អ្នកជំនាញ៖ កំណើន​យុវជន​កម្ពុជា​ជំរុញឱ្យមាន​តម្រូវការ​អចលនទ្រព្យកម្ពុជា​កាន់តែច្រើន

0

ដោយ វុត្ថា

ភ្នំពេញៈ កំណើន​យុវជន​វ័យក្មេង​របស់​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ និង​ទៅមុខទៀត នឹង​ជួយ​ជំរុញឱ្យមាន​តម្រូវការ លើ​វិស័យ​អចលនទ្រព្យ​កាន់​ត​ច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​លំនៅឋាន  ខណៈ​វិស័យនេះ​បាន​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​អភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia ថា ប្រទេសមួយ​ដែលមាន​យុ​ជន​វ័យក្មេង​ច្រើន ចាប់ពី​អាយុ២០ឆ្នាំ ដល់៤០ឆ្នាំ​ច្រើន មិន​ថា​ជួយ​ជំរុញ​ឱ្យ​វិស័យសេដ្ឋកិច្ច​រីកចំរើន​នោះទេ តែ​តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ក៏​ច្រើន​ផងដែរ ជាពិសេស​លំនៅឋាន និង​ខុន​ដូចជា​ដើម។

លោក​ថ្លែងថា “យុវជន​មាន​ទាំង​កម្លាំង​ទិញ និង​កម្លាំង​ធ្វើ  ដែលជា​ចលករ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​កាន់តែច្រើន ព្រោះថា​យុវជន​គិតពី​ក្រុមគ្រួសារ គាត់​ចង់បាន​ផ្ទះ គាត់​ចង់​បង្កើត​គ្រួសារ  ហើយ​ទាំង​គេ​ទាំង ទាំង​យើង​គឺ​ចង់បាន​ផ្ទះមួយ​សម្រាប់​រស់នៅ ហើយ​ជំរុញឱ្យមាន​តម្រូវ​លំនៅឋាន និង​ខុន​ដូ​ជាដើម និង​ធ្វើ​វិស័យ​អចលនទ្រព្យ​របស់​យើង​កាន់តែ​រីក​ចរើន” ។

លោក​ឃាង ពុ​ទ្ឋី​បាន​បន្ថែមថា ទន្ទឹមគ្នា​នេះដែរ យុវជន​កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​ខ្លួនឯង​ផងដែរ តាមរយៈ​បង្កើន​ការសិក្សា និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បាន​ចំណូល យកមក​ទិញ​លំនៅ​ឋា បើ​យុវជន​យើង​គ្មាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់ ក៏​មិន​អាចជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ទិញ​លំនៅឋាន​បាន​ផងដែរ” ។

អ្នកស្រី​អាន សុធី​តា នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បានឱ្យដឹង​ដែរ​ថា ក្រៅពី​ស្ថេរភាព និង​សន្តិភាព​ក្នុងប្រទេស អ្នកវិនិយោគ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ម​កវិន​យោគ​លើ​វិស័យ​អចលនទ្រព្យ ទាំង​ខុន​ដូ លំនៅឋាន និង​ផ្សារ​ទំនើប នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ គេ​មើលឃើញ​ពី​សក្តានុពល និង​កំណើន​យុវជន​កម្ពុជា កាន់តែ​ច្រើនឡើង។

លោកស្រី​ថ្លែងថា “គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ជាច្រើន​ផ្តោត​សំខាន់​លើ​យុវជន​វ័យក្មេង​របស់​កម្ពុជា  ដែលមាន​តម្រូវការ​ខ្ពស់ ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង ដែល​ពួកគេ​ចាប់​បាច់​គេ​កន្លែង​រស់នៅ​មួយ​សមរម្យ និង​ស៊ី​វិ​ល័យ ទាំងនេះ ហើយ​អាច​នឹង​ជួយ ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែមាន​ការរីកចម្រើន និង​តម្រូវការ” ។

លោកស្រី​បន្ថែ​ថា យុវជន​ភាគច្រើន​ត្រូវការ​ភាព​ស៊ី​វិ​ល័យ និង​ទាន់សម័យ អ៊ីចឹង ពួកគេ​ក៏​រស់នៅ​បែប​ទំនើប ដូចជា​ខុន​ដូ និង​ប្រើប្រាស់​របស់​ទាន់សម័យ​ផងដែរ ដែល​កាលពីមុន អ្នកវិនិយោគ​មិន​ហ៊ាន​វិនិយោគ​លើ​ផ្សារ​ទំនើប និង​នាំចូល​នូវ​សម្លៀកបំពាក់​ឬ មាក់​ល្បី​ចូល​កម្ពុជា​ទេ តែមួយ​រយៈ​នេះ គេ​មើល​ឃើ​ពី​សក្តានុពល​យុ​ជនកម្ពុជា​មាន​កំនើន និង​មាន​តម្រូវការ​កាន់​ខ្ពស់ ទើប​គេ​ចាប់ផ្តើម​វិនិយោគ ហើយ​ទទួលបាន​ជោគជ័យ។

យោង​តាមរយៈ​របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​នាពេល​កន្លងមកនេះ​ថា យុ​ជនកម្ពុជា​បាន​កើនឡើង​ខ្លាំង ចាប់តាំងពី​កម្ពុជា​ទទួលបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដែលមាន​ចំនួន ជាង៦០ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here