ដោយ ហ្សូលី
សេអ៊ូលៈ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពបណ្តាញផ្លូវដែក វិទ្យាស្ថានស្រាវជ្រាវផ្លូវដែកកូរ៉េ (KRRI) បានចាប់ផ្តើមសាកល្បងប្រព័ន្ធរថភ្លើងស្វយ័ត ដែលក្នុងនោះរថភ្លើងដំណើរការដោយប្រើប្រព័ន្ធ 5G ។
គោលបំណង គឺដើម្បីបំពាក់រថភ្លើងឱ្យកាន់តែច្រើន នៅលើបណ្តាញដោយអនុញ្ញាតឱ្យអ្នកធ្វើដំណើរដឹងពីទីតាំង និងល្បឿននៃរថភ្លើងនៅខាងមុខ និងខាងក្រោយ ដើម្បីកាត់បន្ថយចម្ងាយសុវត្ថិភាពជៀសវាងគ្រោះថ្នាក់។
ការធ្វើតេស្តនេះ បានចាប់ផ្តើមកាលពីខែមេសា នៅមជ្ឈមណ្ឌលធ្វើតេស្តអូសុងរបស់វិទ្យាស្ថាន។ សមត្ថភាពនិងភាពជឿជាក់របស់ប្រព័ន្ធ 5G ត្រូវបានប៉ាន់ប្រមាណថា ប្រសើរជាងប្រព័ន្ធផ្តល់សញ្ញាធម្មតាប្រហែល២០ដង។
លោក Na Hee-seung ប្រធាន KRRI បានអត្ថាធិប្បាយថា“ បច្ចេកវិទ្យានេះអាចកាត់បន្ថយការកកស្ទះ ក្នុងពេលធ្វើដំណើរ និងអាចឱ្យរថភ្លើងដំណើរការបានកាន់តែមានប្រសិទ្ធភាព” ។ លោកបន្ថែមថា “នៅពេលអនាគតផ្លូវដែក នឹងអាចទទួលបានការច្នៃប្រឌិតឆ្លាតវៃ សម្រាប់ការដឹកជញ្ជូនប្រកប ដោយភាពងាយស្រួល តាមរយៈការបញ្ចូលគ្នានៃគំនិតផ្តួចផ្តើមបៃតង និងប្រព័ន្ធឌីជីថល” ។
នៅក្នុងប្រព័ន្ធព័ត៌មាន ត្រូវបានបញ្ជូនបន្តដោយផ្អែកលើ ការប្រាស្រ័យទាក់ទងដូចមនុស្សជាជាងការបញ្ជូនទិន្នន័យ ទៅមជ្ឈមណ្ឌលបញ្ជាកណ្តាល ដែលមានតែទីតាំងនៅស្ថានីយ៍រថភ្លើងបច្ចុប្បន្ន។
វិធីសាស្ត្រចែកចាយនេះ ក៏មានសក្តានុពលក្នុងការកាត់បន្ថយថ្លៃដើម នៃការផ្តល់សញ្ញាដែរ ព្រោះថាបរិមាណខ្សែកាប តាមចិញ្ចើមផ្លូវដែលត្រូវការ អាចត្រូវបានកាត់បន្ថយរហូតដល់ ៣០% ។
វិទ្យាស្ថាននិយាយថា បច្ចេកវិទ្យាអាចកាត់បន្ថយផលវិបាក នៃកំហុសរបស់មនុស្ស និងអនុញ្ញាតឱ្យប្រើប្រព័ន្ធថែទាំវៃឆ្លាត។
គម្រោងនេះ គឺជាផ្លែផ្កាមួយនៃសម្ព័ន្ធភាពរបស់ KRRI ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ SK Telecom ចាប់តាំងពីខែមករា។ ភាគីទាំងពីរកំពុងធ្វើការ ក្នុងភាពជាដៃគូឯកជនសាធារណៈដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ 5G ។
ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវតម្លៃ៣០លានដុល្លារ ទៅជារថភ្លើងស្វយ័ត ដែលគាំទ្រដោយក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកូរ៉េនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព័ត៌មាន។ គម្រោងនេះ គ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០២៤ ៕ GCR៕