ដោយៈប៊ី
ភ្នំពេញៈ ប្រជាជនខ្មែរទាំងយុវជន និងប្រជាជនវ័យចំណាស់ ចាប់ផ្តើមងាកមកវិនិយោគ និងរស់នៅក្នុងវិស័យខុនដូ ដោយសារខុនដូផ្តល់បូវពិសោធន៍ក្នុងរស់ ដែលមានសុវត្ថិភាព សន្តិសុខ និងសុខាមាលភាព។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោកខន គង្គា បានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា ពេលនេះទាំងយុវជន និងប្រជាជនវ័យចំណាស់ បានងាកមកវិនិយោគក្នុងវិស័យខុនដូ ដោយសារគាត់ត្រូវការទទួលបានបទពិសោធន៍ ក្នុងរស់នៅខុនដូ ដែលមានសុវត្ថិភាព សន្តិសុខ និងសុខាមាលភាព។
លោគបានថ្លែងថា “កត្តាកំណើនប្រជាជន និងចំណូលរបស់ពួកគាត់ នឹងរុញកំនើនតម្រូវការឱ្យកាន់តែច្រើនឡើង ហើយយើងដឹងថា ដីមិនអាចរីកបានទេ” ។
លោកឱ្យដឹងទៀត បើទោះជាវារីកនៅជាយក្រុង ក៏គេមិនអាចយកដីនៅជាយក្រុងនមកអភិវឌ្ឍខុនដូកើតដែរ ព្រោះវាមានចង្ងាយឆ្ងាយក្នុងការធ្វើការ ដូច្នេះដីនៅក្នុងក្រុងពិតកើនឡើងតម្លៃ ពេលដីឡើងថ្លៃ ការអភិវឌ្ឍន៍ សំណង់ និងតម្លៃខុនដូនឹងកើនឡើងដូចគ្នា។
លោកខន គង្គា បានបន្តថា ខុនដូប្រភេទណីត (high-end) មិនទាន់មានការវិនិយោគច្រើនទេសម្រាប់ខ្មែរយើង ព្រោះតម្លៃវាខ្ពស់ដែលមានចន្លោះពី៣៥០០ ទៅ៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកថា ទាំងបរទេស និងខ្មែរ ភាគច្រើនវិនិយោគលើ ខុនដូប្រភេទតម្លៃមធ្យម (medium) ហើយការវិនិយោគលើប្រភេទខុនដូតម្លៃមធ្យម ផ្តល់ចំណេញច្រើននាអនាគត បើប្រៀបធៀបនឹងខុនដូប្រណីត និងខុនដូតម្លៃសមរម្យ (Lower) ។
តម្លៃខុនដូក្នុងខណ្ឌចំនួន២ នៅក្នុងទីក្រុងភ្នំពេញ បន្តមានការកើនឡើង ខណៈតម្លៃខុនដូក្នុងខណ្ឌចំនួន៥ មិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការរបាយការណ៍ក្រុមហ៊ុន Realestate.com.kh។
គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ខណ្ឌចំការមន ខុនដូមានតម្លៃជាមធ្យម ១៨៥, ០០០ ដុល្លារក្នុងមួយយូនីត ខណ្ឌដូនពេញមានតម្លៃ ១៨៨ ៨៨៨ ដុល្លារ ខណ្ឌ៧មករាមានតម្លៃ ១៣៩ ០០០ ដុល្លារ ខណ្ឌទួលគោក មានតម្លៃ ១៨៦ ៧៣៨ ដុល្លារ ខណ្ឌជ្រោយចង្វារ ១៣៧ ០០៦ដុល្លារ ខណ្ឌច្បារអំពៅមានតម្លៃ ៩០ ០០០ ដុល្លារ ខណ្ឌមានជ័យមានតម្លៃ ១០៨ ៧២០ដុល្លារ ខណ្ឌសែនសុខមានតម្លៃ ១៣០ ០០០ ដុល្លារ ខណ្ឌពោធិ៍សែនជ័យមានតម្លៃ ៩៨ ០២១ ដុល្លារ ខណ្ឌដង្កោមានតម្លៃជាមធ្យម ១៥០ ៤៤៩ ដុល្លារ និងខណ្ឌឬស្សីកែវមានតម្លៃ ១៣០,០០។ នេះបើយោងតាមការរបាយការណ៍ក្រុមហ៊ុន Realestate.com.kh។
ទិន្នន័យ តម្លៃខុនដូក្នុងខណ្ឌចំនួន២មានការកើនឡើង ក្នុងនោះរួមមានខណ្ឌទួលគោក និងខណ្ឌសែនសុខ។ តម្លៃខុនដូក្នុងខណ្ឌទួលគោកបានកើនឡើង ៣,៩០ ភាគរយ ខណៈខណ្ឌសែនសុខមានការកើនឡើង ០,៧៨ភាគរយ។ ជាមួយគ្នានេះដែរ តម្លៃនៅក្នុងខណ្ឌចំការមន ខណ្ឌ ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌឬស្សីកែវមានការប្រែប្រួលនោះទេ។
ទិន្នន័យដដែលបានបង្ហាញថា តម្លៃខុនដូក្នុងខណ្ឌចំនួន៤ នៅក្នុងទីក្រុងភ្នំពេញមានការធ្លាក់ចុះ ក្នុងនោះរួមមានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។ តម្លៃខុននៅខណ្ឌដូនពេញមានការធ្លាក់ចុះ ០,៥៩ភាគរយ ខណ្ឌជ្រោយចង្វារធ្លាក់ចុះ ២,១៤ភាគរយ ខណ្ឌមានជ័យធ្លាក់ចុះ ០,៣៨ភាគរយ និងខណ្ឌពោធិ៍សែនជ័យ ១០.៨៩ភាគរយ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia ធ្លាប់ថ្លែងប្រាប់គេទំព័រ Propertyarea.asia ថា ប្រទេសកម្ពុជានៅតែមានតម្លៃល្អ សម្រាប់វិនិយោគិនចិន។ តម្លៃមិនខ្ពស់ពេកទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់គម្រោងដែលមានគុណភាពល្អ) ហើយការវិនិយោគអចលនទ្រព្យនៅទីនេះ ត្រូវបានគិតជាដុល្លារ ដែលទាក់ទាញសម្រាប់មនុស្សជាច្រើន។
វិនិយោគិន ក៏អាចជឿជាក់លើវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងសាងសង់ថ្មី។
លោក Hodge បានមានប្រសាសន៍ថា “នៅពេលដែលយើងមើលទៅលើការអភិវ ឌ្ឍន៍ ជាពិសេសក្នុងរយៈពេល ១៨ខែកន្លងមកនេះ យើងបានឃើញការរចនាគម្រោងជាច្រើនមានការទាក់ទាញ ស្របតាមការរំពឹងទុករបស់ប្រជាជន និងជាមួយនឹងភាពសំបូរបែបនៃការពង្រីកខ្លួនរបស់គម្រោង” ។ លោកបានបន្តថា “ការបង្វែរទិសដៅវិនិយោគទៅតំបន់វិនិយោគបន្ទាប់ពីតំបន់សំខាន់ៗ ដែលអាចឱ្យអ្នកអភិវឌ្ឍន៍ផ្តល់ជូននូវតម្លៃ កាន់តែប្រសើរ ក៏អាចទាក់ទាញអ្នកទិញបរទេស និងក្នុងស្រុកចូលមកទីផ្សារបានកាន់តែច្រើនផងដែរ” ៕