អ្នកជំនាញពន្យល់ភាពខុសគ្នារវាង First Home Buyer និង Second Home Buyer

0

ដោយៈ សុផារី

ភ្នំពេញៈ ការទិញផ្ទះអាចជាការសម្រេចចិត្តដ៏ធំមួយ ដោយសារជាផលិតផលដែលមានការចំណាយខ្ពស់។ យ៉ាងណាមិញទំនោរនៃការទិញផ្ទះមានភាពខុសគ្នា ទៅតាមកម្រិតជីវភាព ស្ថានភាពថវិកា និងរយៈពេលនៃការប្រលូកក្នុងវិស័យអចលនទ្រព្យ។

ក្នុងបរិបទអចលនទ្រព្យ តែងតែមានការលើកឡើង ពីក្រុមអតិថិជន First Home Buyer និង Second Home Buyer។

តើអតិថិជនទាំងពីរក្រុមនេះ មានភាពខុសគ្នាយ៉ាងណា? អ្នកជំនាញក្នុងក្រុមហ៊ុនអន្តរជាតិមួយរូប ពន្យល់ពីភាពខុសគ្នានៃពាក្យ First Home Buyer និង Second Home Buyer។

អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា First Home Buyer គឺជាអតិថិជនដែលទិញផ្ទះជាលើកដំបូង ដោយភាគច្រើនជាគម្រោងផ្ទះ ប្រភេទតម្លៃសមរម្យ ហើយអតិថិជនប្រភេទគ្រួសារថ្មីថ្មោង ដែលមានសមាជិកគ្រួសារតូច និងមានទំហំថវិកាកំណត់។

ចំណែក Second Home Buyer សំដៅលើក្រុមអតិថិជន ដែលមានផ្ទះរួចរាល់ហើយ ហើយបាននិងកំពុងតែស្វែងរកទិញផ្ទះ ឬលំនៅឋានជាកម្មសិទ្ធទី២ឬច្រើនជាង ក្នុងគោលបំណងសម្រាប់ការវិនិយោគច្រើនជាងការរស់នៅផ្ទាល់។

តាមរយៈការសិក្សាកន្លងមក អ្នកនាងបានឱ្យដឹងថា ភាគច្រើននៃក្រុមអតិថិជន ដែលទិញលំនៅឋានតម្លៃសមរម្យ ជាប្រភេទFirst Home Buyer។ ចំណែកអ្នកទិញគម្រោងប្រភេទតម្លៃមធ្យម និងតម្លៃថ្លៃ (High End) ជាប្រភេទ Second Home Buyer ដែលមានលំនៅឋានរួចរាល់ហើយ។

អ្នកនាងមានប្រសាសន៍ថា “First Home Buyer ភាគច្រើនថវិកានៃការទិញផ្ទះរបស់ពួកគាត់មានកម្រិត គាត់អាចទិញផ្ទះមានតម្លៃសមរម្យ ដែលមានទំហំតូបល្មម ស័ក្តិសមនឹងទំហំគ្រួសាររបស់គាត់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here