រដ្ឋមន្ត្រី​សេដ្ឋកិច្ច៖ វិស័យ​ឯកជន​ចំណេញ​ជាង៥០លាន​ដុល្លា​អាមេរិក​ពី​ការលុបចោល​ស្ថាប័ន​បីធំៗ

0

[:km]ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាងថា ការកាត់បន្ថយ​ស្ថាប័ន និង​ការអនុវត្តន៍​នីតិវិធីផ្សេងៗមួយចំនួន របស់​រាជរដ្ឋាភិបាល ជាពិសេស​ការលុបចោល​អង្គភាពធំៗចំនួន៣របស់​រដ្ឋ នឹងធ្វើ​ឲ្យ​វិស័យ​ឯកជន​ទទួល​នូវ​ប្រាក់ចំណេញ​ជាង៥០លាន​ដុល្លារ តែ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល នឹង​បាត់បង់​ចំណូល​ក្នុង​ទំហំ​ដ៏​ធំ​ផងដែរ។

លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច នៃ​វេទិការ​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងមក​ថា ចំពោះ​ការលុបចោល​ស្ថាប័នធំៗទាំង៣ រួមមាន ការលុបចោល​ការចេញ C.O សម្រាប់​ប្រទេស ការបញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ការលុបចោល​អង្គភាព​កាំសាប   ក្នុងនោះ​ចំពោះ​ការលុបចោល​ការចេញ C.O សម្រាប់​ប្រទេស រួមមាន​កម្រៃផ្សេងៗទៀត តាម​ការប៉ានស្មាន​ជាប​ថម​នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់​និង​ស្បែកជើង នឹង​អាច​ទទួលបាន​ប្រាក់ចំណេញ​ជា​ទឹកប្រាក់ ក្នុង​ទំហំ​ប្រមាណ​ប្រហែល​ជាង១៣ លាន​ដុល្លា​អាមេរិក។

រីឯ​ការបញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ពី​មាត់ច្រក​អន្តរជាតិ​ព្រំដែន​គោក អាកាសយានដ្ឋាន និង​កំពង់ផែ រួមជាមួយ​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ តាម​ការប៉ានស្មាន វិស័យ​ឯកជន​នឹង​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ​ជាង៤០លាន​ដុល្លា​ផងដែរ។ដោយឡែក​ការលុបចោល​អង្គភាព​កាំសាប នឹងចូលរួម​ចំណែក​កាត់​បន្ថយថ្លៃ​នៃ​សេវា​មួយចំណែក​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​នាវាចរ​នឹងមាន​លទ្ធភាព ពិនិត្យ​ពិចារណា បញ្ចុះ​ថ្លៃ​នូវ​សេវា​ដឹកជញ្ជូន​របស់ខ្លួន​ផងដែរ ។

លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា វិធានការ​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ​ដ៏​ខ្ពង់ខ្ពស់​រួមមាន ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ការលុបចោល​ការចេញ C.O សម្រាប់​ប្រទេស ការបញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ការលុបចោល​អង្គភាព​កាំសាប និង​ការដោះស្រាយ​កង្វល់​វិស័យ​ឯកជន ក្នុងនោះ​មាន​អង្គភាពធំៗចំនួន៣ នឹង​បាន​ជួយ​ដល់​វិស័យ​ឯកជន ក្នុងការ​រកស៊ី​ទទួល​ទាន​កាន់តែ​ប្រសើរឡើង៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here