ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ តម្លៃដីនៅទីក្រុងកំពូលៗរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ជាពិសេសដីនៅតាមទីក្រុងធំៗ។ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃតម្លៃដេញថ្លៃដីក្នុងទីក្រុងទាំងនោះ៖
ទី១: ទីក្រុងសៀងហៃ
តម្លៃដីនៅក្នុងសង្កាត់ Xuhui របស់ទីក្រុងសៀងហៃបានហក់ឡើងដល់កំណត់ត្រា១៣១.០០០យ័ន(ប្រមាណ១៨.៣៤៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
-->
តម្លៃបំបែកកំណត់ត្រានេះត្រូវបានសម្រេចក្នុងអំឡុងពេលនៃការដាក់ដេញថ្លៃជាសាធារណៈកាលពីខែសីហា ឆ្នាំមុន។ នេះជាការលក់ដីលំនៅដ្ឋានក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅចិនដីគោកគិតរហូតមកដល់ពេលបច្ចុប្បន្ន។
ទី២: ទីក្រុងប៉េកាំង
តម្លៃដីនៅសង្កាត់ Haidian នៃរដ្ឋធានីមួយនេះបានហក់ឡើងដល់កំណត់ត្រា១០២.៣០០យ៉េនក្នុងមួយម៉ែត្រការ៉េ (ប្រហែល១៤.១៤០ ដុល្លារ)។ការដេញថ្លៃដីឡូតិ៍លំនៅដ្ឋានមួយកន្លែងនេះបានបំបែកកំណត់ត្រាថ្មីសម្រាប់ទីក្រុងប៉េកាំងកាលពីខែមីនា ឆ្នាំ២០២៥នេះ។
ទី៣: ទីក្រុង Chengdu
តម្លៃដីនៅសង្កាត់ Jinjiang នៃទីក្រុងឆឹងទូរ(Chengdu) បានហក់ឡើងដល់កំណត់ត្រា៤១.២០០យ័នក្នុងមួយម៉ែត្រការ៉េ(ប្រមាណ៥.៨០០ដុល្លារអាមេរិក)។
ដីឡូតិ៍លំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Jinjiang នៃទីក្រុង Chengdu បានលក់ចេញក្នុងតម្លៃបំបែកកំណត់ត្រានេះនៅខែមីនា ឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ក្នុងតំបន់ស្នូលរបស់ទីក្រុង។
ទី៤: ទីក្រុងសុិនជិន
តម្លៃដីនៅទីក្រុងសុិនជិនបានហក់ឡើងដល់ចន្លោះពី៣០.០០០យ័នទៅ៣៥.០០០យ័នក្នុងមួយម៉ែត្រការ៉េ។ខណៈតួលេខពិតប្រាកដមានភាពខុសប្លែកពីគ្នា ទីក្រុងសុិនជិន (Shenzhen) នៅតែបន្តសម្រេចបានកំណត់ត្រាតម្លៃដីខ្ពស់កប់ពពកនៅសង្កាត់សំខាន់ៗរបស់ខ្លួន។
ទី៥: ទីក្រុងក្វាងចូវ
តម្លៃដីនៅទីក្រុងក្វាងចូវ ដែលជាទីក្រុងលំដាប់ទី១របស់ប្រទេសចិនបានហក់ឡើងដល់១៨.៤៨៤យ័នក្នុងមួយម៉ែត្រការ៉េ ស្របពេលមានកំណើននៃតម្រូវការនៅតំបន់កណ្តាលទីក្រុង។
ចំណែកឯ ដីនៅទីក្រុងផ្សេងទៀត ដូចជា ដីនៅទីក្រុងហាងចូវ(Hangzhou)បានហក់ឡើងដល់៨៨.០០០យ័នក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុង Xiamen បានហក់ឡើងដល់១៨.៧៤៧យ័នក្នុងមួយម៉ែត្រការ៉េ៕
