ការសិក្សាថ្មីៈ ខុនដូចំនួនជិត៤០០០យូនីតបា​នបញ្ចប់នៅ ត្រីមាសទី១ ស្របពេលទីផ្សារងើបឡើងវិញ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ  ការសិក្សាថ្មីមួយបានបង្ហាះថា ខុន​ដូ​ចំនួន​៥គំរោង ដែ​លមានយូ​នីត​ជាង៣៩០០​ បានបញ្ចប់​ការសាងសង់​ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ២០២៣នេះ។

ការបញ្ច​ប់គំរោងទាំងនេះ បានធ្វើឲ្យយូនីត​ខុន​ដូ ​នៅក្នុង​រាជធានី​ភ្នំ​ពេញ គិត​ត្រឹម​ចុងខែ​មីនា កន្លងទៅ​កើន​ដល់​ប្រមាណ៤៨,៦០០ ខណៈ​មាន​គម្រោង​ថ្មី២​បានប្រកាស​បើក​លក់ផងដែរ​។ នេះ​បើ​យោងតាម​របាយការសិក្សាថ្មី ដោយក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។​

របាយការណ៍​ស្រាវជ្រាវ​របស់ CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុនឱ្យដឹងថា ការបើក​ដំណើរ​ការ​សេដ្ឋកិច្ច​សង្គ​ម​ឡើងវិញ​របស់​ប្រ​ទេសនា​នា ​លើ​ពិភពលោក​បន្ទាប់ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩បានធូរស្រាល ជ​ម្រុញឱ្យ​សកម្មភាព​នៃ​ការសា​ងស​ង់​ថ្មី និង​ការបញ្ចប់​គម្រោង​ចាស់ៗ​ មានដំណើរ​ទៅមុខ​ល្អប្រសើរ​នា​ដើម​ឆ្នាំនេះ​។

ទោះយ៉ាងណា​សម្រាប់​ចលនា ​ទិញ​លក់​អចលនទ្រព្យ គឺ​នៅតែ​បន្ត​ភាពស្ងប់ស្ងាត់​ដដែល​។​

របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ពី​ខែ​មករា​-​ខែមីនា ឆ្នាំ​ ២០២៣ គំរោងដែលបានប្រកាស​ចាប់ផ្តើម​លក់ រួមមាន J Tower 3 និង​គម្រោង Morgan Champs elysees (Phase 1)​។

សម្រាប់​តម្លៃ​លក់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ គឺមានសភាព​ប្រហាក់ប្រហែ​ល​ត្រីមាស​ទី ៤ ឆ្នាំ​ ២០២២ ដោយ​បន្ទប់​ខុន​ដូ​ប្រ​ណី​ត ​(High-End) មានតម្លៃ​លក់​ជា​មធ្យម២៦០៩ដុល្លារ​ ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​នៅ​ដដែល ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២២។ ខុន​ដូ​តម្លៃ​មធ្យម ​(Mid-Range) ២០០១ ​ដុល្លារ ធ្លាក់ចុះ០,៤​ ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable) ១ ៣៧១​ដុល្លារ​ធ្លាក់​ចុះ០,១ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here