សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​តម្លៃ១០០លាន​ដុល្លារ​សម្រេច​កំណត់ពេល​បើក​ដំណើរការនៅ​ឆ្នាំ២០២១

0

ដោយ ហ្សូ​លី

ភ្នំពេញៈ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែលមាន​ទីតាំង​ស្ថិត​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ សម្រេច​កំណត់ពេល​បើក​ដំណើរការ​ជា​ផ្លូវការ បន្ទាប់ពី​ពន្យា​ពេល​ថ្ងៃ​បើក​ដំណើរ​ម្តង​រួចមកហើយ គឺ​នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០២០ កន្លងទៅ។

សណ្ឋាគារ Hyatt នេះ​បានកំណត់​ពេលវេលា​ច្បាស់លាស់ គឺ​គ្រោង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១ ប៉ុន្តែ​មិនទាន់​បញ្ជាក់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ។ ចំនែក​សាខា​របស់​សណ្ឋាគារ​នេះ ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប គ្រោង​នឹង​ស្វាគមន៍​សារជាថ្មី​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ បន្ទាប់ពី​បិទ​មួយរយៈ​ដោយសារ​ការ​រាតត្បាត​នៃ​វិបត្តិ​កូ​វីដ ១។

រចនាបថ​របស់​សណ្ឋាគា​រ​នេះ ច្នៃ​ស្របតាម​កេរដំណែល​ដ៏​សម្បូរបែប​របស់​កម្ពុជា ដោយ​រួម​ប​ញ្ជូ​ល​រវាង​ស្ថាបត្យកម្ម​ខ្មែរ និង​ជំនាន់​អាណានិគម​បារាំង ដែល​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​សិង្ហ​បុរី និង​សិល្បករ​សហ​សម័យ​ជនជាតិខ្មែរ ។

សណ្ឋាគារ Hyatt Regency Phnom Penh គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែលមាន​បន្ទប់​សរុប២៤៧ បន្ទប់ និង​មាន​ភោជនីយដ្ឋាន សាលប្រជុំ កន្លែង​ស្ប៉ា និង​ស្កា​យ​បារ។

ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​ឱ្យដឹងថា ជាមួយ​ការបណ្តាក់ទុន​ប្រមាណ១០០លាន​ដុល្លារ លើ​ការសាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Hyatt នេះ នឹង​បង្ហាញ​ជំនឿ​ចិត្ត​បន្ថែម​សម្រាប់ វិនិយោគិន​បរទេស​ដែលមាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា។

ក្រុមហ៊ុន​សណ្ឋាគារ Hyatt មាន​ទីស្នាក់ការ​កណ្តាល នៅក្នុង​រដ្ឋ Chicago សហរដ្ឋអាមេរិក នឹងមាន​សាខា​ចំនួន៦៦៧ ក្នុង៥៤ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here