ខេត្តព្រះសីហនុពង្រីកផែនការគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ នៅមូលដ្ឋាន

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយៈ និស្ស័យ

    ព្រះសីហនុៈ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ គឺឃុំវាលរេញ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី។

គំរោងនេះបានធ្វើដេញថ្លៃរួមគ្នា នៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសគាំទ្រឃុំសង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម ទី ១.ឃុំវាលរេញ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៥៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៧បានចូលរួមដេញថ្លៃ។

ទី២ ឃុំទឹកថ្លា គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៤បានចូលរួមដេញថ្លៃ។

ទី៣ ឃុំទឹកល្អក់ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៧ បានចូលរួមដេញថ្លៃ។

ទី៤ ឃុំសាមគ្គី គម្រោងសាងសង់ផ្លូវបេតុង ប្រវែង៤៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉្រែត មានក្រុមហ៊ុនចំនួន៦បានចូលរួមដេញថ្លៃ។

លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្តក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោង ដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។

លោកបញ្ជាក់បន្ថែមថា សូមឱ្យគណៈកម្មការ ក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្ត គម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោង រហូតដល់បញ្ចប់ការអនុវត្តគម្រោង”។

ក្នុងនោះលោកនាយកទីចាត់ការ ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ ធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតង នៅក្នុងមូលដ្ឋានភូមិរបស់គាត់ ជាពិសេសចូលរួមថែរក្សាថែរទាំសមិទ្ធផល ផ្លូវបេតុង ក៏ដូចជា ប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕

ភ្ញៀវទេសចរជាតិ អន្តរជាតិនឹងទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជា ទស្សនីយភាពថ្មី ប្លែក នៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការ កាលពីពេលថ្មីៗនេះ។

ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គិមលីន បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការផ្លូវទស្សនាថ្មី នៅខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយបានទាក់ទាញទេសចរជាច្រើន។

លោកបន្តថា “ច្រកទស្សនាថ្មីនេះ មានផាសុកភាព ផ្តល់ម្លប់ឈើត្រជាក់ ពិសេសនោះទេសចរអាចផ្តិតរូបភាព កំពូលប្រាសាទអង្គរវត្ត នៅចំអ័ក្សកណ្ដាល នៃខ្លោងទ្វារខាងកើតបានយ៉ាងស្រស់ស្អាត”។លោកបន្ថែមថា “ក្រៅពីនេះ ទេសចរក៏អាចដើរទស្សនាលើស្ពានឈើ នៅជាប់មាត់ទឹកកសិន្ធុអង្គរវត្តដ៏ស្រស់ស្អាតផងដែរ”។

មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស លោក សួស រ៉ាម៉ន បានសាទរចំពោះការរៀបចំផ្លូវថ្មីនេះ។

លោក រ៉ាម៉ន បានកោតសរសើរចំពោះកិច្ចការអភិរក្ស ជួសជុល និងលើកតម្លៃឡើងវិញ នូវខ្លោងទ្វារខាងកើត និងបានបើកឱ្យទេសចរឆ្លងកាត់ឡើងវិញ។ មគ្គុទ្ទេសក៍រូបនេះ ក៏បានលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ផ្សេងទៀត គួរនាំទេសចរដែលមានលទ្ធភាព ដើរតាមផ្លូវទស្សនាថ្មីនេះឱ្យបានច្រើន ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្តឡើងវិញ៕

តើវិស័យអចលនទ្រព្យនឹងរងផលប៉ះពាល់ដូចម្តេចពីសង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់របស់លោកត្រាំ?

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោក កំពុងរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើម ដោយលោក Donald Trump ទោះបីជាផលប៉ះពាល់ប្រែប្រួលតាមផ្នែកផ្សេងៗគ្នាក៏ដោយ។

ចំណុចទាំងអស់នេះ ជាផលប៉ះពាល់សំខាន់ៗមួយចំនួន ដែលអ្នកនៅក្នុងវិស័យនេះគួរសិក្សាស្វែងយល់។

តម្លៃសំណង់ខ្ពស់ជាងមុន

ការដាក់ពន្ឋលើលើដែក អាលុយមីញ៉ូម និងសម្ភារៈសំណង់ផ្សេងទៀត (ជាពិសេសពីប្រទេសចិន) បានបង្កើនតម្លៃសំណង់សម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ កត្តា​នេះ​នាំ​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​ឡើង​ថ្លៃ និង​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ធ្លាក់​ចុះ។

២ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់

សង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់នេះ បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការស្វែងរកសម្ភារៈ ដែលមានតម្លៃសមរម្យ។ ជាពិសេស ប៉ះពាល់ដល់គម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

 ៣ ភាពមិនច្បាស់លាស់នៃការវិនិយោគ

ការវិនិយោគបរទេស នៅក្នុងអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ជាពិសេសពីប្រទេសចិនបានថយចុះ ដោយសារតែភាពតានតឹងរវាងប្រទេសទាំងពីរ។ វាបាននិងកំពូងបង្កផលប៉ះពាល់ ដល់ទីផ្សារលំនៅដ្ឋានបែបពាណិជ្ជកម្ម និងប្រណីតនៅក្នុងទីក្រុងដូចជា ញូវយ៉ក ឡូសអេនជឺលេស និងសាន់ហ្វ្រាន់ស៊ីស្កូ។

៤ ភាពមិនប្រាកដប្រជាសេដ្ឋកិច្ច

ភាពមិនប្រាកដប្រជាសេដ្ឋកិច្ចទាំងមូល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម បាននាំឱ្យអាជីវកម្មមួយចំនួនពន្យារពេលផែនការពង្រីក ដែលប៉ះពាល់ដល់តម្រូវការការិយាល័យ និងកន្លែងឧស្សាហកម្ម។

៥ ដីស្រែចំការ និងអចលនទ្រព្យកសិកម្ម

ពន្ធលើការនាំចេញកសិផលរបស់អាមេរិក ប៉ះពាល់ដល់កសិករ ដែលនាំឱ្យតម្លៃដីទាបនៅតំបន់ជនបទមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ វិស័យមួយចំនួន ដូចជា ភស្តុភារ និងឃ្លាំងផ្ទុក ឃើញថាមានតម្រូវការកើនឡើង នៅពេលដែលក្រុមហ៊ុនស្វែងរកការកែសម្រួល ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយសារតែពន្ធគយ៕

តម្លៃលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីហក់ឡើងដល់កម្រិតកំណត់ត្រាថ្មីមិនធ្លាប់មាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីបានហក់ឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតកាលពីខែមីនា ខណៈតម្លៃផ្ទះនៅទីក្រុងមួយចំនួនបានកើនឡើងក្នុងអត្រាមិនក្រោម១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទូទាំងប្រទេសអូស្ត្រាលីបានកើនឡើង៣,៤ភាគរយដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន៨២០.៣០០ដុល្លារអូស្ត្រាលី(ប្រមាណ៥១៧.១០០ដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែមីនា។នេះបើយោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ CoreLogic។

តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើងក្នុងអត្រាខ្ពស់ជាងគេបំផុតចំនួន១១,៩ភាគតយ តាមពីក្រោយដោយអត្រាកំណើនតម្លៃផ្ទះនៅទីក្រុង Adelaide ចំនួន១១ភាគរយ។

ទីក្រុងស៊ីដនីជាទីផ្សារអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត ខណៈតម្លៃផ្ទះជាមធ្យមនៅទីក្រុងមួយនេះបានកើនឡើង០,៩ភាគរយដល់១,១៩លានដុល្លារអូស្ត្រាលីក្នុងមួយយូនីតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CoreLogic បានវាយតម្លៃថា ការកើនឡើងនេះបណ្តាលមកពីជាការជំរុញទំនុកចិត្តក្នុងទីផ្សារ តាមរយៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលីកាលពីពាក់កណ្តាលខែកុម្ភៈ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ។

លោកស្រី Eleanor Creagh សេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមហ៊ុនវេបសាយអចលនទ្រព្យ REA Group បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់នៅខែកុម្ភៈបានបង្កើនសមត្ថភាពខ្ចីប្រាក់ និងជំរុញទំនុកចិត្តរបស់អ្នកទិញ ដោយជួយធ្វើឱ្យតម្រូវការផ្ទះកើនឡើង”។

ប៉ុន្តែ ទីផ្សារអចលនទ្រព្យអាចនឹងជួបប្រទះបញ្ហាប្រឈមនាពេលខាងមុខ ដោយសារ ការថយចុះនៃកំណើនប្រជាជន និងកង្វះលទ្ធភាពទិញលំនៅដ្ឋានក្នុងចំណោមប្រជាជនអូស្ត្រាលីជាច្រើន ដែលការណ៍នេះអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ៕ប្រភព: Vnexpress៕

តើការដំឡើងពន្ធរបស់អាមេរិកនឹងផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ាន រួមទាំងកម្ពុជាដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការដំឡើងពន្ធជាបន្តបន្ទាប់ សំដៅលើបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងតំបន់។

រដ្ឋបាលលោក ត្រាំ បានសម្រេចដាក់ពន្ធចំនួន៤៩ភាគរយលើការនាំចូលទំនិញមកពីកម្ពុជា ខណៈការនាំចូលទំនិញពីប្រទេសវៀតណាមត្រូវជាប់ពន្ធ៤៦ភាគរយ។

ជាមួយគ្នានេះ ការនាំចូលទំនិញពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកត្រូវបង់ពន្ធ៣៦ភាគរយ ខណៈការនាំចូលទំនិញពីឥណ្ឌូណេស៊ីត្រូវជាប់ពន្ធ៣២ភាគរយ។ រីឯការនាំចូលទំនិញមកពីប្រទេសម៉ាឡេស៊ីត្រូវបង់ពន្ធ២៤ភាគរយ។

របាំងពន្ធគយទាំងនេះនឹងជះផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចអាស៊ាន ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ប៉ុន្តែ បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី ក៏វានឹងមិនដល់ថ្នាក់នាំឱ្យអាស៊ានដួលរលំឡើយ។

ផ្ទុយទៅវិញ ក្តីបារម្ភពិតប្រាកដស្ថិតនៅត្រង់ថា ការដំឡើងពន្ធអាចជះផលប៉ះពាល់ដល់សាមគ្គីភាពរបស់អាស៊ាន និងបង្កើតសម្ពាធអត្រាអតិផរណា។

សេដ្ឋកិច្ចអាស៊ាន​ធ្លាប់បាន​ទទួលរង​នូវ​ផលប៉ះពាល់​ពី​កត្តាខាងក្រៅ​ជាច្រើនលើករួចមកហើយ រាប់ចាប់ពី​ វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ១៩៩៧ រហូតដល់​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន។ យ៉ាងណាមិញ ក្របខណ្ឌស្ថាប័នរបស់អាស៊ាន ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជួយរក្សាភាពធន់ក្នុងតំបន់។

ទោះជាយ៉ាងណា សាមគ្គីភាពរបស់អាស៊ានអាចនឹងត្រូវបានតេស្តសាកល្បង ខណៈបណ្តាប្រទេសសមាជិកអាស៊ាន ដែលទទួលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិក ដូចជាកម្ពុជា និងវៀតណាមអាចនឹងស្វែងរកការចរចាដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិក។

ផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់លោក ត្រាំ នឹងធ្វើឱ្យអត្រាអតិផរណាទាំងនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោកកើនឡើង។ នៅពេលតម្លៃនាំចូលកើនឡើង នោះតម្លៃទំនិញ ដែលលក់ទៅឱ្យអ្នកប្រើប្រាស់ ក៏នឹងកើនឡើងផងដែរ។

លោកស្រី Deborah Elms នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី បានអះអាងថា ផលប៉ះពាល់នៃពន្ធគយលើខ្សែសង្វាក់ផ្គត់ផ្គង់បង្កើតសម្ពាធអតិផរណារយៈពេលវែង ជាពិសេសឧស្សាហកម្ម ដែលពឹងផ្អែកលើពាណិជ្ជកម្មពិភពលោក។

លោក Jeff Friedman អ្នកជំនាញខាងគោលនយោបាយពាណិជ្ជកម្មនៅសកលវិទ្យាល័យ Harvard បានព្រមានបន្ថែមថា ពន្ធសងសឹកពីបណ្តាប្រទេសសមាជិកអាស៊ានអាចធ្វើឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់។

ដើម្បីទប់ទល់នឹងសម្ពាធផ្នែកសេដ្ឋកិច្ចទាំងនេះ តំបន់អាស៊ានត្រូវពង្រឹងភាពជាដៃគូពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចសហប្រតិបត្តិការ South-South។

ក្រៅពីនេះ បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ក៏ត្រូវពង្រីកទំហំនៃការដោះដូរពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ៕ប្រភព: Bernama៕

Bangkok Condo Market Shaken by Earthquake Fears, Sales Expected to Dip

0

The recent earthquake has sent tremors through Bangkok’s 450 billion baht condominium market, triggering concerns about high-rise building safety and prompting potential buyers to delay purchases.

Industry predict a slowdown in sales over the next one to two months, particularly for high-rise developments, as consumer confidence wavers.

The earthquake, originating from Myanmar on March 28th and registering a magnitude of 8.2, caused significant tremors in Bangkok, a city dominated by skyscrapers.

While most buildings withstood the shaking, the incident has raised anxieties about the structural integrity of high-rise residences.

Phattarachai Taweewong, director of Research and Communication at Colliers International Thailand, described the earthquake as a “significant negative factor” impacting the market, which currently holds a substantial unsold supply.

He anticipates that condominium sales in the first half of the year will fall short of projections as buyers seek reassurances about building safety.

“Consumers are now prioritising structural integrity and earthquake resilience,” Phattarachai explained. “They require confidence in construction quality and effective disaster mitigation measures.”

The situation has prompted calls for swift action from both the government and developers to restore market confidence.

Experts suggest implementing stricter building codes, offering financial support for structural enhancements, and providing clear information to buyers about earthquake-resistant construction.

Prasert Taedullayasathit, president of the Thai Condominium Association, noted that while newer buildings, constructed after 2007, are designed to withstand significant seismic activity, the event has highlighted the need for thorough building inspections and ongoing maintenance.

Surachet Kongcheep, Head of Research and Consultancy at Cushman & Wakefield Thailand, emphasised that earthquake considerations will now be a key factor in condominium purchasing decisions.

He also stressed the importance of disaster insurance coverage, particularly for older buildings, which may be more vulnerable.

The industry now faces the challenge of balancing immediate sales concerns with the long-term need to reassure buyers about the safety and resilience of Bangkok’s high-rise living spaces.

Source: The Nation

ការលក់ខុនដូនៅទីក្រុងបាងកកអាចនឹងធ្លាក់ចុះក្នុងរយៈពេល២ខែទៅមុខ ខណៈអ្នកទិញភ័យខ្លាចការរញ្ជួយដី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បាតុភូតគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ បានជះផលប៉ះពាល់លើទីផ្សារខុនដូតម្លៃ៤៥០ពាន់លានបាតរបស់ទីក្រុងបាងកកប្រទេសថៃ ដោយបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពអគារខ្ពស់ៗ និងបានជំរុញឱ្យអតិថិជនពន្យារពេលក្នុងការទិញ។
ក្រុមអ្នកជំនាញបានព្យាករណ៍ថា ការលក់ខុនដូក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះក្នុងរយៈពេលចន្លោះពី១ខែទៅ២ខែខាងមុខ ជាពិសេសប៉ះពាល់ដល់គម្រោងអគារខុនដូខ្ពស់កប់ពពក ដោយសារទំនុកចិត្តរបស់អ្នកទិញបានថយចុះ ក្រោយការរញ្ជួយដី។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុន Colliers International Thailand បានចាត់ទុកការរញ្ជួយដីនេះថា ជា “កត្តាអវិជ្ជមានដ៏ធំមួយ ដែលជះឥទ្ធិពលលើទីផ្សារ ខណៈទីផ្សារនាពេលបច្ចុប្បន្នកំពុងជួបប្រទះការផ្គត់ផ្គង់លើសតម្រូវការស្រាប់ទៅហើយ”។

លោករំពឹងថា ការលក់យូនីតខុនដូនៅរាជធានីបាងកកក្នុងឆមាសទី១ ឆ្នាំ២០២៥នេះនឹងសម្រេចបានចំនួនទាបជាងការព្យាករណ៍ ខណៈអ្នកទិញត្រូវការការធានាឡើងវិញអំពីសុវត្ថិភាពអគារ។

លោក Phattarachai បានពន្យល់ថា“នាពេលនេះ អ្នកទិញកំពុងផ្តល់អាទិភាពលើគុណភាពសំណង់អគារ ដែលអាចទប់ទល់នឹងការរញ្ជួយដី។ ហើយទំនុកចិត្តលើគុណភាពសំណង់ និងវិធានការកាត់បន្ថយគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពជារឿងសំខាន់”។

ស្ថានភាពនេះទាមទារឱ្យមានការចាត់វិធានការភ្លាមៗពីរាជរដ្ឋាភិបាលថៃ និងបណ្តាអ្នកអភិវឌ្ឍន៍ ដើម្បីស្ដារទំនុកចិត្តទីផ្សារឡើងវិញ។

លោក Prasert Taedullayasathit ប្រធានសមាគមខុនដូថៃបានកត់សម្គាល់ថា អគារថ្មីដែលសាងសង់ឡើងក្រោយឆ្នាំ២០០៧ ត្រូវបានរចនាឡើងឱ្យមានភាពធន់នឹងការរញ្ជួយដីខ្លាំង។ ព្រឹត្តិការណ៍នេះក៏ជាការដាស់តឿនឱ្យមានការត្រួតពិនិត្យអគារឱ្យបានហ្មត់ចត់ និងការជួសជុលថែទាំឱ្យបានជាប្រចាំ។

លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Cushman & Wakefield Thailand បានសង្កត់ធ្ងន់ថា ការព្រួយបារម្ភអំពីការរញ្ជួយដីនៅពេលនេះនឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការសម្រេចចិត្តរបស់អ្នកទិញខុនដូ។

លោកក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការផ្តល់សេវាធានារ៉ាប់រងក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសសម្រាប់អគារចាស់ៗ ដែលប្រឈមភាពងាយរងគ្រោះខ្លាំងជាងគេ៕ប្រភព: The Nation៕

US regains edge over China as preferred partner in Southeast Asia: Survey

0

SINGAPORE: More than half of 2,023 respondents polled across 11 Southeast Asian countries would side with the United States over China “if the region were forced to align itself with one of the two strategic rivals”, according to findings published in an annual think tank survey.

The State of Southeast Asia 2025 report, based on polls conducted by the ISEAS-Yusof Ishak Institute (ISEAS) between Jan 3 and Feb 15 and released on Thursday (Apr 3), examined regional perceptions on strategic issues and the influence of major powers.
When asked to pick between the US and China, 52.3 per cent of respondents favoured the US while 47.7 per cent supported China.

The ISEAS report also added that more than half of respondents believed the Association of Southeast Asian Nations (ASEAN) should “enhance its resilience and unity to fend off pressures from the two global powers”.

“This narrow margin underscores ASEAN’s delicate balancing act between the two major powers as economic interdependence with China competes with security considerations and more comfortable historical ties to the US,” the report said.

The latest findings have put Washington ahead of Beijing again after being Southeast Asia’s preferred choice of strategic partner for four straight years.
Southeast Asia with its 680 million-strong population, is becoming increasingly crucial to both US and China’s interests.

This year’s ISEAS report surveyed 2,023 people across 10 ASEAN member states and for the first time, included inputs from respondents in Timor-Leste which hopes to become a full member of ASEAN in 2025.

Respondents included researchers, media representatives, non-government organisations (NGOs), regional government officials, private sector representatives and members of civil society.

US support was found to be the strongest among respondents in Vietnam and the Philippines – “likely driven by ongoing territorial disputes with China in the South China Sea, as well as growing security partnerships with Washington”, the report said.

South China Sea tensions topped the list of geopolitical concerns in the region, followed by criminal scam syndicates and concerns over new US leadership.

Support for China, driven by “deep economic ties, trade dependencies as well as growing discontent with US policies”, was found to be strongest among respondents from Indonesia – followed by those in Malaysia, Thailand, Brunei and Laos.
Confidence in Washington had further strengthened around the region, following the re-election of President Donald Trump, the ISEAS report said.

But it cited concerns from more than half of survey respondents over President Trump’s unpredictable character, saying it would “add uncertainty to US engagement with the region”.

Source: CNA

មន្រ្តីពាក់ព័ន្ឋបើកកិច្ចប្រជុំទាក់ទងនឹងគំរោងវិនិយោគនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ

0

ដោយៈ គង់ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ បន្តពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ cdcIPM រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងមហាផ្ទៃ។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយនិងលោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ (ក.ម.ផ.) បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតបច្ចេកទេសលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅថ្នាក់ក្រោមជាតិតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

កិច្ចប្រជុំនេះមានការចូលរួមពី លោកជ័យ សម្បត្តិផល្លា ប្រធានផ្នែកនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក.ម.ផ. លោកស្រី រ័ត្ន ធានី តំណាងច្រកចេញចូលតែមួយនៃក.អ.ក. ព្រមទាំងក្រុមការងារជំនាញរបស់ ក.អ.ក. ក.ម.ផ. និងគ.ជ.អ.ប។

 កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីបន្តពិនិត្យពិភា​ក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ៕

តើបេក្ខភាពរូបណាដែលអាចនឹងក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ក្រោយតុលាការបានសម្រេចដកលោក Yoon ចេញពីតំណែង?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានសម្រេចដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីមុខតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពី៤ខែមុន ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការផ្ទុះបាតុកម្មប្រឆាំងតវ៉ាយ៉ាងផុសផុល។

ប្រទេសកូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងអំឡុងរយៈពេល៦០ថ្ងៃទៅមុខ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងនៅតែបន្តធ្វើជាប្រធានាធិបតីស្តីទីដដែល។

ប្រធានាធិបតីថ្មី​នឹង​ចូល​កាន់​តំណែង​ភ្លាមៗ​ ក្រោយពីគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុករៀបចំ​ការ​បោះឆ្នោត​របស់កូរ៉េខាងត្បូងប្រកាស​លទ្ធផល។

យោងតាមការស្ទង់មតិបង្ហាញថា មេដឹកនាំបក្សប្រឆាំងដ៏ធំ លោក Lee Jae-myung ដែលបានចាញ់លោក Yoon ក្នុងការបោះឆ្នោតយ៉ាងប្រកៀកប្រកិតកាលពីឆ្នាំ២០២២ កំពុងបន្តទទួលបានសំឡេងគាំទ្រនាំមុខគេ ដោយគ្មានគូប្រជែងធំដុំឡើយ។

ការស្តារស្ថិរភាពនយោបាយនៅក្នុងស្រុក និងការចរចានានាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងក្លាយជាភារកិច្ចអាទិភាពក្រោមរដ្ឋបាលរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។

លោក ត្រាំ បាននិងកំពុងដាក់សម្ពាធពន្ធគយលើបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងសម្ព័ន្ធមិត្ត និងទាមទារឱ្យប្រទេសកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមទៀត ជាថ្នូរនឹងការរក្សាកងទ័ពអាមេរិកឱ្យឈរជើងនៅទីនោះ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េក៏កំពុងកើនឡើងខ្ពស់ផងដែរ។ លោក Yoon បានប្រកាន់ជំហរមុឺងមាត់ប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងព្យាយាមបង្កើនសមត្ថភាពយោធា និងអវកាស និងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី៕ប្រភព: Reuters៕