តើតម្លៃដីធ្លីនៅតាមគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នឹងមានកំណើនខ្ពស់?

0

ដោយវុត្ថា

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ មិនមែនតែផ្តល់ផល់ប្រយោជន៍លើវិស័យដឹនជញ្ជូនទំនិញ ពាណិជ្ជកម្ម វិនិយោគ និងរំដោះចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ និងតម្លៃវិស័យអចលនទ្រព្យ ជាពិសេសដីធ្លីនៅតាមផ្លូវនេះឱ្យមានកំណើនខ្ពស់ និងរីកចំរើនផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា  តម្លៃដីនៅតាមតំបន់ ដែលត្រូវសាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងមានកំណើនខ្ពស់ (ទាំងដីនៅជាប់គម្រោង និង មិនជាប់គម្រោង)បន្ទាប់ពីចាប់ផ្តើមសាងសង់ជាផ្លូវការ។

លោកថ្លែងថា នៅពេលដែលចាប់ផ្តើមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងទទួលបានផលរីកចំរើនទាំងផ្ទាល់ ឬក៏ដោយប្រយោលពីតំបន់ឆ្លងកាត់ទាំងនោះ ។ ដោយផ្ទាល់មានន័យថា ដីនៅដែលគៀកៗ នឹងផ្លូវ  ឬជាប់ផ្លូវក្រវ៉ាត់ក្រុងទី៤  អាចនឹងកើនឡើងមួយកម្រិតទៀត នៅពេលដែលចាប់ផ្តើមសាងសង់ជាផ្លូវការ

លោកបន្តថា ដីដែលនៅក្បែរហ្នឹង ដូចជានៅពីក្រោយដីដែលជាប់ផ្លូវហ្នឹង ឬដីដែលមានទំនាក់ទំនងជាមួយនឹងផ្លូវក្រវ៉ាត់ក្រុង អាចនឹង កសាង ឬអភិវឌ្ឍន៍នៅក្នុងតំបន់នេះឱ្យមានការរីកចំរើន ។ ទាំងនេះ គឹជាភាពវិជ្ជមាននៃការសាងផ្លូវក្រវ៉ាត់ក្រុង និងការសាងផ្លូវដើម្បីធ្វើឱ្យ តំលៃអចលនទ្រព្យ មានកំណើតស្ថិតនៅក្នុង និងអាចទទួលយកបាន។

លោកច្រឹក សុខនីមបញ្ជាក់ទៀថា  ជាពិសេស នៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់  តំបន់នៅក្បែរ និងផ្លូវក្រវ៉ាត់ក្រុងនេះអាចនឹងយកមក អភិវឌ្ឍន៍ជាបុរី លំនៅឋាន ផ្ទះលម្ហែកាយ ឬក៏តំបន់ពាណិជ្ជកម្ម  តំបន់ឧស្សាកម្មផ្សេងៗទៀត ដែលបំរើដល់ជំនួញ និងអាជីវកម្មនានាសម្រាប់បំរើនៅក្នុងស្រុក និងធ្វើការនាំចេញទៅក្រៅប្រទេ

ចំណែកលោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia  ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងមកនេះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងទី២ទី៣និងទី៤គឺជាផែនការរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកក្រុងឱ្យកាន់តែធំថែមទៀត។

លោកស្រីបន្ថែមថា ចំណុចសំខាន់មួយទៀតគឺរាជរដ្ឋាភិបាល ចង់ផ្លាស់ប្តូររោងចក្រ សហគ្រាស ឧស្សាហកម្ម  និង លំនៅឋានទៅកាន់តាមបណ្តាជាយក្រុង ។លោកស្រីបន្ថែមថា នេះគឺជាចំណុចល្អមួយទៀត ដែលនឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែរីកចំរើនជាពិសេសដីធ្លី ព្រោះថាហេដ្ឋារចនាសម្ព័ន្ធល្អ  នឹងធ្វើឱ្យតម្លៃអចលនទ្រព្យកាន់តែមានតម្លៃខ្ពស់

លោកលីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ ហើយបញ្ចប់សព្វគ្រប់នៅឆ្នាំ២០២០ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន៤គឺខេត្តកំពង់ស្ពីតាកែវកណ្តាលនិងខេត្តព្រៃវែង។

លោកបន្តថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

លោកលឹម ស៊ីដេនីនបានបន្តទៀតថា ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here