បុរី ខេស៊ី ក្លាយជាគម្រោងដែលមានភាពលេចធ្លោនៅក្នុងតំបន់ព្រែកព្នៅ

0

ភ្នំពេញ ៖ ស្ថិតនៅទីតាំងដ៏ល្អនៃតំបន់ទីប្រជុំជន ដែលមានការអភិវឌ្ឍស្រាប់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បុរីលំនៅដ្ឋានដ៏ទំនើប និងទាន់សម័យ ខេស៊ី កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្តល់ជូននូវតម្លៃទាប គុណភាពសំណង់ខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

បុរី ខេស៊ី ស្ថិតនៅកណ្តាលទីប្រជុំជន ដោយនៅខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មានមណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងផ្លូវតភ្ជាប់ទៅផ្សារទំនើប AEON2ផងដែរ។ ក្រៅពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ។

គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមានភាពទាក់ទាញមួយនេះ បាន និងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ខាងមុខនេះ។ ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេស៊ី គឺកាន់តែមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ជាមួយនឹងការគិតពីផាសុកភាពដល់អ្នករស់នៅ ម្ចាស់បុរីនេះបានផ្តោតលើសំណង់់បែបបៃតង ដែលជាសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឲ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

នៅក្នុងគម្រោងបុរី ខេស៊ី ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here