គម្រោងតារាសាគរតម្លៃ៤០០០លានដុល្លារនៅតែដំណើរការយ៉ាងសកម្ម ទោះបីជារងទ័ណ្ឌកម្មពីអាមេរិក

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញៈ គំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលកំពុងបំពេញតម្លៃឲ្យខេត្តដាច់ស្រយាលនេះ កំពុងដំណើរការយ៉ាងសកម្ម ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាលើផែនការអភិវឌ្ឍន៍ដំណាក់កាលទី២។

ជាមួយគ្នានេះព្រលានយន្តហោះលំដាប់អន្តរជាតិនៃគម្រោងដ៏ធំនេះក៏បាននិងកំពុងដំណើរការនិងត្រៀមបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរពិសេសកំពង់ផែទឹកជ្រៅក៏បាននិងកំពុងឈានទៅបញ្ចប់ការស្ថាបនានាពេលខាងមុខ។

ការកសាងកំពង់ផែទឹកជ្រៅព្រលានយន្តហោះអន្តរជាតិបានធ្វើឡើងដើម្បីគាំទ្រដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋឆ្ពោះទៅតំបន់នេះ ពិសេសការស្ថាបនាផ្លុវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង។

ជាមួយគ្នានេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសពីការពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ៤៨ដែលចេញពីស្រុកស្រែអំបិលឆ្ពោះទៅកាន់ខេត្តកោះកុងជាពីរគន្លងរថយន្តទៅមកផងដែរ។

ប្រធានក្រុមហ៊ុនសាងសង់ដ៏ធំមួយប្រចាំកម្ពុជាបានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថាបច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននិងកំពុងសិក្សាលើផែនការមេដើម្បីអភិវឌ្ឍន៍គំរោងតារាសាគរក្នុងខេត្តកោះកុងនៅក្នុងដំណាក់កាលទី២ផងដែរ។

លោកបន្តថា គំរោងនេះមានការចូលរួមពីក្រុមហ៊ុនដ៏ធំមួយ មកពីទីក្រុងហុងកុង ដែលផែនការអភិវឌ្ឍន៍តំបន់នេះ នឹងប្រែក្លាយខេត្តកោះកុងជាតំបន់វិស្សមកាលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។លោកបន្តថា បន្ទាប់ពីរងទ័ណ្ឌកម្មពីអាមេរិក ក្រុមហ៊ុននេះបានប្តូរឈ្មោះ ហើយពួកគេមានទុនគ្រប់គ្រាន់ ដើម្បីពង្រីកផែនការអភិវឌ្ឍន៍ តាមចក្ខុវិស័យរបស់ពួកគេ

ក្រុមហ៊ុនTienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ គំរោងនេះបានប្រកាសទុនវិនិយោគលើកដំបូងតម្លៃ៤០០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here