សម្តេចធិបតីពង្រីកការមិនយកពន្ឋប្រថាប់ត្រាដល់អ្នកទិញផ្ទះដំបូងដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះរហូតដល់ចុងឆ្នាំ២០២៥

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសលើកលែងពន្ឋប្រថាប់ត្រា សម្រាប់លំនៅដ្ឋានតម្លៃ៧ម៉ឺនដុល្លារចុះ ដល់ចុងឆ្នាំ២០២៥ និងពង្រីកការលើកលែងពន្ឋប្រថាប់ត្រា ដល់អ្នកទិញផ្ទះឬខុនដូ ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះ។

        សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតការងា​រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកានេះ។

សម្តេចបញ្ជាក់ថា “ការលើកលែងពន្ឋនេះ គឺធ្វើឡើងនៅគ្រប់រាជធានី ខេត្តទាំង២៥ និងស្នើសុំអភិបាលខេត្តនានាប្រាប់ទៅមន្រ្តីពន្ឋដាឲ្យអនុវត្តន៍នូវគោលការណ៍ណែនាំនេះ”។សម្តេ​ចបន្តថា “ការលើកលែងពន្ឋនេះ ជាការលើកទឹកចិត្តនិងជម្រុញការរីកចម្រើនទីផ្សារអចលនទ្រព្យ និងជម្រុញឲ្យមានចរន្តក្នុងទីផ្សារឡើងវិញ”។

        ជាមួយគ្នានេះ សម្តេចធិបតីបានប្រកាសលើកលែងពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញអចលនទ្រព្យ ចាប់ពីឆ្នាំ២០០០ ចុះក្រោមរហូតដល់ដំណាច់ឆ្នាំ២០២៥ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here