ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លា ស្រមតាមការបរិច្ចាគប្រចាំឆ្នាំជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជា

0

ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីកិច្ចគាំពារមន្ទីរពេទ្យគុន្ធបុប្ផាកម្ពុជាក្នុងបេសសកម្មព្យាបាលជំងឺកុមារកម្ពុជាជាច្រើននាក់។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានបោះពុម្ពសៀវភៅធម៌ “កសាងកម្លាំងចិត្ត” ចំនួន ៥ពាន់ក្បាលប្រគេនជូនវត្តនិគ្រោធវ័ន “គល់ទទឹង” និងចែកជូនបងប្អូនអ្នកចូលរួម ដើម្បីប្រើប្រាស់បានជាប្រយោជន៍ផងដែរ។

ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធីសមាធិសហគមន៍បុរី ប៉េង ហួត ប្រចាំខែសម្រាប់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ដោយមានការសម្ដែងព្រះធម្មទេសនាពីព្រះមេ-ធា-នុរ័ក្ខ បណ្ឌិត គូ សុភាព និងការដឹកនាំធ្វើសមាធិដោយលោកគ្រូ នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ន VIPPASSA ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោងហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផា ថ្នាក់ដឹកនាំ សហការី ប៉េង ហួត គ្រុប និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ប្រមាណជាង ៥០០នាក់។

នេះគឺជាលើកទី៥ សម្រាប់ការបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here