អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ​មាន​ជំនឿ​ចំពោះ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩

0

ដោយ  វុត្ថា

ភ្នំពេញ៖ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្នុងនាម​ជា​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវមាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​យាយី​នៅក្នុង​ប្រទេស។

 

លោកស្រី តាំង ហួរ  នាយិកា​ក្រុមហ៊ុន Amatak Property Service  បាន​ប្រាប់​គេហទំព័រ propertyrea.asia កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ម្សិលមិញ​នេះ​ថា អ្នករកស៊ី​ក្នុង​វិស័យ​អចល​ទ្រព្យ​មួយចំនួន​ហាក់​ល​មាន​អារម្មណ៍​ភ័យព្រួយ​ចំពោះ​អាជីវកម្ម ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ ១៩ ។

លោកស្រី​ថ្លែងថា  “យើង​កុំ​មាន​អារម្មណ៍​ស្លេ​ស្លារ នៅក្នុង​អំឡុង​ពេលនេះ យើង​ត្រូវតែមាន​ជំនឿរ​ចំពោះ​រាជរដ្ឋាភិបាល​របស់​យើ​ដែល​គាត់​កំពុងតែ​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​តាម​ការណែនាំ​របស់គាត់” ។

លោកស្រី​បន្ថែមថា “ មិនយូរ​មិនឆាប់ នៅពេលដែល​យើង​ចូលរួម​ជាមួយ​ការប្រយុទ្ធប្រឆាំង​ទទួលបាន​ជោគជ័យ​ទៅនឹង​វិបត្តិ​មួយ​នេះ​នឹង​ធ្វើឱ្យ​អាជីវកម្ម និង​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​យើង​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ” ។

លោកស្រី​បញ្ជាក់ថា “រាជរដ្ឋាភិបាល មិន​ចង់ឱ្យមាន​ការចម្លង​នូវ​ជំងឺ​កូ​វីដ ១៩ នេះ​នៅក្នុង​ប្រទេស​នោះទេ ព្រោះថា​អ្វីដែល​យើង​មើលមិនឃើញ ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​គឺ​ដើម្បី​ជាតិ​ឱ្យមាន​សេដ្ឋកិច្ច​រីកចំរើន និង​ប្រជាជនមាន​ភាព​ធូរធា​តាមរយៈ​បង្កើត​មុខរបរ និង​អាជីវកម្មផ្សេង” ។

ចំណែក លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បានឱ្យដឹង​ដែរ​ថា នៅក្នុង​ពេលនេះ ទាំង​អ្នករកស៊ី និង​ប្រជាពលរដ្ឋ ត្រូវតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ ១៩នេះ ដើម្បី ជៀសវាង​ប៉ះពាល់​កាន់តែ​ធំ​ដល់​សង្គម​កម្ពុជា​ទាំងមូល។

លោក ឃាង ពុ​ទ្ធី បាន​ថ្លែងថា “ក្នុងដំណាក់កាល​នេះ ប្រសិនបើ​យើង​មិន​អនុវត្ត ហើយ​បញ្ហា​កាន់តែ​កើតឡើង​ធំ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ខ្លួន​តែម្នាក់ឯង​នោះទេ ប៉ុន្តែ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុមគ្រួសារ អ្នកជិតខាង ជាពិសេស​សង្គមជាតិ​ទាំងមូល​តែម្ដង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here