ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បុរីលំដាប់អភិជន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីផែនការ និងដំណើរវិវត្តន៍របស់ទីក្រុងសំណាង។
លោកឧកញ៉ាបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៩ វិច្ឆិកាថា សំណាង ថោន ឬទីក្រុង សំណាង (Samnang Town) មានខុនដូ មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ ការិយាល័យ សហគមន៌ និងកីឡដ្ឋានពហុបំណង សម្រាប់មនុស្សជិត៥ម៉ឺននាក់រស់នៅ និងប្រកបអាជីវកម្ម។
លោកបញ្ជាក់ថា “គំរោងនេះ គួរត្រូវបានចាប់ផ្តើមតាំងពីពាក់កណ្តាល ឆ្នាំ២០២០ តែបញ្ហា Covid-19 សង្គ្រាម សេដ្ឋកិច្ច នយោបាយ អាមេរិក ចិន រុស្សី … បានធ្វើអោយពួកយើងត្រូវចាំដល់ ២០២១ ចាំដល់២០២២ ចាំដល់២០២៣ ចាំដល់២០២៤ ហើយជិតដល់២០២៥”។
លោកឧកញ៉ាបណ្ឌិតបានបង្ហើបថា “ពេលវេលាល្អៗ នឹងមកដល់ឆាប់ៗនេះ”៕