ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅឋានរបស់ពលរដ្ឋកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ជាពិសេសគូស្វាមី ភរិយា ដែលទើបរៀបអាពាហ៍ពិពាហ៍ហើយថ្មីថ្មោង ដែលចាំបាច់ត្រូវតែបំពេញតម្រូវការស្នាក់នៅឱ្យបានសមរម្យ។
ប្រការនេះហើយបានធ្វើឲ្យហ៊ុនជាច្រើន បានចាប់ផ្តើមសាងសង់លំនៅឋាន ដូចជាជាបុរី បណ្តុំលំនៅឋានជាផ្ទះល្វែង និងខុនដូរជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ប៉ុន្តែការសាងសង់មួយចំនួន ហាក់មិនស្របទៅតាមលក្ខណ្ឌ និងទីតាំងដែលបង្ករផលអាក្រក់ដល់អ្នកទិញយកទៅរស់នៅបន្ត។
ដើម្បីជៀសវាងនូវចំណុចអវិជ្ជមានខាងលើនេះ អ្នកទិញត្រូវគិតពិចារណា និងយល់ទៅលើចំណុចសំខាន់ៗមួយចំនួន មុននឹងឈានដល់ការសម្រេចចិត្តទិញ មិនថាចំពោះការទិញដោយបង់លុយផ្ដាច់ ឬទិញដោយការបង់រំលោះដ៏ដោយ ។ ចំណុចសំខាន់ទាំងអស់នោះរួមមានដូចជា
១)លំនៅឋាននៅជិតផ្សារ និងសាលារៀន
លោក-អ្នកទិញលំនៅឋាន ត្រូវគិតដល់ទីតាំងនៅឋានដែលជិតផ្សារ និងសាលារៀនដើម្បីមានភាពងាយស្រួលក្នុង ធ្វើដំណើរទៅផ្សារទិញរបស់របផ្សេងៗ និងមានភាពងាយស្រួលជូនកូន ទៅសាលារៀនកុំឲ្យមានហានិភ័យទៅថ្ងៃក្រោយ។
២)លំនៅឋាននៅជិតកន្លែងធ្វើការ
លោក-អ្នកទិញលំនៅដ្ឋាន ត្រូវគិតដល់ទីតាំងនៅឋាន ដែលនៅជិតកន្លែងធ្វើការរបស់អស់លោកអ្នក ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរដំណើរ និងចំណាយពេលតិច ព្រោះថា បច្ចុប្បន្នបញ្ហាកកស្ទះចរាចរណ៍ បង្កឲ្យអស់លោកអ្នកខាតពេល និងចំណាយច្រើនជាដើម។
៣)លំនៅឋាននៅជាប់នឹងផ្លូវធំ
លំនៅឋាននៅជាប់នឹងផ្លូវធំ មានភាពងាយស្រួល ក្នុងបង្កើតមុខរបរអាជីវកម្មផ្សេងៗ ព្រោះមានមនុស្សចេញចូល និងធ្វើដំណើរឆ្លងកាត់ច្រើន។
៤) លំនៅឋានមានសុវត្ថិភាព
បញ្ហាសុវត្ថិភាព គឺជារឿងចម្បងរបស់មនុស្ស ចឹងទេលោកអ្នកត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ ទៅលើការសាងសង់លំនៅឋាន មានលក្ខណៈគ្រប់គ្រាន់ និងបច្ចេកទេសត្រឹមត្រូវតាមស្តង់ស្តារ រួមទាំងប្រព័ន្ធលូ ទឹកនិងភ្លើងដែរឬទេ? ម្យ៉ាងទៀតត្រូវមើលជុំហ្នឹងមានបញ្ហាចោរកម្ម និងបញ្ហាផ្សេងៗទៀត ដែលបង្ករឪ្យមានហានិភ័យទៅថ្ងៃក្រោយ។
៥) បរិយាកាសគួរអោយចង់រស់នៅ និង មានតំលៃសមរម្យ
ចំណុចក្រោយនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អស់លោកអ្នកមានបំណងក្នុងការទិញលំនៅឋាន ត្រូវគិតពីបរិយាកាស និងបរិស្ថានជុំវិញល្អ គួរឲ្យចង់រស់នៅដែរទេ?។ សម្រាប់តម្លៃលំនៅឋានវិញ សាកសមជាមួយនឹងលទ្ធភាពនៃចំណូលរបស់យើងដែរឬទេ?៕