អ្នកឧកញ៉ាសំ សុខនឿនៈ តម្រូវការដីសម្រាប់តំបន់ឧស្សាហកម្មកំពុងកើនឡើងនៅជាយរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿនបានអះអាងថា តំរូវការដីសម្រាប់ រោងចក្រ សួនឧស្សាហម្ម តំបន់សេដ្ឋកិច្ចពិសេស កំពុងងើបឡើងវិញជាបណ្តើរៗ នៅចុងឆ្នាំ២០២៤នេះ។

ប្រធានសម្ព័នក្រុមហ៊ុម SAM SN GROUPនិងជាអ្នកជំនាញអចលនទ្រព្យរូបនេះ បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា តម្រូវការដីសម្រាប់សាងសង់ តំបន់ឧស្សាហកម្ម ស្ថិតនៅលើផ្លូវជាតិលេខ៣ លេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥១ ផ្លូវលេខ៤៤ ខេត្តកំពង់ស្ពឺ ផ្លូវលេខ៤១ និងចំណុចផ្លូវចុះផ្លូវល្បឿនលឿន។

អ្នកឧកញ៉ាសំ សុខនឿនបានបញ្ជាក់ថា “មូលហេតុដែលមានតម្រូវការដីសាងសង់រោងចក្រ តំបន់ឧស្សាហកម្មកើនឡើង ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោ​បាយ មានគោលនយោបាយជាច្រើន អនុគ្រោះដល់ការវិនិយោគ”។ អ្នកឧកញ៉ាបន្ថែមថា “លើសពីនេះ កម្ពុជាមានគោលការណ៍លើកទឹកចិត្តលើទំនិញជាច្រើន ដែលអនុគ្រោះដល់ការនាំចេញ អាចនាំចេញប្រាក់ចំណេញបានដោយរួចពន្ឋ ជនបរទេ​សអាចមានសិទ្ឋ បើកក្រុមហ៊ុនដោយមានភាគហ៊ុន១០០ភាគរយបាន”។

អ្នកឧកញ៉ាបានបន្តថា អ្វីកាន់តែពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំខេត្តព្រះសីហនុ ជាទីក្រុងពហុបំណ​ង ដែលនឹងធ្វើឲ្យខេត្តនេះ កាន់តែមានភាពទាក់ទាញថែមទៀត។ ហើយការដែលមានអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាកានើតែច្រើន ដោយសារពួកគេជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំងទ្វេរ គឺសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី​នៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា “នៅពេលមានការអភិវឌ្ឍតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស នឹងធ្វើឲ្យមានតម្រូវការលំនៅដ្ឋាន អាគារពាណិជ្ជកម្មកើនឡើងបណ្តើរៗផងដែរ”។ លោកបន្ថែមថា “ប៉ុន្តែវាត្រូវការរយៈពេលប្រមាណ៥ឆ្នាំទៀត ទើបកំនើនតម្រូវការអាគារធំៗ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មកើនឡើងកាន់តែប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here