វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ចាប់ផ្តើម​មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​លឿន

0

ដោយ​វុត្ថា

ត្បូងឃ្មុំៈ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា នៅក្នុង​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​កូនពៅ​គេ កំពុងមាន​សន្ទុះ​នៃ​ការសាងសង់ និង​អភិវឌ្ឍន៍​លើ​វិស័យ​អចល​ទ្រព្យ​យ៉ាងច្រើន​គួរអោយកត់សម្គាល់ ជាពិសេស​នៅ​ទីប្រជុំជន បើ​ប្រៀបធៀប​ជាមួយ​តាម​បណ្តា​ខេត្ត​នានា។

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ​ថា  វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា បាន​កំពុង​បន្ត​រីកដុះដាល​ដូច​ផ្សិត បើទោះបីជា​ក្នុងអំឡុង​បញ្ហា​ជំងឺ​កូ​វីដ១៩ក្តី ដែល​ពិតជា​បាន​ចូលរួមចំណែក​ជួយ​លើ​សេដ្ឋកិច្ចជាតិ នៅ​ការអភិវឌ្ឍន៍​លំនៅដ្ឋាន និង​ទីប្រជុំជន នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​ក្នុង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ក៏មាន​ការរីកចំរើន​ផងដែរ។

រដ្ឋបាលខេត្ត​បញ្ជាក់ទៀតថា  ដោយ​មើលឃើញ​ឳ​កាស​បែបនេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន បាន​នឹង​កំពុងធ្វើការ​វិនិយោគ​ទាំង​ពុះ​ដី​ឡូ​តិ៍ លំនៅឋាន និង​គម្រោងផ្សេងៗទៀត ជាក់ ស្តែង មា​នក​ក្រុមហ៊ុន ក្នុងស្រុក​មួយ​បាន​វិនិយោគ​ប្រភេទ​ដី​ឡូ​តិ៍ ៣០០០ឡូត៍ ដែលមាន​ទីតាំងនៅ​ចំ​ទល់មុខ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ក្រោម​ទុន​ទឹកប្រាក់​ជាង៥០លាន​ដុល្លារ ស្ថិតក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទី​រួម​ខេត្ត​ត្បូងឃ្មុំ។

លោក​ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តែងតែ​ធ្វើការ​ជំរុញ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​វិនិយោគ​គិ​ន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មក​បណ្តាក់​ទុក​រកស៊ី វិនិយោគ​លើ​គ្រប់​វិស័យ ទោះ​យ៉ាង​ក្នុង​ខេត្ត​ត្បូងឃ្មុំ វិស័យ​អចលនទ្រព្យ​បាន​រីកដុះដាល​ដូច​ផ្សិត ដែល​បាន​ចូលរួម​ជួយ​អភិវឌ្ឍន៍​ទីប្រជុំជន ក្នុង​ទី​រួម​ខេត្ត​ត្បូងឃ្មុំ តាមរយៈ​ការអភិវឌ្ឍន៍​ដីធ្លី និង​លំនៅដ្ឋាន ស្រូបយក​ការប្រមូលផ្តុំ​ពលរដ្ឋ​មក​រស់នៅ និង​រក​ទទួលទាន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here