ប្រព័ន្ឋរថភ្លើងក្រោមដីនៅភ្នំពេញ និងរថភ្លើងពីរប្រភេទទៀត ត្រូវបានលើកសំណើរសុំហិរញ្ញប្បទានពីប្រទេសចិន

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើ​បឲ្យដឹងថា គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ត្រូវបានរៀបចំស្នើសុំជំនួយ និងសិក្សាបច្ចេកទេសពីប្រទេសចិន។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីសប្តាហ៍មុន។

លោកបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថា គម្រោងទាំងនេះ នឹងត្រូវរាយការណ៍ជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការស្វែងរកថវិកាសាងសង់ លើជម្រើសណាមួយ ដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់កម្ពុជា។

កាលពីពេលកន្លងមក លោកស៊ុន ចាន់ថុលបានបង្ហើបឲ្យដឹងថា ការសិក្សាពីផែនការសាងសង់ផ្លូវរថភ្លើងក្រោមដី និងលើអាកាសត្រូវបានសិក្សាបញ្ចប់រួចហើយ។

កាលពីដើមខែមិថុនានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំតំបន់អាស៊ាននៃក្រុមហ៊ុនCREC បានមកទស្សនកិច្ចនៅកម្ពុជាដោយស្ងាត់ៗ ដែលដំណើរទស្សនកិច្ចនោះ ត្រូវបានថ្នាក់ក្រោមរបស់លោកបង្ហើបឲ្យដឹងថា មេដឹកនាំ​របស់លោកបានមកពិភាក្សា និងសុំយោបល់ពីមន្រ្តីស្ថានទូតចិ នប្រចាំកម្ពុជា ដើម្បីរៀបចំផែនការវិនិយោគ លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ពិភាក្សាពីគម្រោងសាងសង់ ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ ភ្នំពេញសៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត និងគំរោងសាងសង់រថភ្លើងនៅរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here