ការវិនិយោគលំនៅដ្ឋាននៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងមានផលចំណេញខ្ពស់នាពេលអនាគត

0

ដោយៈ សុផារី

       ភ្នំពេញៈ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ហើយទីក្រុងនិងជនបទកាន់តែខិតចូលគ្នា។

ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានលេចចេញបុរីកាន់តែច្រើន ដែលវិនិយោគដោយអ្នកធុរកិច្ចក្នុងស្រុក និងអន្តរជាតិ។

បុរី GB Residence ជាបុរីធំមួយដែលបាន កំពុងបោះទុនវិនិយោគលើផ្ទៃដីជាង១០ហិចតា រួមជាមួយហ្នឹងគុណតម្លៃពិសេសៗជាច្រើន។

លោកតាំង កៅគៀត នាយកប្រតិបត្តិ របស់បុរី GB Residence បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តវិនិយោគគម្រោងបុរីGB នៅតំបន់ផ្លូវក្រវាត់ក្រុងទី៣ សម្រាប់ការ ដោយសារហេតុផលសំខាន់ៗមួយចំនួន។ ហេតុផលទី១ តំបន់ខាងលើនេះជាតំបន់ ដែលកំពុងតែមានការអភិវឌ្ឍន៌ខ្លាំង ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការអភិវឌ្ឍន៌ព្រលានយន្តហោះថ្មី នៅតែបន្តដំណើរការយ៉ាងសកម្ម។

លោកបានបន្តថា “តំបន់នេះ មានទីតាំងជិតគម្រោងអភិវឌ្ឍន៍ធំៗ មជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្សារទំនើបៗ សាលារៀនអន្តរជាតិផ្សេងៗ ដែលនឹងធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ”។ លោកបន្តថា “បន្ថែមលើសនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ មានភាពប្រទាក់ក្រឡា​គ្នា ដែលអាចភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ច ហើយភ្ជាប់ទៅកាន់កំពង់ផែស្វយ័តក្រុងភ្នំពេញ”។

លោកតាំង កៅកៀតបានបន្តថា ការវិនិយោគបុរីនៅទីនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ ដោយសារតំបន់នេះនឹងមានមនុ​ស្សរស់នៅកាន់តែច្រើន សកម្មភាពអាជីវកម្ម កាន់តែមានសភាពរសរវើក មានមនុស្សឆ្លងកាត់ច្រើន ដោយសារតំបន់នេះ ជាតំបន់ព្រលានយន្តហោះ ដែលអ្នកដំណើរជាតិ និងអន្តរជាតិនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ ដែលធ្វើឲ្យអ្នកវិនិយោគបុរីរបស់យើង អាចប្រកបអាជីវកម្មនានាបាន។

លោកតាំង កៅគៀតបានបន្ថែមទៀតថា គម្រោងបុរី GB Residence ត្រូវបានសាងសង់ឡើង លើផ្ទៃដីជាង១០ហិចតា ដោយបែងចែកចេញជាដំណាក់កាល ក្នុងនោះដំណាក់កាលទី១ សម្រេចការសាងសង់បានចំនួន២០ភាគរយហើយ។ លោកបន្តថា ទោះបីជាប្រឈមនឹងផលប៉ះពាល់ពីកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក្តី គម្រោងបុរី GB នៅតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនជាបន្តបន្ទាប់។

មូលហេតុ ដែលបណ្តាលឲ្យបុរី GB នៅតែពេញនិយម ក្នុងចំណោមអ្នកទិញ ព្រោះបុរីស្ថិតនៅផ្លូវក្រវាត់ក្រុងទី៣ ត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយជាប់នឹងផ្លូវរដ្ឋ៥០ម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកទិញប្រកបរបររកស៊ីបានយ៉ាងងាយស្រួល។ បន្ថែមលើសនេះ គុណភាពខ្ពស់នៃផ្ទះក្នុងបុរី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាសួនច្បារ ការរចនាឌីហ្សាញ ជាដើមត្រូវបានគិតគូរដល់សុខុមាលភាពនៃការរស់នៅរបស់ប្រជាជន។

លោកបញ្ជាក់ថា “ប្លង់ផ្ទះត្រូវបានគូរប្លង់ ដោយស្ថាបត្យករលំដាប់អន្តរជាតិ ធ្លាប់ឈ្នះរង្វាន់ជាច្រើននៅទីក្រុងឌូបៃ។ ប្លង់ដែលត្រូវបានគូរចេញមក ត្រូវបានគិតគូរអំពីភាពងាយស្រួល ក្នុងការរស់នៅប្រចាំថ្ងៃ ម៉ូតទាន់សម័យ និងប្រកបដោយគុណភាពផងដែរ”។

លោកបញ្ជាក់ថា បុរីGB បានព្យាយាមធ្វើឱ្យប្រសើរលើភាពបៃតង ដូចជា ការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពលខ្ពស់ ដែលរួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការឡើងកំដៅពិភពលោក។ ពិសេសជាងនេះទៅទៀត បុរីបានរៀបចំសាងសង់សួនច្បារ ទំហំបណ្តោយប្រហែល១០០ម៉ែត្រគុណ និង២០ម៉ែត្រ ហើយគ្រប់ផ្ទះទាំងអស់អាចភ្ជាប់ទៅកាន់សួនច្បារនេះបាន ដើម្បីជាទីកន្លែងកំសាន្ត និងហាត់ប្រាណបាន។

បុរី GB មាន២ប្រភេទផ្ទះធំៗ រួមមាន ផ្ទះអាជីវកម្ម (Shop house) និងវីឡាភ្លោះ (Twin Villa) វីឡាកូនកាត់ (Link Villa) ប្រកបដោយលក្ខខណ្ឌបង់ប្រាក់ល្អបំផុត។ តម្លៃផ្ទះមានតម្លៃចាប់ផ្ដើមពី ៨០.០០០ដុល្លារឡើងទៅ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើនផងដែរ។

អតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទ០៧៧ ៣៦៣ ០០៥, 066 363 005, 070 363 005៕

LEAVE A REPLY

Please enter your comment!
Please enter your name here