ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជាកសាងផ្លូវចំនួន៣៧ខ្សែនិងត្រៀមសាងសង់គំរោងធំៗចំនួន៤ទៀត

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានផ្តល់នូវផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានផ្តល់ជំនួយ និងត្រៀមកសាងផ្លូវចំនួន៣៧ខ្សែ ដែលមានចម្ងាយសរុប៣.៦៣៦គីឡូម៉ែត្រ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះ ផ្លូវចំនួន៣០ខ្សែ បានបញ្ចប់ការសាងសង់រួចរាល់ហើយ ផ្លូវ៣ខ្សែទៀតកំពុងសាងសង់ និង៤ខ្សែទៀត នឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ នេះបើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានមួយនៅក្នុងសប្តាហ៍នេះ។

លោកបានមានប្រសាសន៍ថា ដើម្បីឱ្យប្រទេសក្នុងពិភពលោក មានការរីកចម្រើន លុះត្រាតែយើងមានទំនាក់ទំនង មានការដឹកជញ្ជូន រវាងប្រទេសមួយ និងប្រទេសមួយ រវាងប្រជាជនរបស់ប្រទេសមួយ និងប្រទេសមួយ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានផ្តល់នូវផលប្រយោជន៍ ដល់ការដឹកជញ្ជូន ដែលបានកាត់បន្ថយតម្លៃការដឹកជញ្ជូននៅទូទាំងពិភពលោក។

Cambodia’s Prime Minister Hun Sen, left, shakes hands with China’s President Xi Jinping before their meeting at the Great Hall of the People, Monday, April 29, 2019, in Beijing. (Madoka Ikegami/Pool Photo via AP)

ចំពោះប្រទេសកម្ពុជា លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា យើងបានទទួលប្រយោជន៍យ៉ាងច្រើន ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏ជាផ្នែកមួយនៃគម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា “មិត្តចិនបានជួយ និងត្រៀមជួយកសាងផ្លូវចំនួន៣៧ខ្សែ ដែលមានចម្ងាយសរុប៣.៦៣៦គីឡូម៉ែត្រ ក្នុងនោះ៣០ខ្សែបានធ្វើរួចរាល់ហើយ ៣ខ្សែកំពុងសាងសង់ និង៤ខ្សែទៀតនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ”៕

លោកបានបន្តថា “យើងមានផ្លូវមួយចំនួនទៀត ដែលយើងបានដាក់ក្នុងផែនការរំកិល៥ឆ្នាំ ជូនទៅមិត្តចិន ដូចជា ផ្លូវបាត់ដំបងទៅសៀមរាប ផ្លូវពីកំពង់ធំទៅកំពង់ឆ្នាំង។ល។ បន្ទិចទៀត យើងនឹងស្នើមិត្តចិនជួយ ផ្លូវល្បឿនលឿនភ្នំពេញទៅទល់ដែនវៀតណាម បាវិត-ម៉ុកបៃ”។

លោកបានបន្តថា “យើងនឹងពិនិត្យពិចារណា អំពីការលើកកម្ពស់កម្រិតផ្លូវរថភ្លើង ពីផ្លូវរទេះភ្លើងយឺតទៅជាផ្លូវរទេះភ្លើងល្បឿនលឿន។ មួយទៀត គម្រោងមួយទៀត ដែលមានការឯកភាព ពីសម្តេចតេជោហ៊ុនសែន  ឱ្យមិត្តចិន ពិនិត្យមើលការដឹកជញ្ជូនតាមផ្លូវទឹក ដោយប្រើប្រាស់ទន្លេបាសាក់ទៅកាន់ខេត្តកែប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here