តោះទៅមើលគំរោងយក្សមួយទៀត នៅតាមបណ្តោយផ្លូវវេងស្រេង

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង មិនស្ថិតនៅជាតំបន់ឧស្សាហកម្ម​តែមួយនោះទៀតទេ ប៉ុន្តែតំបន់នេះបាននិងកំពុងក្លាយជាតំបន់លំនៅដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្មដ៏រសរវើកមួយនាពេលអនាគត។

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយទៀត Yuetai Group បាននិងកំពុងចាប់ផ្តើមគំរោងយក្សមួយទៀត តាមរយៈការសាងសង់អាគារកប់ពពកចំនួន៨ ដែលបោះទុនវិនិយោ​គរាប់រយលានដុល្លារអាមេរិក។

យោងតាមប្រភពព៌តមានពីក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុន Yuetai Group កំពុងអភិវឌ្ឈន៍គំរោងមួយទៀតឈ្មោះ Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងយូនីតខុនដូប្រណិត ដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ បន្ទាប់ពីក្រុមហ៊ុននេះ បានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគំរោង EAST VIEW SOHO​  ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះ បានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។

គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (តំបន់មួយដែលគេស្គាល់ថាផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានទីតាំងនៅជិតព្រលានយន្តហោះភ្នំពេញ។ ​

ប្រភពព៌តមានដដែលបានឲ្យដឹងថា លំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន Yuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រ​ណីតៗដូចជា កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ។

លើសពីនេះទៀតក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការប ណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍ វប្បធម៌ ដើម្បីជួយបង្កើនកម្រិតជីវភា​ពរស់នៅរបស់ប្រជាជនសកម្ពុជា។

ក្រុមហ៊ុននេះបានចូលមកកាន់រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់យកយកទីក្រុងនេះ ជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោ​យបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១នៅកម្ពុជាឈ្មោះ Eastland Development, Co,​Ltd និងបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Manage​men​t Co., Ltd និងក្រុមហ៊ុនរបស់កម្ពុជា។

អគ្គនាយកក្រុមហ៊ុន Century21 Mekongលោកច្រឹក សុខនីមបានថ្លែងថា ទោះ ជាគំរោងនេះស្ថិតនៅតំបន់ជាយក្រុងបន្តិចមែន ប៉ុន្តែវាជាតំបន់មានសក្តានុពលខ្លាំងនាពេលអនាគត ព្រោះបច្ចុប្បន្នមានបុរីជាច្រើនបានកើតមាននៅតំបន់នេះរួចហើយ ហេតុនេះទីផ្សារតំបន់នេះគួរផ្តោតលើអ្នកមានជីវភាពមធ្យម ខណៈរោងចក្រ សហគ្រាសនៅតំបន់នេះនឹងជាមូលដ្ឋានរយៈពេលខ្លីប៉ុណ្ណោះ។លោកបន្តថា តំបន់ពាណិជ្ជកម្ម លំនៅដ្ឋា​ន និងឧស្សាហកម្មបានធ្វើឲ្យតំបន់នេះទាក់ទាញការងារកាន់តែច្រើន។

លោកបន្តថា “ធម្មតាគំរោងធំបែបនេះ ខ្ញុំគិតថាអ្នកវិនិយោគពួកគេមានអតិថិជនក្នុងដៃស្រាប់ទៅហើយ ពួកគេនាំអ្នកវិនិយោគថ្មីៗច្រើន មុនពេលនិន្នាការប្រជាជនក្នុងស្រុកចាប់ផ្តើមទទួលយកសេវាកម្មស្នាក់នៅតាមខុនដូកាន់តែច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here