ដោយៈជេស៊ីកា
ភ្នំពេញៈ ផ្សារទំនើប AEON Mall1 បាននិងកំពុងធ្វើការកែលំអរអគារផ្នែកខាងក្រោយរបស់ខ្លួន ដែលអាចអនុញ្ញាត្តឲ្យអ្នកនិយមដើរផ្សារ អាចចូលតាមខាងក្រោយដូចផ្នែកខាងមុខបាន បាននិងកំពុងធ្វើសកម្មភាពសាងសង់ហើយ។
ផ្សារទំនើបដែលទាក់ទាញ អ្នកនិយមដើរផ្សាររាប់លាននាក់ជារៀងរាល់ឆ្នាំនេះ បាននិងកំពុងលេចធ្លោ ក្នុងនាមជាផ្សារទំនើបជោគជ័យជាងគេនៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន AEON Mall Group បានពង្រីកការសាងសង់ផ្សារទំនើបនេះ រហូតដល់៣កន្លែងនៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនជប៉ុនធំមួយ ដែលបានបោះទីតាំងឈរជើងធំ នៅប្រទេសវៀតណាមឈ្មោះ NOJIMA បានឈ្នះការដេញថ្លៃគំរោងកែលំអរ និងសាងសង់ អគារថ្មីមួយចំនួនរបស់ផ្សារទំនើបនេះ។
ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់ធំក្នុងស្រុកមួយ បានមានប្រសាសន៍ឲ្យដឹងថា ការជួសជុលនិងសាងសង់អគារមួយចំនួន នៅផ្សារទំនើបនេះ មិនមានផលប៉ះពាល់ដល់ដំណើរការ របស់ផ្សារនេះនោះទេ ដោយការជួសជុល និងកែលំអរធ្វើឡើងតាមផ្នែកៗ និងតាមដំណាក់កាលនិមួយៗ។
លោកបន្តថា “ការវងារកែលំអរនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំឬលើសពីនេះតិចតួច ខណៈក្រុមជាងបាន និងកំពុងធ្វើការងារយ៉ាងសកម្មតាមជំនាញរបស់ខ្លួន”៕