ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាផ្នែកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាបានមើលឃើញថា ខេត្តក្រុងមួយចំនួនរបស់ប្រទេសកម្ពុជា បានថយចុះនៃកម្មភាពអភិវឌ្ឍដីឡូតិ៍ ដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយជំងឺកូវីដ១៩ ។
លោកម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាបានឱ្យដឹងនៅក្នុងកិច្ចសម្ភាសជាមួយ គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតមកដល់បច្ចុប្បន្ននេះ ខេត្តមួយចំនួនមានការថយចចុះនៃអភិវឌ្ឍដីឡូតិ៍ និងការពុះដីឡូតិ៍លក់ជាបន្តបបន្ទាប់។
ប៉ុន្តែបើទោះបីជាមានការថយចុះនៅខេត្តមួយចំនួនមែន សម្រាប់ខេត្តកំពង់ស្ពឺនៅតែមាសកម្មភាពពុះដីឡូតិ៍ ឬមានការអភិវឌ្ឍន៍ឡូតិ៍យ៉ាងខ្លាំងក្លា មិនត្រឹមតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ធំៗ និងសំណង់ជាច្រើន មានសកម្មភាពអភិវឌ្ឍន៍យ៉ាងផុលផុស ។
លោកបន្ថែមថា “ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្តានុពលខ្ពស់ លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យអចលនទ្រព្យ ព្រោះថាខេត្តនេះត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំណ្តាល និងខេត្តបន្ទាប់គឺខេត្តកំពង់ស្ពឺ” ។
លោកបញ្ជាក់ទៀថា “បន្ថែមពីនេះខេត្តកំពង់ស្ពឺ គឺជាខេត្តបណ្តុំទៅដោយរោងចក្រ សហគ្រាសធំៗ និងអាជីវកម្មផ្សេងៗ ដែលបានផ្តាស់ប្តូរពីក្រុងភ្នំពេញ ទៅកាន់ខេត្តមួយនេះ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ” ។
ចំណែកលោកសោម កែវម៉ាលីដា ដែលជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានធ្លាប់បានឱ្យដឹងថា សក្តានុពលទិញលក់ដីឡូតិ៍ នៅតែមានជាពិសេសនៅតាមបណ្តាជាយក្រុង កំឡុងពេលមានបញ្ហាសេដ្ឋកិច្ចនេះ បើសិនជាអ្នកដែលមានធនធានច្រើន អាចទិញនៅពេលនេះ ដើម្បីទទួលបានផលនៅក្រោយចប់វិបត្តិ។
លោកបន្ថែមថា «អ្នកមានលុយ ឬអ្នកវិនិយោគ គួរតែចាប់ឱកាសក្នុងការទិញ ព្រោះ ពេលដែលសេដ្ឋកិច្ចងើបឡើងវិ ញបន្ទាប់ពីជំងឺបាត់បង់ឬគ្រប់គ្រងបាន នៅពេលដែលគាត់លក់វិញគឺអាចចំណេញបាន” ។ លោកបន្តថា “នៅឆ្នាំក្រោយនេះ ដីឡូត៍អាចនឹងមានសន្ទុះទិញលក់វិញហើយ ដោយកម្ពុជានឹងបើកទ្វារសេដ្ឋកិច្ច ទីផ្សារសេរីជាមួយខាងចិនជាដើម” ៕