ដោយ ៖ វុត្ថា
អគារ Canton Tower ឬGuangzhou Tower ដែលគេហៅជាផ្លូវការថា Guangzhou TV Astronomical and Sightseeing Tower មានកំពស់ប្រមាណជា៦០៤ម៉ែត្រ ស្ថិតនៅក្នុងស្រុកហៃហ្សូនៃទីក្រុងក្វាងចូវ ប្រទេសចិន។ អគារនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៥ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០០៩ និងបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០ សម្រាប់ព្រឹត្តិការណ៍អាស៊ីហ្គេមឆ្នាំ 2010។
ប៉មនេះជាអគារខ្ពស់បំផុតនៅលើពិភពលោក ដោយដាក់ជំនួសនូវអគារCN Towerមុនពេលមានវត្តមានអគារ Tokyo Skytree របស់ប្រទេសជប៉ុន។ អគារនេះជាសំណង់ខ្ពស់បំផុតនៅក្នុងប្រទេសចិន ក្រោយពេលមសាងសង់បញ្ចប់អគារShanghai Tower កាលពីថ្ងៃទី៣ ខែសីហាឆ្នាំ ២០១៣ ។ ឥឡូវនេះវាគឺជាប៉មអគារខ្ពស់ជាងគេលំដាប់ទីពីរនិងជាអគារខ្ពស់បំផុតលំដាប់ទី៤ នៅលើពិភពលោក។
-->