ក្រុមហ៊ុន​ចាកចេញ​ពី​ប្រទេស​មី​យ៉ាន់​មា​ចំនួន២០កំពុង​ស្វែងរក​ទិញ​ដី​វិនិយោគនៅ​ខេត្តកំពង់ស្ពឺ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង បានឱ្យដឹងថា មាន​ក្រុមហ៊ុន​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ចំនូ​ន២០បាននិងកំពុង​ស្វែង​ទីតាំង ដើម្បី​រៀបចំ​ការវិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ។

អភិបាលខេត្ត​រូបនេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ខ្លះ គេ​ត្រូវ​ប្ដូរ​ទីតាំង​រោងចក្រ ពី​ប្រទេស​ភូមា​ឬ​មី​យ៉ាន់​ម៉ា​មកកាន់​កម្ពុជា ដោយ​ក្រុមហ៊ុន​ទាំងនោះ​ទើប មក​ទាក់ទង​ខាងយើង។ ជាក់ស្ដែង កាលពី​ចូលឆ្នាំ​ខ្មែរ​នេះ មាន២០រោងចក្រ កំពុង​ដើររក​ទីតាំង​ដើម្បី​សាងសង់ ឬ​ជួល​រោងចក្រ​ថ្មី​ឱ្យទាន់​ហេតុការណ។

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ​មាន​គម្រោង​វិនិយោគ​ជាង២០០គំរោង ក្នុងនោះ​រោងចក្រ សហគ្រាស​កំពុង​ដំណើការ​មាន១៥៣រោច​ចក្រ ហើយ​រោងចក្រ​ខ្លះទៀត​កំពុង​ង​ស្ថិតក្នុង​ការសាងសង់ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាជន​ជាង១២ម៉ឺន​នាក់។

លោក​បន្តថា “បច្ចុប្បន្ន​មាន​រោងចក្រ សហគ្រាស ក៏ដូចជា គម្រោង​វិនិយោគធំៗនានា ទាំង​កំពុងតែ​បើក​ដំណើរការ ក៏ដូចជា គម្រោង​ដែល​ត្រៀម​នឹង​មក​វិនិយោគ​ទាំងអស់ នៅតែ​បន្ត​តាម​ផែនការ ទោះ​ប្រទេស​កំពុងមាន​វិបត្តិ​កូ​វីដ​ក៏ដោយ” ។

លោក​វ៉ី សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា គម្រោង​ទាំងអស់​នៅតែ​ដើរ​ដដែល មិនទាន់មាន​គម្រោង​ណាមួយ​បិទ​នៅឡើយ​នោះទេ ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​ក្តី។

អភិបាលខេត្ត​កំពង់ស្ពឺ​រូបនេះ ក៏បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​លើកកម្ពស់​វិស័យធំ២ នៅ​ខេត្តកំពង់ស្ពឺ ពោលគឺ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ ខណៈ​វិស័យ​ទាំង២នេះ បាន និង​កំពុង​ដើរតួរ​ជា​ស្នូល​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជា​បន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here