តើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាប់ទាក់ទង​គ្នា​យ៉ាងដូចម្តេច​ពី​ការរីកចម្រើន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ?

0

ដោយៈ​ប្រុស​ណេ​ត

ភ្នំពេញៈ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​កន្លងមក ដែល រក្សាបាន​នូវ​អត្រាកំនើន​ក្នុង​រង្វង់៧ភាគរយ ធ្វើឱ្យ​ពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាមុន និង​បាន​ជំ​រុញឱ្យ​តម្រូវការ​នៃ​ភាព​ស៊ីវិល​ស័​យ​ក្នុងប្រទេស​ក៏​កាន់តែ​កើន​ជាង​មុន​ដែរ។

ជាក់ស្ដែង តម្រូវការ​លំនៅឋាន​លំហែកាយ នៅ​តំបន់​ទេសចរណ៍​ក៏​ឃើញ មាន​កំណើន​ជាង​មុន និង​កំពុងមាន​ការអភិវឌ្ឍ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ បើទោះបីជា​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ជួបនឹង​វិបត្តិ​នៃ​កូ​វីដ១៩ក្ដី។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​កាលពីថ្មីៗនេះ​ថា ដោយសារតែ​កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​សន្ទុះ​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ធ្វើឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​កម្ពុជា​បាន​ប្រសើរឡើង​មួយកម្រិត​ទៀត និង​ធ្វើឱ្យ​ភាព​ស៊ី​វិ​ល័យ​របស់​ប្រជាជន​កម្ពុជា ចាប់ផ្ដើម​មាន​តម្រូវការ។

លោក​បន្តថា “ដំបូង​ឡើយ​ពលរដ្ឋ​ត្រូវ​មានផ្ទះ​ធម្មតា ស្នាក់នៅ​អចិន្ត្រៃយ៍ បន្ទាប់មក​ពួកគាត់​ក៏​ស្វែងរក​ផ្ទះ​ទី២ ផ្ទះ​សម្រាប់​ស្នាក់​លំហែ​ពេលទំនេរ” ។ លោក​បន្តថា ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ គឺជា​ស្ថានភាព​ដែល​កម្ពុជា​ចាប់ផ្ដើម មាន​តម្រូវការ​លំនៅឋាន​លំហែកាយ​ចុង​សប្ដាហ៍ ក៏​ប៉ុ​ន្ត​ទន្ទឹមនឹងនោះ ការវិនិយោគ​លើ​លំនៅឋាន​លំហែកាយ​ក៏ត្រូវ​ជ្រើសរើស​រក​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​ផងដែរ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា ទីតាំង​សមស្រប​សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​លំហែកាយ​គឺជា​កន្លែង ដែលមាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ស្ថិតនៅ​តំបន់​ធម្មជាតិ ជាក់ស្ដែង​ក្នុងនោះ​កំពត ដែលជា​ខេត្ត​មួយ​សមស្រប​បំផុត សម្រាប់​ការអភិវឌ្ឍ​ជា​លំនៅឋាន​លំហែកាយ​ទាំង​បច្ចុប្បន្ន​និង​នៅពេល​អនាគត។

ជាមួយគ្នានេះ លោក Seraj Sutton តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​លំហែកាយ​មួយ​នៅ​ខេត្តកំពត​បាន​និយាយថា ក្រុមហ៊ុន​របស់លោក​បាន​អភិវឌ្ឍន៍​លំនៅឋាន​លំហែកាយ​លើ​គម្រោង​ទី១ ដែលមាន​ទីតាំងនៅ​ខេត្តកំពត ទទួលបាន​ជោគជ័យ និង​លក់​អស់​រួចហើយ ហើយ​ពេលនេះ ក៏​ឈានដល់​ការបើក​លក់​គម្រោង​ទី២ បន្តបន្ទាប់​ទៀត។

លោក​បន្តថា តាមរយៈ​ការលក់​គម្រោង​ទី១អស់​ក្នុងពេល​ខ្លី​នេះ បានបង្ហាញ​ពី​តម្រូវការ​លំនៅឋាន​លំហែកាយ​នៅ​កម្ពុជា​ចាប់ផ្ដើម​មាន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​រក​វិធី​ក្នុងការ​ទាក់ទាញ​អតិថិជន ប្រជាជន​កម្ពុជា និង​បរទេស ដើម្បី​ទទួលបាន​លំនៅឋាន​លំហែកាយ ប្រកបដោយ​ផាសុកភាព និង​មិន​ខកបំណង​ចំពោះ​ការទិញ​លំនៅឋាន​សម្រាប់​សម្រាកលំហែ​នៅ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់សម្រាក។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ ៩០ម៉ឺន​ខ្នង​បន្ថែមទៀត សម្រាប់​ចន្លោះ​រយៈពេល​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ខាងមុខនេះ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង​និង​តាម​ទីប្រជុំជន​នឹង​កើន​ឡើងដល់​ជាង៧លាន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here