែល​ការវិនិយោគ​បាន​ផ្តោតលើ​ផ្នែក​បដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោង​លំនៅស្ថាន និង​ការកើនឡើង​នូវ​ចំនួន​រោងចក្រ​ដោយ​ផ្ដោត​សំខាន់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទំហំ​ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់៣១០លាន​ដុល្លារ។

ទន្ទឹមនឹង​មានការ​កើនឡើង​នូវ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ទីផ្សារ​ឧស្សាហកម្ម ក្នុង​ខេត្ត​ក៏​មានការ​ឈានមុខ​ខ្លាំង​ផងដែរ។ ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​ទីតាំង​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន និង​ជា​ខេត្ត​ដែលមាន​ឧស្សាហកម្ម​ធំជាងគេ​បំផុត​ក្នុង​កម្ពុជា ហើយ​ជា​ខេត្ត​មួយ​ស្ថិតនៅក្នុង​គំនិត​ផ្លូវ​ផ្តួចផ្តើម គោលនយោបាយ​ផ្លួ​វ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន។

កត្តា​ដែល​ដែល​ជំរុញ​កំណើន​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ ដោយសារ​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម ដែល​បណ្ដាលមកពី​ការតភ្ជាប់ ដោយផ្ទាល់​ពី​ផែ​សមុទ្រ​ទឹក​ជ្រៅ គោលនយោបាយ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ដែល​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ សហគ្រាស១៣០ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ២ម៉ឺន​នាក់។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​យ៉ាងខ្លាំង និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហេតុនេះ​អ្នកមាន​ដីធ្លី​សម្រាប់​លក់ គួរ​លក់​ឲ្យ​ហើយ​ទៅ នៅពេល​មាន​តម្រូវការ និង​កំនើន​ខ្ពស់​បែបនេះ។លោក​បន្តថា វា​ជា​ឳ​កាស​ល្អ​សម្រាប់​អ្នកមាន​ដី សម្រាប់​លក់ ខណៈដែល​ចរន្ត​នៃ​ការវិនិយោគ​ក្នុង​ខេត្ត​នេះ កំពុង​កើនឡើង​យ៉ាងគំហុក៕

កម្ពុជា​ក្នុង​ក្រសែភ្នែក​ទេសចរណ៍​ពិភពលោក

0

ដោយ គង់ សូរិយា
ភ្នំពេញ៖ ភាព​ស្ងប់​ស្ងែ​ង​នៃ​សម្បត្តិ​វប្ប​ធ៌​ម និង​ប្រវត្តិសាស្ត្រ​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​កន្លែង​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ខណៈពេលដែល​វេ​ប​សាយ​អន្តរជាតិល្បីៗ បានទទួល​ស្គាល់ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ទិសដៅ​ទេសចរណ៍​របស់​កម្ពុជា ស្ថិតក្នុង​បញ្ជីរ​រមណីយដ្ឋាន​ទេសចរណ៍ល្បីៗនៅលើ​ពិភពលោក។

ក្រសួងទេសចរណ៍ សូម​អបអរសាទរ និង​អរគុណ​ដល់​ទេសចរ​អន្តរជាតិ ដែល​តាមរយៈ គេហទំព័រ​ដ៏​ធំ​បំផុត​លើ​ពិភពលោក Trip Adviser បាន​បោះឆ្នោត​ជូន​ប្រាសាទ​អង្គរ​របស់​ខ្មែរ ជា​សំណង់​ប្រវត្តិសាស្ត្រ ដ៏​អស្ចារ្យ​បំផុត ជាប់​ចំណាត់​ថ្នក់​លេខ១ លើ​ពិភពលោក​សំរាប់​ឆ្នាំ២០១។

គេហទំព័រ​ប្រឹក្សា​យោបល់​នៃ​ការធ្វើដំណើរ (TripAdvisor)ដ៏​ល្បីល្បាញ និង​ធំជាងគេ​របស់​ពិភពលោក​កាលពីពេលថ្មីៗនេះ បានផ្តល់​ចំណាត់ថ្នាក់​លេខ១ដល់​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ២០១៧នេះ (Best Landmark in the World) ក្រោយពី​មានការ​ចូលរួម​បោះឆ្នោត​គាំទ្រ ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក។

នេះ​ជា​ឆ្នាំ​ទី៤ហើយ ដែល​ប្រាសាទអង្គរវត្ត​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខជាប់ៗគ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែង​កាលពី​ឆ្នាំ២០១៤ អង្គរវត្ត​បានជា​ប់​ចំណាត់ថ្នាក់​ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​លេខ​មួយ​លើ​ពិភពលោក ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​គេហទំព័រ ArchaeoMadness ដែលជា​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា។

នៅ​ឆ្នាំ២០១៥ សៀមរាប-អង្គរ ក៏បាន​ជាប់​ជា​គោលដៅ​ទេសចរណ៍​ពេញនិយម សម្រាប់​ភ្ញៀវទេសចរ​លេខ​មួយ​ក្នុង​តំបន់​អាស៊ី និង​លេខ​ពី​រលើ​ពិភពលោក ដែល​ត្រូវ​រៀបចំឡើង ដោយ​គេហទំព័រ​ប្រឹក្សា​យោបល់​នៃ​ការធ្វើដំណើរ TripAdvisor(TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយ​ការទទួលបាន​លេខ​មួយ ជា​គោលដៅ​ទេសចរណ៍​លំដាប់​កំពូល​របស់​ពិភពលោក​ដែល​ជ្រើសរើស​ដោយ​ស្ថាប័ន​ធ្វើដំណើរ Lonely Planet(Lonely Planet’s Ultimate Travelist 2015)។

ទន្ទឹមនឹងនេះ កាលពី​ខែឧសភា ២០១៦កន្លងមក លោក Anton Carageaប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council on Tourism and Trade) និង​លោក Mircea Constantinescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) បានធ្វើ​ដំណើរ​ផ្ទាល់​មក​កម្ពុជា​មក​ប្រកាស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត លើ​ពិភពលោក​សំរាប់​ឆ្នាំ២០១៦ (2016 World Best Destination) និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ពេញនិយម (Favorite Cultural Destination Distinction 2016) ដោយ​ចាត់ទុក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​លើ៤ចំណុច។

ទី១ អច្ឆរិយៈ​ភាព​ខាង​វប្បធម៌ ជាពិសេស​ប្រាសាទអង្គរវត្ត ដែលជា​ស្នាដៃ​របស់​មនុស្ស​ខ្មែរ​តំណាង​ឲ្យ​មនុស្សជាតិ​ទាំងមូល និង​អច្ឆរិយៈ​ភាព​ខាង​ធម្មជាតិ។

ទី២ បឹង​ទន្លេសាប ដ៏​ធំ​នៅ​អាស៊ី ដែលមាន​ទឹក​ហូរ​ត្រលប់ ដែល​គ្មាន​ពី​រលើ​ពិភពលោក។

ទី៣ ភាព​ពិសេស​របស់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​អប់រំ​មនុស្ស​ឲ្យ​ក្លាយជា​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ទេ តែ​ថែម​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ។

ទី៤ ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​លោក Anton Caragea បាន​គូសបញ្ជាក់ថា បើ​ចង់ឃើញ​ភាព​ញញឹម​រួសរាយ​រាក់ទាក់​ពិតប្រាកដ​បស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា។

លោក Anton Caragea ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ថ្លែងថា “ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​បញ្ចូល​វិស័យ​ទេសចរណ៍ និង​វប្បធម៌​រួមគ្នា​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ។

ព្រម​ជាមួយនេះ លោក Mircea Constantinescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) បាន​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​ជ្រើសតាំង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) ដោយ​លោក​បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​វីរៈជន​ដ៏​កម្រ​មួយ​របស់​ពិភពលោក ដែល​បាន​អភិវឌ្ឍ​ប្រទេស​តាំងពី​ចំណុចសូន្យ រហូតដល់​មានការ​អភិវឌ្ឍ​ន៏​រីកចំរើន​លើ​គ្រប់​វិស័យ​ដែលមាន​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ និង​បាន​ប្រសិទ្ធ​នាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​បុគ្គល​ពូកែ​ធ្វើ (Man of Action)  បុគ្គល​ពូកែ​ចរចា (Man of Dialogue) និង​ជា​បុគ្គល​ពូកែ​គិត និង​ឆ្លុះបញ្ចាំង (Man of Reflection)។

លទ្ធផល​នេះ ពិតជា​សក្តិសម​ណាស់​ស​ម្រា​ប់​កម្ពុជា ជាពិសេស​ប្រាសាទអង្គរវត្ត ដែល​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវទេសចរ​នៅ​ជុំវិញ​ពិភពលោក ដោយ​អ​ឆ្ឆ​រិ​យៈ​ភាព​របស់ខ្លួន​ផ្ទាល់ ក្នុងនាម​ជា​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក ព្រមជាមួយ​អ​ឆ្ឆ​រិ​យៈ​ភាព​ធម្មជាតិ និង​អ​ឆ្ឆ​រិ​យៈ​ភាព​វប្បធម៌​ដ៏​សំបូរបែប​នៅ​ទូទាំងប្រទេស។

ការទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ជា​បន្តបន្ទាប់​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ស្ថាបនិក​នៃ​គោលនយោបាយ «ឈ្នះ – ឈ្នះ» និង​គោលនយោបាយ «បើកចំហរ​ជើងមេឃ» ព្រមទាំង​គោលនយោបាយផ្សេងៗជាច្រើន​ទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​មាតុភូមិ​ជាទី​ស្នេហា នៃ​យើង​ប្រកបដោយ​ចីរភាព៕

ចង់​ខ្ចី​ឥណទាន​ទិញ​ផ្ទះ ​ត្រូវមាន​ឯកសា​អ្វីខ្លះ?

0

ភ្នំពេញ៖ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ការប្រើប្រាស់​ឥណទាន​ធនាគារ ដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា បានក្លាយ​ជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែច្រើន​អាចមាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​រស់នៅ​សមរម្យ និង​បានធ្វើ​ឲ្យ​ស្តង់ដា​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ទ្បើង។

តើ​ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​មាន​ឯកសារ និង​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ទើប​អាច​ទទួលបាន​ទំនុកចិត្ត​ពី​ធនាគារ​នៅ​កម្ពុជា? លោកស្រី​ សោភ័ណ ណា​រី​ អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​បាន​ថ្លែងថា អ្នក​ដែល​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ទិញ​លំនៅដ្ឋាន​ត្រូវមាន​លក្ខ​ខ័​ណ្ឌ​មួយចំនួន ដូចជា ទី១ ជា​ប្រជាពលរដ្ឋ​ដែលមាន​សមត្ថភាព និង​អត្ត​ច​រិ​ក​ល្អ ទី២ ជា​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទៀត​ទាត់ ទោះជា​មន្ត្រីរាជការ អ្នកជំនួញ ឬ​អ្នកបំរើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក្តី ទី៣ ជា​អតិថិជន​ត្រូវមាន​លិខិតបញ្ជាក់​ពី​និរន្តរភាព​ការងារ ប្រាក់ខែ​ច្បាស់លាស់ ដែល​អាច​សង​ប្រាក់​មក​ធនាគារ​បាន​ទៀងទាត់។

ទី៤ ប្រសិនជា​ខ្ចី​ឥណទាន​សាងសង់​ផ្ទះ អតិថិជន​ត្រូវតែមាន​ដី​ស្របច្បាប់ និង​ជា​លំនៅដ្ឋាន​ស្របច្បាប់ (ប្រសិន​ទិញ​លំនៅដ្ឋាន) ទី៥ ទិញ​លំនៅដ្ឋាន​សម្រាប់​រស់នៅ មិនមែន​ទិញ​សម្រាប់​វិនិយោគ ឬ​ទុកចោល​ទេ ទី៦ ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតបទដ្ឋានផ្សេងៗដែល​អាច​ជំនួស​បាន ទី៧ ត្រូវមាន​លិខិតបញ្ជាក់​ពី​ការបង់​តំលៃ​ទឹក និង​អគ្គិសនី ទី៧ ប្រសិនជា​អតិថិជន​ជា​ម្ចាស់​ក្រុមហ៊ុន ពួកគាត់​ត្រូវមាន​ប័ណ្ណ​ប៉ាតង់ មាន​វិញ្ញាបនបត្រ​ចុះបញ្ជីរ​នៅ​ក្រសួងពាណិជ្ជកម្ម និង​លិខិត​ចុះបញ្ជីរ​ផលិតផល​ជាដើម។

តើ​អតិថិជន​អាច​ទទួលបាន​ឥណទាន​នៅទីណា និង​យ៉ាងដូចម្តេច?លោកស្រី សោភ័ណ ណា​រី​បាន​ថ្លែងថា អតិថិជន​អាច​ទទួលបាន​ឥណទាន៧០ភាគរយ​នៃ​តំលៃ​លំនៅដ្ឋាន​សរុប​របស់​ពួកគេ ពោលគឺ​អតិថិជន​ត្រូវមាន​ប្រាក់៣០ភាគរយ នៃ​តំលៃ​លំនៅដ្ឋាន​របស់ខ្លួន ហើយ​អតិថិជន​អាច​ទទួលយក​ឥណទាន​នៅ​គ្រប់​សាខា​ធនាគារ​អេស៊ីលីដា ដែល​មាននៅ​គ្រប់​រាជធានី ខេត្ត​ទាំង២៥ទូទាំងប្រទេស។

ចំណែក​ការ​រត់ការ​ឯកសារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អតិថិជន​អាច​រត់​ឯកសារ​ដោយ​ខ្លួនឯង ប៉ុន្តែ​អាចមាន​ជំនួយ​ពី​បុគ្គលិក​ធនាគារ ប្រសិនជា​អតិថិជន​ស្នើសុំ​ឲ្យ​ជួយ ព្រោះ​បុគ្គលិក​អេស៊ីលីដា​ជា​អ្នក​បានធ្វើការ​ជិត​ស្និ​ទ្ឋ និង​ដឹង​ពី​និតិ​វិធី​ដែល​ត្រូវធ្វើ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។

រីឯ​ទំហំ​ឥណទាន គឺ​អាស្រ័យ​លើ​តំលៃ​លំនៅដ្ឋាន​ដែល​អតិថិជន​បាន​ទិញ និង​មាន​រយៈពេល​សង​ត្រលប់១០ឆ្នាំ។ចំនែក​អត្រា​ការប្រាក់​ស្ថិតក្នុង​រង្វង់​ចាប់ពី១១.៥០ដល់១២ភាគរយ​ក្នុង​មួយឆ្នាំ៕