ដោយ ៖ រតនា
ភ្នំពេញ ៖ បន្ទាប់ពីបានផ្សព្វផ្សាយពីវីឡាកូនកាត់ LV ម៉ូដថ្មីកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ បានធ្វើឱ្យអតិថិជនរង់ចាំយ៉ាងអន្ទះសារតាមរយៈប្រអប់សារទំព័រហ្វេសប៊ុក និងការទាក់ទងទូរស័ព្ទផ្ទាល់យ៉ាងច្រើនហូរហែ។ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ជាផ្លូវការនូវវីឡាកូនកាត់ LV ម៉ូដថ្មី លើទីតាំងដ៏មានសក្តានុពល ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ អេកូ ខូឡិកសិន។
តាមការឱ្យដឹងពីលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែងបញ្ជាក់ថា ត្រឹមថ្ងៃដំបូងនៃការបើកលក់វីឡាកូនកាត់ LV ម៉ូដថ្មីនេះពិតជាទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ទើបធ្វើឱ្យការកក់ថ្ងៃដំបូងបានរហូតដល់៨០%។ មូលហេតុដែលធ្វើឱ្យទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នេះ ដោយសារតែបុរី ប៉េង ហួត បានផ្តល់វីឡាកូនកាត់ LV ម៉ូដថ្មីលើទីតាំងដ៏មានសក្តានុពលក្នុងតម្លៃត្រឹមតែ 99,800 ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះមិនធ្លាប់មានពីមុនមកឡើយ បូករួមជាមួយអត្រាការប្រាក់សមរម្យចាប់ពី 6.88% ឡើងទៅពីធនាគារដៃគូសហការ ថែមទៀតផង។
លោកស្រីបានបន្តទៀតថា “វីឡាកូនកាត់ LV ម៉ូដថ្មីនេះស្ថិតក្នុងគម្រោងដ៏ធំមួយដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខលឡិកសិន” គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្តហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេងពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីប្លែក និងភាពសម្បូរបែបនៃការរស់នៅបែបថ្មី។”
សូមបញ្ជាក់ផងដែរថា វីឡាកូនកាត់ LV ម៉ូដថ្មីរបស់បុរី ប៉េង ហួត គឺជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថទំនើបជាមួយបន្ទប់ធំទូលាយស័ក្ដិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។
នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញបរិវេណធំទូលាយដែលមានរចនាម៉ូតអមជាមួយជណ្តើរដ៏ទាក់ទាញខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណចម្អិនអាហារ បរិវេណទទួលទានអាហារ និងបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះថែមទៀតផង។ ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ ១ ដ៏សាកសម សំរាប់គ្រួសារថ្មីថ្មោង និង បន្ទប់កូនស្រី ១ ។ ឯជាន់ទី២ មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់លោកអ្នក។
រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានទំព័រ Facebook ផ្លូវការរបស់បុរី ប៉េង ហួត ឬ អាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់៕