សម្តេច​តេ​ជោ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ៣៨ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​នាថ្ងៃទី៣០ ខែវិច្ឆិកា​ខាងមុខនេះ

0

ដោយ ​វុត្ថា

សៀមរាបៈ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​បើក​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​ទាំង៣៨ ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃទី ៣០ខែវិច្ឆិកា​ឆ្នាំ ២០២០ខាងមុខនេះ បន្ទាប់ពី​ពន្យា​ពេល​នៃ​ការបើក​រដ្ឋា​ន​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​កន្លងមកនេះ។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅ​ពិធី​ចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ ខេត្តសៀមរាប​នា​ថ្ងៃទី ១៥ ខែវិច្ឆិកា​កន្លងមក​ថា  ក្រសួង​បាន​បញ្ជូន​គ្រឿងចក្រ​រួចរាល់​ហើយ ដើម្បី​ស្វាគមន៍​សម្តេច​តេ​ជោ​អញ្ជើញ​មក​បើក​ដ្ឋា​ន​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា​ខាងមុខនេះ។

លោក​បន្តថា “គ្រឿង​ចក​ទាំងនេះ​ត្រូវបាន​បញ្ជូន​មកដល់ ហើយ​បានចាប់ផ្តើម​ស្ថាបនាបណ្តើរៗ ទំរាំ​ដល់​ថ្ងៃ​សម្តេច​តេ​ជោ មក​ប្លុំ​ក​ញ្ឆែ អ្វី​បាន​ត្រៀម​រួចរាល់​ហើយ នឹង​ចាប់ផ្តើម​ទៅ​ព្រម​គ្នា​តែម្តង” ។

លោក​បន្តថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​លើ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ថ្នល់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ។

លោក​ស៊ុន ចាន់ថុល បាន​បន្តថា  ជាក់ស្តែង​នៅក្នុង​រយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ស្ថាបនា៣៨ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព នៃ​ការត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​កម្ពុជា។

គម្រោង​ស្ថាបនា​ផ្លូវ​វ​ក្រុង​ទាំង៣៨ ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​នេះ មាន​ប្រវែង​សរុប​ប្រមាណ​ជាង ៩៨គម ដែល​នឹងត្រូវ​ចំណាយ​ថវិកា ប្រមាណ១៥០លាន​ដុល្លារ​អាមេរិក ដែល​ប្រមុខ​រដ្ឋាភិបាល បានអនុម័ត​កញ្ចប់​ថ​វិកា​កាលពី​ថ្ងៃទី៤ កញ្ញា​កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here