គម្រោង​ទីក្រុង​បៃតង​ចំនួន២​ ស្ថិតនៅ​ខេត្តមណ្ឌលគីរី​ និង​ខេត្តកំពត​ប្រកាស​លក់​ក្នុង​ពេល​តែមួយ​នៅ​ព្រឹក​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គម្រោង​លំ​នៅះ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ និង​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ប្រណីត​ចំនួន២​ ស្ថិតនៅ​ក្នុង​ខេត្ត​ផ្សេងគ្នា​ ដែល​កំពុងតែ​មាន​សក្ដានុពល​លើ​វិស័យ​សំណង់​ និង​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន​ នឹង​បើក​លក់​ព្រមគ្នា​នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៥ខែសីហា​ ឆ្នាំ២០១៩នេះ​។

ទីក្រុងប៉ៃតង

គម្រោង​លំនៅ​ដ្ឋាន​លំ​ហែរ​កាយ​ និង​ទេសចរណ៍​ដ៏​ប្រណីត​ ក្នុង​រូបភាព​ជាទី​ក្រុង​បែប​ធម្មជាតិ​លើកដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ទី១​ មានឈ្មោះ​ថា​ BS​ Holiday​ City​ អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ដ៏​ល្បីឈ្មោះ​ ខាង​វិស័យ​សំណង់​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​ ​BS​ Land​ &​ Home​ មាន​ទីតាំង​ស្ថិតនៅ​ ភូមិ​ដើម​ស្រល់​ សង្កាត់​មនោរម្យ​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគីរី​។

គម្រោង​ទី២មានឈ្មោះ​ថា​ East​ Natural​ City​ ជា​ការ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ជំនាញ​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​ប្រណីតភាព​ East​ Land​ &​ Home​ មាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពត​ ដែល​ពោរពេញ​ ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ មាន​តំបន់​ព្រែក​ និង​ព្រៃភ្នំ​យ៉ាង​ទាក់ទាញ​ ជាប់​ព្រំប្រទល់​ ខេត្ត​ព្រះសីហនុ​ ស្រុក​ព្រៃនប់​ ឃុំ​ទឹកថ្លា​ ភូមិ​ព្រៃ​ប្រស់​។

តាម​ការ​ឱ្យ​ដឹងពី​អ្នកតំណាង​ក្រុមហ៊ុន​ អភិវឌ្ឍ​គម្រោង​ទាំង២ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​និង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​លំ​ហែរ​កាយ​ និង​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ប្រណីត​ទាំង២ខាងលើ​នេះ​ គឺ​ក្រុមហ៊ុន​មាន​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹកនាំ​ ក្នុង​ការជំរុញ​វិស័យ​សំណង់​ និង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ក្នុងនាម​ជាស​រស​រស្ដម្ភ​ចំនួន២ក្នុងចំណោម​ទាំង៤​ ដែល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។

​អ្នកតំណាង​ដដែល​បាន​បញ្ជាក់​ថា​ គម្រោង​ទី១​ BS​ Holiday​ City ​ដែល​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ BS​ Land​ &​ Home​ ស្ថិតនៅ​ខេត្តមណ្ឌលគីរី​ ជាទី​ក្រុង​បែប​ធម្មជាតិ​ ប្រកបដោយ​បរិយាកាស​ល្អ​បរិសុទ្ធ​ ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង៣០០ហិ​កតា​ និង​មានការ​សាងសង់​សំណង់​ជាច្រើន​ប្រភេទ​ ដូចជា​ ផ្សារ​ទេសចរណ៍​ រី​សត​លំដាប់​ផ្កាយ​ សួន​កម្សាន្ត​ ផ្ទះ​លំហែកាយ​ ផ្ទះ​ផ្លែឈើ​ (លំនៅ​ដ្ឋាន​លំហែ​រកា​យមា​នរូ​បរា​ងជា​ផ្លែឈើ​) បឹង​កាឡូ​ វិឡា​កូនកាត់​ វិឡា​ទោល​ និង​ផ្ទះ​អាជីវកម្ម​ជាច្រើន​ទៀត​។

ទីក្រុងប៉ៃតង

ដោយឡែក​ចំពោះ​គម្រោង​ទី២​ ដែល​មានឈ្មោះ​ថា​ East​ Natural​ City​ ក្រោម​ការ​វិនិយោគ​ និង​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ East​ Land​ &​ Home​ ស្ថិតនៅ​ខេត្តកំពត​ ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​ លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង២០០ហិ​កតា​ មានការ​សាងសង់​ជា​សំណង់​ចំរុះ​ដែល​សុទ្ធតែ​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ ដូចជា​ ផ្សារ​ទេសចរណ៍​ រី​សត​លំដាប់​ផ្កាយ​ សួន​កម្សាន្ត​ ផ្ទះ​លំហែកាយ​ ផ្ទះ​ផ្លែឈើ​ (លំនៅ​ដ្ឋាន​លំហែ​រកា​យមា​នរូ​បរា​ងជា​ផ្លែឈើ​) បឹង​កាឡូ​ វិឡា​កូនកាត់​ វិឡា​ទោល​ ផ្ទះ​អាជីវកម្ម​ និង​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ ការ​កសាង​រួប​ប្រា​សា​ទល្បីៗ​ តំណាង​ឱ្យ​ប្រទេស​និ​មួយ​ៗលើ​ពិភពលោក​ រួម​ជាមួយនឹង​សមុទ្រ​សប្ប​និម្មិត​ដែល​បង្អួ​តសម្រស់​ដ៍​ស្រស់​ស្អាត​ផង​ដែរ​។

ទីក្រុងប៉ៃតង

​គម្រោង​លំនៅ​ដ្ឋាន​លំ​ហែរ​កាយ​ និង​ទេសចរណ៍​ ទីក្រុង​ធម្មជាតិ​ទាំង២ខាងលើ​នេះ​ នឹង​ចាប់​បើក​លក់​ជា​ដំណាក់កាល​ដំបូង​រួមគ្នា​ ចាប់ពី​ព្រឹក​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ហើយ​ការប្រកាស​បើក​លក់​ជា​ផ្លូវ​ការណ៍​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ លោកអ្នក​អាច​ទាក់ទង​ទូរស័ព្ទ​លេខ​ ៖ ០៧៦​-៩៩៩៩​ ០២១​ / ០៩៦​ – ​៩៩៩៩​ ០២១​ / ០៧១​-៩៩៩៩​ ០២១​៕

LEAVE A REPLY

Please enter your comment!
Please enter your name here