ការលក់ខុនដូនៅទីក្រុងបាងកកអាចនឹងធ្លាក់ចុះក្នុងរយៈពេល២ខែទៅមុខ ខណៈអ្នកទិញភ័យខ្លាចការរញ្ជួយដី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បាតុភូតគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ បានជះផលប៉ះពាល់លើទីផ្សារខុនដូតម្លៃ៤៥០ពាន់លានបាតរបស់ទីក្រុងបាងកកប្រទេសថៃ ដោយបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពអគារខ្ពស់ៗ និងបានជំរុញឱ្យអតិថិជនពន្យារពេលក្នុងការទិញ។
ក្រុមអ្នកជំនាញបានព្យាករណ៍ថា ការលក់ខុនដូក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះក្នុងរយៈពេលចន្លោះពី១ខែទៅ២ខែខាងមុខ ជាពិសេសប៉ះពាល់ដល់គម្រោងអគារខុនដូខ្ពស់កប់ពពក ដោយសារទំនុកចិត្តរបស់អ្នកទិញបានថយចុះ ក្រោយការរញ្ជួយដី។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុន Colliers International Thailand បានចាត់ទុកការរញ្ជួយដីនេះថា ជា “កត្តាអវិជ្ជមានដ៏ធំមួយ ដែលជះឥទ្ធិពលលើទីផ្សារ ខណៈទីផ្សារនាពេលបច្ចុប្បន្នកំពុងជួបប្រទះការផ្គត់ផ្គង់លើសតម្រូវការស្រាប់ទៅហើយ”។

លោករំពឹងថា ការលក់យូនីតខុនដូនៅរាជធានីបាងកកក្នុងឆមាសទី១ ឆ្នាំ២០២៥នេះនឹងសម្រេចបានចំនួនទាបជាងការព្យាករណ៍ ខណៈអ្នកទិញត្រូវការការធានាឡើងវិញអំពីសុវត្ថិភាពអគារ។

លោក Phattarachai បានពន្យល់ថា“នាពេលនេះ អ្នកទិញកំពុងផ្តល់អាទិភាពលើគុណភាពសំណង់អគារ ដែលអាចទប់ទល់នឹងការរញ្ជួយដី។ ហើយទំនុកចិត្តលើគុណភាពសំណង់ និងវិធានការកាត់បន្ថយគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពជារឿងសំខាន់”។

ស្ថានភាពនេះទាមទារឱ្យមានការចាត់វិធានការភ្លាមៗពីរាជរដ្ឋាភិបាលថៃ និងបណ្តាអ្នកអភិវឌ្ឍន៍ ដើម្បីស្ដារទំនុកចិត្តទីផ្សារឡើងវិញ។

លោក Prasert Taedullayasathit ប្រធានសមាគមខុនដូថៃបានកត់សម្គាល់ថា អគារថ្មីដែលសាងសង់ឡើងក្រោយឆ្នាំ២០០៧ ត្រូវបានរចនាឡើងឱ្យមានភាពធន់នឹងការរញ្ជួយដីខ្លាំង។ ព្រឹត្តិការណ៍នេះក៏ជាការដាស់តឿនឱ្យមានការត្រួតពិនិត្យអគារឱ្យបានហ្មត់ចត់ និងការជួសជុលថែទាំឱ្យបានជាប្រចាំ។

លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Cushman & Wakefield Thailand បានសង្កត់ធ្ងន់ថា ការព្រួយបារម្ភអំពីការរញ្ជួយដីនៅពេលនេះនឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការសម្រេចចិត្តរបស់អ្នកទិញខុនដូ។

លោកក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការផ្តល់សេវាធានារ៉ាប់រងក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសសម្រាប់អគារចាស់ៗ ដែលប្រឈមភាពងាយរងគ្រោះខ្លាំងជាងគេ៕ប្រភព: The Nation៕

US regains edge over China as preferred partner in Southeast Asia: Survey

0

SINGAPORE: More than half of 2,023 respondents polled across 11 Southeast Asian countries would side with the United States over China “if the region were forced to align itself with one of the two strategic rivals”, according to findings published in an annual think tank survey.

The State of Southeast Asia 2025 report, based on polls conducted by the ISEAS-Yusof Ishak Institute (ISEAS) between Jan 3 and Feb 15 and released on Thursday (Apr 3), examined regional perceptions on strategic issues and the influence of major powers.
When asked to pick between the US and China, 52.3 per cent of respondents favoured the US while 47.7 per cent supported China.

The ISEAS report also added that more than half of respondents believed the Association of Southeast Asian Nations (ASEAN) should “enhance its resilience and unity to fend off pressures from the two global powers”.

“This narrow margin underscores ASEAN’s delicate balancing act between the two major powers as economic interdependence with China competes with security considerations and more comfortable historical ties to the US,” the report said.

The latest findings have put Washington ahead of Beijing again after being Southeast Asia’s preferred choice of strategic partner for four straight years.
Southeast Asia with its 680 million-strong population, is becoming increasingly crucial to both US and China’s interests.

This year’s ISEAS report surveyed 2,023 people across 10 ASEAN member states and for the first time, included inputs from respondents in Timor-Leste which hopes to become a full member of ASEAN in 2025.

Respondents included researchers, media representatives, non-government organisations (NGOs), regional government officials, private sector representatives and members of civil society.

US support was found to be the strongest among respondents in Vietnam and the Philippines – “likely driven by ongoing territorial disputes with China in the South China Sea, as well as growing security partnerships with Washington”, the report said.

South China Sea tensions topped the list of geopolitical concerns in the region, followed by criminal scam syndicates and concerns over new US leadership.

Support for China, driven by “deep economic ties, trade dependencies as well as growing discontent with US policies”, was found to be strongest among respondents from Indonesia – followed by those in Malaysia, Thailand, Brunei and Laos.
Confidence in Washington had further strengthened around the region, following the re-election of President Donald Trump, the ISEAS report said.

But it cited concerns from more than half of survey respondents over President Trump’s unpredictable character, saying it would “add uncertainty to US engagement with the region”.

Source: CNA

មន្រ្តីពាក់ព័ន្ឋបើកកិច្ចប្រជុំទាក់ទងនឹងគំរោងវិនិយោគនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ

0

ដោយៈ គង់ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ បន្តពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ cdcIPM រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងមហាផ្ទៃ។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយនិងលោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ (ក.ម.ផ.) បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតបច្ចេកទេសលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅថ្នាក់ក្រោមជាតិតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

កិច្ចប្រជុំនេះមានការចូលរួមពី លោកជ័យ សម្បត្តិផល្លា ប្រធានផ្នែកនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក.ម.ផ. លោកស្រី រ័ត្ន ធានី តំណាងច្រកចេញចូលតែមួយនៃក.អ.ក. ព្រមទាំងក្រុមការងារជំនាញរបស់ ក.អ.ក. ក.ម.ផ. និងគ.ជ.អ.ប។

 កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីបន្តពិនិត្យពិភា​ក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ៕

តើបេក្ខភាពរូបណាដែលអាចនឹងក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ក្រោយតុលាការបានសម្រេចដកលោក Yoon ចេញពីតំណែង?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានសម្រេចដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីមុខតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពី៤ខែមុន ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការផ្ទុះបាតុកម្មប្រឆាំងតវ៉ាយ៉ាងផុសផុល។

ប្រទេសកូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងអំឡុងរយៈពេល៦០ថ្ងៃទៅមុខ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងនៅតែបន្តធ្វើជាប្រធានាធិបតីស្តីទីដដែល។

ប្រធានាធិបតីថ្មី​នឹង​ចូល​កាន់​តំណែង​ភ្លាមៗ​ ក្រោយពីគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុករៀបចំ​ការ​បោះឆ្នោត​របស់កូរ៉េខាងត្បូងប្រកាស​លទ្ធផល។

យោងតាមការស្ទង់មតិបង្ហាញថា មេដឹកនាំបក្សប្រឆាំងដ៏ធំ លោក Lee Jae-myung ដែលបានចាញ់លោក Yoon ក្នុងការបោះឆ្នោតយ៉ាងប្រកៀកប្រកិតកាលពីឆ្នាំ២០២២ កំពុងបន្តទទួលបានសំឡេងគាំទ្រនាំមុខគេ ដោយគ្មានគូប្រជែងធំដុំឡើយ។

ការស្តារស្ថិរភាពនយោបាយនៅក្នុងស្រុក និងការចរចានានាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងក្លាយជាភារកិច្ចអាទិភាពក្រោមរដ្ឋបាលរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។

លោក ត្រាំ បាននិងកំពុងដាក់សម្ពាធពន្ធគយលើបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងសម្ព័ន្ធមិត្ត និងទាមទារឱ្យប្រទេសកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមទៀត ជាថ្នូរនឹងការរក្សាកងទ័ពអាមេរិកឱ្យឈរជើងនៅទីនោះ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េក៏កំពុងកើនឡើងខ្ពស់ផងដែរ។ លោក Yoon បានប្រកាន់ជំហរមុឺងមាត់ប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងព្យាយាមបង្កើនសមត្ថភាពយោធា និងអវកាស និងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី៕ប្រភព: Reuters៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគមួយចំនួនបានលក់មាសចេញវិញដើម្បីទទួលបានផលចំណេញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីភាពច្បាស់លាស់នៃវិធានការពន្ធគយរបស់លោក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៣ភាគរយដល់៣០៩៦,៣១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២២ភាគរយដល់៣១១៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៦៤ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,០៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២២ភាគរយដល់៣១,៥៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៦៣ភាគរយដល់៩៥០,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៦ភាគរយដល់៩២៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

តើតំបន់អាស៊ាននឹងឈរនៅខាងណា ប្រសិនបើបង្ខំឱ្យជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយបានរកឃើញថា ចំនួនជាង៥០ភាគរយនៃអ្នកឆ្លើយសំណួរសរុប២.០២៣នាក់នៅទូទាំងបណ្តាប្រទេសអាស៊ានចំនួន១១ ដោយរាប់បញ្ចូលទីម័រខាងកើត នឹងឈរនៅខាងសហរដ្ឋអាមេរិក ប្រសិនបើតំបន់នេះត្រូវបានបង្ខំឱ្យជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងទីក្រុងសិង្ហបុរី ចន្លោះពីថ្ងៃទី៣ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយវាយតម្លៃការយល់ឃើញរបស់ប្រជាជនក្នុងតំបន់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រ និងឥទ្ធិពលរបស់ប្រទេសមហាអំណាចធំៗ។

នៅពេលត្រូវបានស្នើសុំឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន អ្នកឆ្លើយសំណួរចំនួន៥២,៣ភាគរយបានជ្រើសរើសសហរដ្ឋអាមេរិក ខណៈដែលអ្នកឆ្លើយសំណួរចំនួន៤៧,៧ភាគរយទៀតគាំទ្រប្រទេសចិន។

គម្លាតខុសគ្នាដ៏ខ្លីរវាងការគាំទ្រសហរដ្ឋអាមេរិក និងចិន នេះសរបង្ហាញឱ្យឃើញថា អាស៊ានព្យាយាមរក្សានូវតុល្យភាពរវាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង និងទំនាក់ទំនងសន្តិសុខជាមួយទីក្រុងវ៉ាសុីនតោន។

របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានខាងលើបានគូសបញ្ជាក់ថា ចំនួនជាង៥០ភាគរយនៃអ្នកឆ្លើយសំណួរទាំង២.០២៣នាក់ ជឿជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានគួរពង្រឹងភាពធន់ និងឯកភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធពីមហាអំណាចពិភពលោកទាំងពីរ។

តំបន់អាស៊ាន ដែលមានប្រជាជនសរុបបញ្ចូលគ្នាចំនួន៦៨០លាននាក់ កំពុងក្លាយជាទីតាំងភូមិសាស្ត្រ ដែលមានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងផលប្រយោជន៍របស់ចិន។

មជ្ឈដ្ឋាននៃអ្នកចូលរួមឆ្លើយសំណួរក្នុងការស្ទង់មតិរបស់វិទ្យាស្ថាន ISEAS-Yusof Ishak រួមមាន អ្នកស្រាវជ្រាវ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ អង្គការមិនមែនរដ្ឋាភិបាល (NGOs) មន្ត្រីរដ្ឋាភិបាលក្នុងតំបន់អាស៊ាន តំណាងវិស័យឯកជន និងសមាជិកសង្គមស៊ីវិល៕ប្រភព: CNA៕

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាគ្រោងវិនិយោគថាមពលស្អាតនៅកម្ពុជា និងពង្រីកការវិនិយោគ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ប្រចាំនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យថាមពលស្អាត និងពង្រីកការវិនិយោគនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជា វុទ្ឋី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃក្រុមហ៊ុន Vietnam Rubber Group និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍកៅស៊ូ១០០.០០០ហិកតានៅកម្ពុជាកាលពីថ្ងៃទី៣ មេសា។

លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងបានថ្លែងនូវការកោតសរសើរ ចំពោះសម្ព័ន្ធឧស្សា​ហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានខិតខំជំរុញការអភិវឌ្ឍឧស្សហកម្មកៅស៊ូនៅកម្ពុជា នាពេលកន្លងមក និងបានចូលរួមក្នុងសកម្មភាពសង្គមមួយចំនួន។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីស្ថានភាពថ្មីៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងពីវត្តមាន របស់ក្រុមហ៊ុនផលិតសំបកកង់យានយន្តនៅកម្ពុជា ដែលបានធ្វើឱ្យមានកំណើន នៃតម្រូវការជ័រកៅស៊ូក្នុងស្រុក។

ក្នុងន័យនេះ លោកអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយដើម្បីប្រមូលផ្តុំ ក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀត ដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក ដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ លោក Trương Minh Trung ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូដោយបានជម្រាបជូននូវសភាពការណ៍ថ្មីៗ នៃសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស ឧស្សាហកម្មកៅស៊ូ។

លោក Trương Minh Trung បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់សម្ព័ន្ធ ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការពង្រីកការវិនិយោគក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា ដោយបានស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមលើនេះ លោកTrương Minh Trung បានឯកភាពតាមសំណើរបស់ឯកឧត្តមអគ្គលេខាធិការ ធ្វើការគិតគូរវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីធ្វើការកែច្នៃកសិផល។

ជាការឆ្លើយតប លោកជា វុទ្ឋី បានសម្តែងនូវការគាំទ្រដល់គម្រោងពង្រីកការវិនិយោគ របស់ក្រុមហ៊ុនក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅតែបន្តគាំទ្រ ថែទាំការវិនិយោគរបស់វៀតណាម ដែលកំពុងមានសកម្មភាពនៅកម្ពុជា និងរង់ចាំស្វាគមន៍ដោយក្តីរីករាយ ចំពោះការវិនិយោគបន្ថែមពីវៀតណាម៕

តើស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមានការវិវត្តបែបណាបន្ទាប់ពីដំណាច់ត្រីមាសទី១

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បើគិតត្រឹមខែមេសា ឆ្នាំ 2025 ទីផ្សារអចលនវត្ថុរបស់កម្ពុជា កំពុងជួបប្រទះនឹងរយៈពេលនៃស្ថិរភាព ដោយមានការរំពឹងទុកនៃកំណើនបន្តិចម្តងៗ ដែលរងឥទ្ធិពលដោយកត្តាសេដ្ឋកិច្ច និងវិស័យជាក់លាក់មួយចំនួន។

ទស្សនវិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​មាន​កំណើន​ប្រមាណ​៦%​ក្នុង​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​លទ្ធផល​ដ៏​រឹងមាំ ​ក្នុង​វិស័យ​ទេសចរណ៍​និង​ការ​នាំ​ចេញ។

គន្លងសេដ្ឋកិច្ចវិជ្ជមាននេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការងើបឡើងវិញបន្តិចម្តងៗ នៅក្នុងវិស័យអចលនទ្រព្យ។

សកម្មភាពក្នុងវិស័យអចលនទ្រព្យ

    វិស័័យអចលនទ្រព្យ ត្រូវបែងចែកជាច្រើនផ្នែកដូចជា បុរី ខុនដូ ដីឡូត៍ លំនៅដ្ឋាន ទីផ្សារលក់រាយ ការិយាល័យ អាផាតម៉ិនជាដើម។

  • សកម្មភាពសំណង់

ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ 2024 ការវិនិយោគលើវិស័យសំណង់មានចំនួនសរុប ប្រហែល២១៩០លានដុល្លារ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែកំពុងបន្តចំពោះគម្រោងអភិវឌ្ឍន៍។

  • តម្លៃអចលនទ្រព្យ

ទីផ្សារអចលនទ្រព្យលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងលំនៅដ្ឋានប្រណីត បានឃើញការកែសម្រួលតម្លៃ ដោយខុនដូលំដាប់ខ្ពស់ មានតម្លៃជាមធ្យមប្រហែល $2,714 ក្នុងមួយម៉ែត្រការ៉េ ដែលឆ្លុះបញ្ចាំងពីការថយចុះបន្តិច។

  • ទីផ្សារការិយាល័យ

អត្រាកាន់កាប់ការិយាល័យជារួម បានបង្ហាញពីកំណើនមធ្យម ដោយតម្លៃជួល នៅតែស្ថិតស្ថេរប្រហែល $27 ក្នុងមួយម៉ែត្រការ៉េ សំរាប់ការិយាល័យកម្រិតA៕

  • ទីផ្សារលក់រាយ

ជាមួយនឹងការប្រកួតប្រជែងបានកើនឡើង ការកាន់កាប់បានធ្លាក់ចុះបន្តិច ដោយតម្លៃជួលបឋមនៅតែរក្សាបានប្រហែល $22.1 ក្នុងមួយម៉ែត្រការ៉េ។

បញ្ហាប្រឈម និងការព្យាករណ៍

ទោះបីជាមានសូចនាករសេដ្ឋកិច្ចវិជ្ជមានក៏ដោយ វិស័យអចលនទ្រព្យប្រឈមមុខនឹងបញ្ហា រួមទាំងការធ្លាក់ចុះ នៃការវិនិយោគបរទេស និងការផ្គត់ផ្គង់លើសតម្រូវការ នៅក្នុងផ្នែកអចលនទ្រព្យមួយចំនួន។

អ្នកជំនាញព្យាករណ៍ថា ការស្ទុះងើបឡើងវិញកាន់តែច្បាស់នៅក្នុងទីផ្សារអចលនទ្រព្យ អាចនឹងកើតឡើងនៅចន្លោះឆ្នាំ 2026 និងឆ្នាំ 2027 ដែលស្របតាមការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចទូលំទូលាយ និងបង្កើនទំនុកចិត្តរបស់វិនិយោគិន។

ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជា នៅតែស្ថិតក្នុងដំណាក់កាលនៃស្ថិរភាពនៅដើមឆ្នាំ2025 នោះកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងការអភិវឌ្ឍដែលកំពុងបន្ត បានបង្ហាញពីមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញបន្តិចម្តងៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

តើសេដ្ឋកិច្ចពិភពលោកនឹងវិវត្តន៍បែបណាក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ ដែលបានដាក់ចេញនូវសង្រ្គាមពាណិជ្ជកម្មកាន់តែអាក្រក់?

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ស្របពេលបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច មិនទាន់មានភាពច្បាស់លាស់នៅឡើយ ការអនុវត្តពន្ធគយដ៏ទូលំទូលាយនាពេលថ្មីៗនេះរបស់ប្រធានាធិបតីDonald Trump បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

ការអនុវត្តសង្រ្គាមពាណិជ្ជកម្មនេះ បាននាំឱ្យមានការប្រែប្រួលទីផ្សារកើនឡើង និងការព្រួយបារម្ភអំពីការធ្លាក់ចុះ សក្តានុពលទូទាំងពិភពលោក។

ទិដ្ឋភាពទូទៅនៃពន្ធគយ

នៅក្នុងគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថា “ថ្ងៃរំដោះ” លោកប្រធានាធិបតី Trump បានណែនាំពន្ធសកលចំនួន10% លើការនាំចូលទាំងអស់ ជាមួយនឹងពន្ធគោលដៅបន្ថែម៖

  • ចិន៖ ពន្ធ៥៤%
  • សហភាពអឺរ៉ុប៖ ពន្ធ២០%
  • ជប៉ុន៖ ពន្ធ២៤%
  • ប្រទេសកាណាដា៖ 25% លើទំនិញ និង10% លើផលិតផលថាមពល។
  • ម៉ិកស៊ិក៖ ពន្ធ25%

វិធានការដាក់ចេញរបស់លោកដូណាល់ ត្រាំទាំងនេះ មានគោលបំណងជំរុញការផលិតក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

ផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗ

  • ប្រតិកម្មទីផ្សារ

ការប្រកាសនេះ បាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងអនាគត ភាគហ៊ុនរបស់សហរដ្ឋអាមេរិក (ជាង3%) និងការធ្លាក់ចុះនៃទិន្នផលរតនាគារដល់កម្រិតទាប រយៈពេលប្រាំមួយខែ ដែលបង្ហាញពីការបារម្ភរបស់វិនិយោគិន។

  • ការព្រួយបារម្ភអំពីអតិផរណា

ក្រុមអ្នកវិភាគសេដ្ឋកិច្ច ឬសេដ្ឋវិទូបានព្រមានថា ពន្ធគយអាចបង្កើនតម្លៃអ្នកប្រើប្រាស់ ដោយមានការប៉ាន់ប្រមាណថា មានតម្លៃបន្ថែម1,350ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

  • ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល

មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ពន្ធគយទាំងនេះអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសប៉ះពាល់ដល់ប្រទេស ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ការឆ្លើយតប និងការសងសឹកអន្តរជាតិ

  • ប្រទេសចិន

មេដឹកនាំប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចធំទី២លើពិភពលោក បានបង្ហាញថាគ្មាននរណាម្នាក់ ទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មទេ ដែលបង្ហាញពីវិធានការប្រឆាំងសក្តានុពល។

  • ប្រទេសកាណាដា

មេដឹកនាំប្រទេសមួយនេះ បានដាក់ពន្ធគយទៅវិញទៅមកលើទំនិញអាមេរិកចំនួន30ពាន់លានដុល្លារ ដោយរំពឹងថានឹងមានការបាត់បង់ការងារយ៉ាងច្រើន និងការធ្លាក់ចុះសេដ្ឋកិច្ច។

  • សហភាពអឺរ៉ុប

បណ្តាមេដឹកនាំ ដែលមានសេដ្ឋកិច្ចធំ និងមានប្រជាជន​ប្រមាណ​៥០០លាននាក់ បានបង្ហាញការព្រួយបារម្ភ អំពីការហូរចូលនៃការនាំចេញរបស់ចិនដែលបានប្តូរទិស ដោយសារពន្ធរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសហភាពអឺរ៉ុប។

ផលប៉ះពាល់រយៈពេលវែងដែលអាចកើតមាន

ខណៈពេលដែលរដ្ឋបាលអះអាងថា ពន្ធគយនឹងធ្វើឱ្យការផលិត និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកឡើងវិញ អ្នកសេដ្ឋកិច្ចជាច្រើនបានព្រមានថា សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយអាចនាំឱ្យមានការជាប់គាំង ដែលជាការរួមបញ្ចូលគ្នានៃកំណើននៅទ្រឹង និងការកើនឡើងអតិផរណា។

ការអនុវត្តពន្ធគយនាពេលថ្មីៗនេះ របស់ប្រធានាធិបតីTrump បានបង្ហាញពីភាពមិនប្រាកដប្រជាដ៏សំខាន់ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការរំខានទីផ្សារភ្លាមៗ និងសក្តានុពលសម្រាប់បញ្ហាប្រឈមសេដ្ឋកិច្ចរយៈពេលវែងទាំងក្នុងស្រុក និងអន្តរជាតិ៕

Dubai: Over 17,000 affordable homes to come up in 6 areas

0

Sheikh Hamdan bin Mohammed bin Rashid Al Maktoum, Crown Prince of Dubai, Deputy Prime Minister, Minister of Defence, and Chairman of The Executive Council of Dubai, on Wednesday, March 12, approved the allocation of land to develop more than 17,000 affordable housing units across Dubai.

Sheikh Hamdan chaired a meeting of The Executive Council of Dubai and approved a set of policies and projects, including enhancing education outcomes and supporting independent legal professionals in Dubai.

Under the Affordable Housing policy, Sheikh Hamdan allocated 1.46 million square metres of land to develop more than 17,000 housing units as part of the objectives of the Dubai 2040 Urban Master Plan.

“We approved the allocation of 1.46 million square metres of land for affordable housing, enabling the development of 17,080 residential units. We are committed to offering a range of housing options and we welcome all ideas that contribute to a cohesive and prosperous society that embraces diversity — Dubai is a city for everyone,” he said.

The Dubai Crown Prince also approved a new policy to enhance outcomes in Arabic language and Islamic studies in private schools in support of the Dubai Education Strategy 2033. This initiative includes increasing the percentage of Emirati teachers in core subjects in private schools.

The Independent Legal Consultant Project, which enables Emirati legal professionals to work as independent legal consultants with flexible hours, without the need to establish law firms, was also approved. The flexible licensing model allows Dubai citizens to practice legal consultancy independently, without the need to establish a physical office.

Source: Khaleej Times