ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ប្ដូរ​និន្នាកា​ពី​ការទិញ​ដីឡូត៍ មក​ទិញ​ខុន​ដូ​ដោយ​ការបង់​រំលស់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ដោយសារតែ​សម័យកាល​កាន់តែ​រីកចម្រើន និង​មានការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ ដែលនាំឱ្យ​មានការ​ផ្លាស់​ផ្តូ​រ​នៃ​ការគិត និង​តម្រូវការ​ជាក់ស្ដែង​នៃ​ការរស់នៅ ប្រជាជន​ខ្មែរ​មួយចំនួន​នឹង​ប្ដូរ​និន្នាការ ពី​ការទិញ​ដីឡូត៍​ដោយ​ការបង់​រំ​លោះ មក​ទិញ​ខុន​ដូ​ដោយ​ការបង់​រំ​លោះ​វិញ ជាមួយនឹង​ការ​សម្លឹង​ឃើញ​ពី​ឱកាស ទទួលបាន​ផលចំណេញ​ផងដែរ។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​សមាគម​អចលនទ្រព្យ​សកល។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា ក្នុងពេល៣-៥ ឆ្នាំ​ខាង​មុននេះ ប្រជាជន​ខ្មែរ នឹងមាន​និន្នាកា​ប្រែប្រួល​ពី​ការទិញ​ដីឡូត៍ មក​ទិញ​ខុន​ដូច្រើនឡើងៗ ហើយ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​មួយចំនួន ក៏​នឹង​អាច​ងាក​មក​ចាប់អារម្មណ៍ លើ​ការអភិវឌ្ឍន៍​គម្រោង​ខុន​ដូ តម្លៃ​សមរម្យ ក្នុង​កម្រិត​ណាមួយ​ដើម្បី​ស្របតាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង។

លោក​បាន​ពន្យល់ថា “ខ្ញុំ​សម្លឹង​មើលឃើញ​ទីផ្សារ​ខុន​ដូ នាពេល​អនាគត​បែបនេះ ហើយ​វា​ជាការ​ពិត​ដែល​ខ្ញុំ​ត្រូវតែ​និយាយ ការនិយាយ​បែបនេះ​អាចឱ្យ​បងប្អូន ដែលជា​អ្នកទិញ​ដីឡូត៍​នៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក ឬ​អ្នក​អភិវឌ្ឍន៍​គម្រោង​ដីឡូត៍ អាចមាន​ការមិន​ពេញ​ចិ ត្ត” ។ លោក​បន្ថែមថា “ប៉ុន្តែ​វា​ជា​រឿង​ពិត ដែល​និន្នាកា​ប្រែប្រួល​នៃ​តម្រូវ​ខុន​ដូ​នឹង​កើនឡើង​ដោយសារតែ​ហេតុផល​ចាំបាច់​មួយចំនួន” ។

លោក​បញ្ជាក់ថា មាន​កត្តា​ជាច្រើន ដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង និង​ជាយក្រុង​ងាក​មក​ទិញ​ខុន​ដូ​ដោយសារតែ ទី១កំណើនប្រជាជន​ក្នុង​ក្រុង​កាន់តែច្រើនឡើងៗ ដែល​បណ្តាល​ឲ្យ​ចរាចរ​ក្នុង​ក្រុង​កាន់តែ​មហា​ញឹក ស្ទះ​ចង្អៀត ពិបាក​ក្នុងការ​ធ្វើដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ចំណាយ​ពេលវេលា​យូរ​នៃ​ការធ្វើដំណើរ។ ទី២ ការអភិវឌ្ឍ​ដីឡូត៍ និង​ការអភិវឌ្ឍន​បុរី​កាន់តែ​ឆ្ងាយ ពី​ទីក្រុង​លើសពី៤០គីឡូម៉ែត្រ ដែល​ធ្វើឱ្យ​អ្នកទិញ សម្រាប់​សាងសង់​ផ្ទះ​ស្នាក់​មាន​ផល​ពិបាក ដែល​ក្រៅពី​ចំណាយ​ថវិកា​សាងសង់​លំនៅដ្ឋាន ថែមទាំង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ក្នុងការ​ធ្វើដំណើ​ចេញចូល​ក្រុង​ដើម្បី​បំពេញការងារ និង​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ។

បច្ចុប្បន្ន សម្រាប់​ទីផ្សារ និង​តម្រូវ​ការទិញ​ខុន​ដូ​តម្លៃ​សមរម្យ ក្នុង​រង្វង់​ចាប់ពី​ជាង៥ម៉ឺន​ដុល្លារ​ឡើងទៅ មាន​កើនឡើង​បើ​ធៀ​ម​ទៅនឹង​ឆ្នាំ​កន្លងទៅ ដោយសារ​អ្នក​អភិវឌ្ឍ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទទួល​លក់ ផ្តល់នូវ​លក្ខខណ្ឌ​ងាយស្រួល​ក្នុង​ការទិញ និង​មាន​កិច្ចសហការ​ពី​ធនាគា ដែល​ផ្តល់ជូន​នៃ​ការបង់ប្រាក់​រយៈពេល​វែង ឬ​កម្ចី​ពី​ធនាគា​ដែលមាន​ការប្រាក់​ទាប និង​អនុគ្រោះ​ដល់​អតិថិជន ក្នុងការ​បង់ប្រាក់​រំលស់​ប្រចាំខែ ក្នុង​កម្រិត​ទាប និង​សមរម្យ​ប្រហាក់ប្រហែល​ទៅនឹង​ការបង់​រំ​លោះ​ដី​ឡូ​តិ៍​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here