សក្តាសំខាន់ៗបីកំពុងជំរុញការវិនិយោគបុរីលំនៅដ្ឋាននៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍នៅកម្ពុជា កំពុងទាញនិងទទួលបានផលប្រយោជន៍ជាច្រើនពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដោយសារកម្ពុជាជាប្រទេសមានការរីកចម្រើនសេដ្ឋកិច្ចលឿន និងការកសាងហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឡើងជារៀងរាល់ថ្ងៃ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានការវិវត្តន៍ពីសេដ្ឋកិច្ច សង្គម និងអចលនទ្រព្យនៅកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃភាគខាងត្បូង ពិតជាមានល្បឿនលឿនស្ទើរមិនគួរឲ្យជឿ គឺដូចប្រសាសន៍សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា តំបន់ភាគខាងត្បូង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រកំពុងក្លាយជាទីក្រុងថ្មីមួយ។

លោកបន្តថា “ការរីកចម្រើននៅភាគខាងត្បូង ដោយសារកត្តាបីសំខាន់គឺការវិនិ​យោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការរីកចម្រើនក្រុងភ្នំពេញ និងកត្តាប្រជាសាស្រ្ត ពិសេសតំបន់នេះមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើន”។លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច អចលនទ្រព្យមិនអាចកើតមានឡើយ ប្រសិនជាគ្មានសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន”។

ជាមួយនឹងសក្តានុពលចំពោះមុខ អ្នកវិនិយោគក្នុងស្រុក បានបោះទុនវិនិយោគ៦០លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីលើផ្ទៃដីប្រមាណ១០ហិកតា នៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងទាក់ទាញការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន។

បុរីថ្មីនេះមានឈ្មោះGB Resident ដែលកំពុងត្រៀមដំណើរការសាងសង់ និងលក់ជូនអតិថិជន ជាមួយលំនៅដ្ឋានប្រណីតបែបShop House ដែលរួមបញ្ចូលនូវមជ្ឈមណ្ឌ​លពាណិជ្ជកម្មនានាផងដែរ។

បុរីGB Resident ស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តក ណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្សារទំនើបEAON Mall3។

លោកគឹម វិចិត្រអគ្គនាយកក្រុមហ៊ុនGreat Alliance property Investment និងជាតំណាងផ្នែកលក់នៃបុរីខាងលើនេះបានមានប្រសា​សន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុ​ងហុចសក្តានុពលដ៏សម្បើម ដែលអ្នកអភិវឌ្ឈន៍ជាតិ និងអន្តរជាតិកំពុងឆ្ពោះ និងសម្លឹងមកកាន់តំបន់នេះ ព្រោះវាជាតំបន់ដែលស្ថិតនៅកៀក ព្រលានយន្តហោះអន្តរជាតិផង ជាតំបន់ដែលកៀក នឹងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗដូចជា ផ្សារទំនើបEAON MALL3 ផ្សារទំនើបរបស់បុរីប៉េង ហួត ផ្សារទំនើបរបស់ក្រុមហ៊ុនជីប ម៉ុង និងគម្រោងលំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋជាច្រើនទៀត។

លោកបន្តថា “បុរីGB Resident កំពុងចាប់យកកាលានុវត្តន៍ភាពនេះ ដែលវាជាផ្នែកមួយនឹងជួយពង្រីកសក្តានុពលតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើន ពិសេសតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាក់ទាញមួយ”។ លោកបន្តថា “ការវិនិយោគលំនៅដ្ឋាននៅបុរីGB Resident នឹងទទួលបានផលចំណេញខ្ពស់ ដោយ សារអ្នកអភិវឌ្ឍន៍​នឹងសាងសង់ផ្សារទំនើប ហើយតំបន់នេះនឹងមានសណ្ឋាគារ និងមជ្ឈម ណ្ឌលពា ណិជ្ជកម្មច្រើនថែមទៀត ដើម្បីទទួលអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះ ហើយពួកគេអាចសម្រាកនៅតំបន់នេះ មុនបន្តដំណើរទៅកាន់ប្រទេសដទៃទៀត”។

លោកគឹម វិចិត្របានបន្តទៀតថា បុរីGB Resident នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខឆាប់ៗនេះ ជាមួយនឹងជម្រើសលំនៅដ្ឋានសម្បូរបែប និងទាក់ទាញការវិនិយោគ ដោយអ្នកវិនិយោគអាចទិញសម្រាប់ស្នាក់នៅ ទិញសម្រាប់វិនិយោគយកផលចំណេញ និងទិញដើម្បីសម្រាប់រស់នៅផង និងធ្វើអាជីវកម្មផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here