មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ១០០០លានដុល្លារទំនងពន្យាពេលបើកដំណើរការ

0

ដោយ គង់ សូរិយា

ភ្នំពេញៈ ​​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TCC Triumph ដែល​គ្រោងវិនិយោគទឹកប្រាក់រហូតដល់​ប្រមាណ១០០០​លាន​ដុល្លារបាន ទំនងជាពន្យាពេលបើកដំណើរការ ខណៈផ្សារនេះបានកែប្រែនូវការៀបចំនូវអាគាររបស់ខ្លួន។


គំរោងនេះត្រូវបានវិនិយោគ ដោយក្រុមហ៊ុន​YunNanShengMao Investment (Cambodia) Co., Ltd ។ គម្រោង​នេះដើមឡើយ គ្រោងនឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២០នេះ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ រួមបញ្ចូលនូវគារ​លក់​ទំនិញ​ចំនួន​៤ ​ដែល​​អគារ​នីមួយៗ​មាន​កម្ពស់​៤ជាន់ ដែលបាន​ចាប់​ផ្តើម​សាងសង់​កាល​​ពី​​ចុងឆ្នាំមុន និងគ្រោង​បញ្ច​ប់​នៅ​ចុង​ឆ្នាំ២០១៩ នេះ ខណៈ​ដំណាក់​កាល​ទី​២នឹងសាងសង់នៅចុងឆ្នាំនេះផងដែរ។

អ្នក​គ្រប់គ្រង​​ផ្នែក​លក់​របស់​ TCC Triumph លោកហាក់ យ៉ារិទ្ឋធ្លាប់បានមានប្រសាស​ន៍ឲ្យដឹងថា គំរោងដំណាក់កាលទី១នេះ យើងកំពុងមានក្តីសង្ឃឹម​ថា ​នឹង​អាច​បើក​ដំណើរការ​​បាន​នៅ​ដើម​ឆ្នាំ២០២០​ ហើយ​នៅ​ពេល​សាងសង់​រួច នឹង​​មាន​ផលិតផល​ជាង​១០​ម៉ឺន ​​មុខ​សំរាប់លក់នៅក្នុងមជ្ឈមណ្ឌលនេះ​​

មជ្ឈមណ្ឌល​​ពាណិជ្ជកម្មTCC Triumph វិនិយោគ​លើ​ផ្ទៃដី​ទំហំ​ជាង៩​ហិកតា ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។


អ្នកជំនាញមួយរូប នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញធំៗនៅរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ពិសេសប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង។លោកបន្តថា អ្នកវិនិយោគគំរោងធំៗបែបនេះ ពួកគេសិក្សាពីទីផ្សារច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តវិនិយោគលើគំរោងអ្វីមួយ។

លោកបន្តថា “កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាអំណាចនៃការទិញ ព្រោះ​ពេលប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើង អំណាចនៃការទិញនឹងកើនឡើងជាស្វ័យ​ប្រវត្តិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here