សម្តេចធិបតីអំពាវនាវឲ្យថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់រៀបចំEVENT Calendar សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍

0

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំក្រសួងទេសចរណ៍ ត្រូវសហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត រៀបចំផែនការសកម្មភាព ពិពិធកម្មកម្មវិធី, ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែបដើម្បីអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ ពិសេសក្រុមហ៊ុន និងការីទេសចរណ៍ ដើម្បីបញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន។

-->

សម្តេចមហាបវរធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៧ កុម្ភៈនេះ។

សម្តេចបន្តលើកឡើងថា “អ្នកដើរលេងកម្សាន្ត មិនចង់ឱ្យមានការរំខានអារម្មណ៍ ព្រោះបញ្ហាតិចៗនោះទេ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជំរុញឱ្យកែលំអស្ទឹងសៀមរាប ក៏ដូចជា តាមទីសាធាណៈនៅតាមខេត្តនានា ដូចជា បាត់ដំបង កំពង់ធំ…។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានីខេត្ត បន្ត ជំរុញការរៀបចំគោលដៅទេសចរណ៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាពិសេសក្នុងបរិការណ៍​ឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ និងត្រូវមានស្មារតី​បុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាក្នុងមូលដ្ឋាន គោលដៅទេសចរណ៍​របស់ខ្លួន រាប់តាំងពីបញ្ហាបរិស្ថាន អនាម័យ (ជាពិសេសបង្គន់អនាម័យ) គុណភាពសេវាកម្ម តម្លៃ ចំណ​ត និងបញ្ហាតូចតាចនានា កុំចាំទាល់តែមានការលើកឡើងពីមហាជន ឬ ការបង្ហោះក្នុងបណ្ដាញសង្គមជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំលើកស្លាកប៉ាណូអំពី គោលដៅទេសចរណ៍នៅតាមទីតាំងសំខាន់ៗ ដូចជាច្រកចូលខេត្ត រង្វង់មូល និងទីប្រជុំជនសំខាន់ៗ៕