រដ្ឋាភិបាលកម្ពុជា-ជប៉ុនឯកភាពរួមគ្នា៥ចំណុចលើការងាររៀបចំទីក្រុងឆ្លាតវៃ

0

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឯកភាពគ្នាលើ៥ចំណុច ក្នុងការរៀបចំទីក្រុងឆ្លាតវៃ (Smart Cities) នឹងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀបចំវេទិកាសាធារណៈឯកជនលើកទី១ស្តីពី ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជាជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី គនរូបនីយកម្ម សំង់កម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចែករំលែកបទពិសោធន៍ពាក់ព័ន្ធការរៀចំទីក្រុង និងការគ្រប់គ្រងប្រព័ន្ធលូទឹកខ្វក់ រួមទាំងផ្តល់គំនិតដល់ការរៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City)នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងលំហធុរកិច្ចកម្ពុជាជប៉ុន។

កិច្ចពិភាក្សា និងផ្លាស់ប្តូរបទពិសោធរយៈពេលមួយថ្ងៃ អង្គវេទិកាទទួលបានលទ្ធផលដូចខាងក្រោម ទី១ បង្ករលក្ខណៈដលក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា ជាពិសេសលើការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម  ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថានទីក្រុង ការរៀបចំទីក្រុង និងរួមចំណែកក្នុងការបង្កើត Smart Cities

ទី២ ជប៉ុនជួយគាំទ្របង្កើតទីក្រុឆ្លាតវៃ (Smart Cities ) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាតំបន់គំរូ។ទី៣ ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើត បណ្តាញទីក្រុងឆ្លាតវៃ (Smart Cities) អាស៊ានជប៉ុន និងការបង្កើតវេទិកាសាធារណៈឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ានជប៉ុន នាពេលខាងមុខ។

ទី៤ នៅខែតុលា ឆ្នាំ២០១៩នៅទីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុននឹងរៀបចំកិច្ចប្រជុំ      មន្ត្រីជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំលែកបទពិសោ និងដោះស្រាយបញ្ហាប្រឈម។ នៅឆ្នាំ ២០២០ នៅរួមខេត្តសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនរៀបចំវេទិកសាធារណៈឯកជន ស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជាជប៉ុនលើកទី២។

ទី៥ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំ ស្ថានីយវាស់វែងអចិន្រ្តៃយ៍នៅកម្ពុជា ដើម្បីបម្រើដល់ការវាស់វែង និងផលិតផែនទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here