ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សមួយចំនួនក្នុងប្រទេសកម្ពុជា មានជម្រើសច្រើនក្នុងការបង់រំលស់ទៅលើអលចនទ្រព្យដែលខ្លួនបានទិញ តាមរយៈការបង់ជាមួយម្ចាស់វិនិយោគ និងបង់តាមធនគារ ។ នៅក្នុងការបោះរំលោះនីមួយៗ មានសារៈប្រយោជន៍ផ្សេងៗគ្នាទៅតាមពេលវេលា និងស្ថានភាពជាក់ស្តែង។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអលចទ្រព្យកម្ពុជាថ្លែងថា អ្នកដែលទិញអលនទ្រព្យក្នុងរយៈពេលខ្លី (២ ឬ ៣ ឆ្នាំ ) ត្រូវបង់ជាមួយម្ចាស់គម្រោង ដែលគ្មានអត្រាការប្រាក់ ប៉ុន្តែបើបង់ក្នុងរយៈពេលវែង គឺត្រូវបង់ជាមួយនឹងធនាគារ ព្រោះមានអត្រាការប្រាក់ទាប។
លោកថ្លែងថា “បើពលរដ្ឋកម្ពុជាបង់រំលោះផ្ទះ ជាមួយបុរីឬអលចនទ្រព្យក្នុងរយៈពេល ចាប់ពី១០ឆ្នាំ រហូតដល់២០ឆ្នាំ គួរទៅសិក្សាជាមួយនឹងធនាគារ ដែលវាមានភាពចំណេញទៅលើអត្រាការប្រាក់ ព្រោះម្ចាស់គម្រោងយកអត្រាការប្រាក់ខ្ពស់” ។
លោកឃាង ពុទ្ធី ថ្លែងថា នៅពេលដែលបង់ជាមួយធនាគារ ក្នុងរយៈពេលវែង មិនមែនចំណេញអត្រាការប្រាក់នោះទេ ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់ ព្រោះខាងធនាគារ គេនឹងសិក្សាលើបណ្ណកម្មសិទ្ធិ និងទីតាំងរបស់ម្ចាស់គម្រោងមុននឹងអនុញ្ញាតឱ្យ អតិថិជនខ្ចីប្រាក់យកទៅទិញលំនៅឋាន ។
លោកថ្លែងថា នេះគឺជាអត្ថប្រយោជន៍បន្ថែម ពីលើការចំណេញការប្រាក់ ប៉ុន្តែបើបង់ត្រឹមតែក្នុងរយៈពេល២ឆ្នាំ មិនយកអត្រាការប្រាក់ គួរតែបង់ជាមួយម្ចាស់គម្រោង ព្រោះគេមិនទាមទានូវលក្ខខណ្ឌផ្សេងៗនោះទេ។
យោងតាមការសិក្សាមួយបង្ហាញថា ការបង់រំលស់ ជាមួយម្ចាស់គមម្រោងអភិវឌ្ឍន៍ ជាលំនៅឋាន ឬជាប្រភេទដីឡូតី៍ ក្នុងរយៈពេលវែងចាប់ពី១០ឆ្នាំឡើង គឺត្រូវបង់ក្នុងអត្រាការប្រាក់ខ្ពស់ ដែលផ្ទុយការយកកម្ចីពីធនាគារដែលមានអត្រាការប្រាក់ទាប៕