កត្តា​អ្វីខ្លះ​ជួយ​ជម្រុញ​ឲ្យ​ខណ្ឌ​ចំនួន២ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញមានការ​រីកចំរើន​លឿន

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មើលឃើញថា ខណ្ឌ​ចំនួន២នៅ​ភាគខាងត្បូង នៃ​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បននេះ បាន​នឹង​កំពុង​សក្តានុពល និង​រីកចំរើន​ខ្លាំង លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ បើ​ធៀប​ជាមួយនឹង​បណ្តា​ទិស​ផ្សេងទៀត។

លោកស្រី​ចេ​វ សុ​ឃុន​អ​តី​តៈ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ខណ្ឌ​ចំនួន​ពីរ ដែល​លោកស្រី មើលឃើញ​ដែល​កំពុងមាន​សក្តានុពល លើ​វិស័យ​អចលនទ្រព្យ​នេះ គឺ​ខណ្ឌមានជ័យ និង ខណ្ឌដង្កោរ របស់​រាជធានី​ភ្នំពេញ។

លោកស្រី​ថ្លែងថា “តំបន់​ដែលមាន​សក្តានុពល​ខ្លាំង នាពេល​បច្ចុប្បន្ននេះ​យើង​ឃើញ​នៅ​តំបន់​ភាគខាងត្បូង​មាន​សន្ទុះ​ខ្លាំង ជាពិសេស​នៅ​ខាង​ខណ្ឌដង្កោរ ក៏ដូចជា​នៅ​ខាង​ង​ខណ្ឌមានជ័យ នៅ​តំបន់​គម្រោង​ផ្សារ​ទំនើប​អេ​អន៣ (តំបន់​ផ្លូវ៦០ម៉ែត្រ) ដែល​អ្នក​អភិវឌ្ឍន៍​មួយចំនួន​កំពុង​អនុវត្ត​គម្រោងធំៗរបស់ខ្លួន” ។

លោកស្រី​បន្ថែមថា នៅ​តំបន់​នេះ មាន​គម្រោង​អភិវឌ្ឍន៍ធំៗជាច្រើន ដែល​បាននិងកំពុង​ដុះ​ឡើង និង​កំពុងអភិវឌ្ឍន៍ ដែល​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ កាន់​តែមាន​សន្ទុះ​រីកចំរើន​កាន់តែខ្លាំង  តែ​យ៉ាងណា​នៅ​តំបន់ផ្សេងៗ ទៀត​ក៏មាន​ការរីកចំរើន​ផងដែរ។

ជាមួយគ្នានេះ លោកស្រី​តាំង ហ៊ួ​រ នាយិការ​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​រីកចំរើន​ខ្លាំង លើ​វិស័យ​អចលនទ្រព្យ​ច្រើន ជាង​បណ្តា​ជាយក្រុង​នានា ជាពិសេស​តំបន់​ផ្លូវ៦០ម៉ែត្រ ឬ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន ដោយសារ​មាន​គម្រោងធំៗជាច្រើន​ទៅកាន់​ទីនោះ។

លោកស្រី​បន្តថា “តំបន់​ផ្លូវ៦០ម៉ែត្រ ហាក់​មាន​សកម្មភាពរ​ស់រ​វើក​ខ្លាំង​ជាង ដោយសារតែ​តំបន់​នេះ មាន​គម្រោងធំៗជាច្រើន កំពុង​រីកដុះដាល់​នៅ​តំបន់​នេះ ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើប AEON Mall ៣ ដោយពេល​ខ្លះ អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន ព្រោះ​វា​មានតម្លៃ​ខ្ពស់” ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា ការរីកចម្រើន​ភាគខាងត្បូង​ក្រុងភ្នំពេញ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​កើតឡើង​ដោយ​លក្ខ​ខ័​ណ្ឌ​មួយ​ចំនូ​ន​ដូចជា ការរីកចម្រើន​នៃ​នគរូបនីយកម្ម ការកើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​ក្រុងភ្នំពេញ (កត្តា​ប្រជាសាស្ត្រ) ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗរបស់​រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ជាពិសេស​តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់​ទៅកាន់​បណ្តាញ​ផ្កូ​វ​ជាតិធំៗជាច្រើន ដូចជា​ផ្លូវជាតិ​លេខ២ ផ្លួ​វ​ជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ជាដើម។

លោក​បន្តថា “ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ ដោយសារ​កត្តា​សុខសន្តិភាព ពិតជា​តម្លៃ​ស្នូល​មិនអាច​ខ្វះ​បាន ដែល​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ឈានទៅ​កាន់​លំដាប់​ថ្មី​មួយទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here