អ្នកជំនាញថា វិស័យផ្នែកចំនួនបីនៃវិស័យអចលនទ្រព្យនឹងមានសន្ទុះខ្លាំង នៅឆ្នាំ២០២១ខាងមុខ

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោកស្រីអាន សុធីតានាយិកាប្រចាំ​ប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ផ្នែកចំនួនពីរនៃវិស័យអចលនទ្រព្យ នឹងមានភាពរីកចម្រើនខ្លាំងនៅឆ្នាំ២០២១ខាងមុខនេះ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង នៅក្នុងកិច្ចសម្ភាសជាមួយនឹងគេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា មានវិស័យមួយចំនួននៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា  នឹងបន្តទាក់ទាញការវិនិយោគជាតិងអន្តរជាតិ នៅក្នុងឆ្នាំក្រោយនេះ។

លោកស្រីថ្លែងថា “អ្វីដែលខ្ញុំមើលឃើញនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ទីផ្សារលំនៅឋាននឹងមានភាពល្អប្រសើរ បន្ទាប់មក គឺផ្នែកឧស្សាហកម្មដែលភាគច្រើនរងផលប៉ះពាល់ពីបណ្តាប្រទេសផ្សេងៗ ដែលនឹងទាក់ទាញវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

លោកស្រីបន្តថា “នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ទីផ្សារការិយាល័យ សម្រាប់កម្រិ​ត B និងC នៅតែមានការគាំទ្រពីអតិថិជនជួល និងមួយវិញទៀត គឺទីផ្សារលក់រាយដែលនឹងត្រឡប់ដូចភាពដើមវិញជាបណ្តើរ នៅឆ្នាំក្រោយនេះ ហើយអ្វីដែលទទួលរនូវផប៉ះពាល់ខ្លាំងគឺវិស័យសណ្ឋាគារ”។

  វិស័យអចលនទ្រព្យស្ទើរគ្រប់ផ្នែកនៅក្នុងឆ្នាំ ២០២០នេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលពីជំងឺកូវីដ ១៩ ប៉ុន្តែ អ្នជំនាញមើលឃើញថាមានវិស័យមួយចំនួននៅក្នុងផ្នែកនេះ នឹងមានសន្ទុះឡើងវិញនៅឆ្នាំ ២០២១ ខាងមុខ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសាកល ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានដំណើរវិវត្តន៍ នៃសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងថា គ្រប់ស្ថាប័នហិរញ្ញវត្ថុធំៗលើពិភពលោក សុទ្ឋតែព្យាករណ៍ពីសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ហើយរដ្ឋាភិបាលបានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើង៣,៥ភាគរយ ដែលជាសញ្ញាវិជ្ជមានសំ​រាប់វិស័យនេះ។

លោកបន្តថា “ស្ទើរគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យ នឹងមានការរីកចម្រើន ដោយសា​រ​សកម្មភាពសេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមវិលមករកភាពប្រក្រតីវិញដែលនេះជាការប្រមើ​លមើលរបស់ធនាគារពិភពលោក”។លោកបន្តថា “ការចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន(FTA)កម្ពុជានឹងទទួលបានផលចំណេញច្រើនពីកាលានុវត្តន៍ភាពមាសនេះ ពិសេសកម្ពុជាបាននិងកំពុងធ្វើពិពិធកម្ម ទីផ្សាររបស់ខ្លួនកាន់តែទូលំទូលាយក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក”។

លោកយិន លាងគង់បានបន្តថា ភាពអំណោយផលនៃសេដ្ឋកិច្ច ការកសាងបទ​     ដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាល ដែលទទួលសម្រួលនិងលើកទឹកចិត្តអ្នកវិនិយោគ ពិសេសការពង្រីកការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនឹងជួយឲ្យវិស័យនេះ មានភាពរីកចម្រើនកាន់​តែលឿនថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here