នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ Le Condé BKK1 បានប្រារព្វពិធីសម្ពោធន៍ដាក់លក់គម្រោង BKK AVENUE ដែលជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅតំបន់បឹងកេងកង១។ វាគឺជាពេលវេលាដ៏អស្ចារ្យមួយដែលមានអ្នកចូលរួមយ៉ាងច្រើនពីសំណាក់អ្នកជំនាញផ្នែកអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ អ្នកវិនិយោគ និងសាធារណៈជនជាច្រើនបានចូលរួម ដើម្បីទទួលបានព័ត៌មានអំពីគម្រោងថ្មីដែលជាឱកាសមាសមួយនៅក្នុងទីផ្សារយើង។ ត្រឹមថ្ងៃសម្ពោធន៍ដាក់លក់ BKK AVENUE សម្រេចបានលទ្ធផលលើពីការគ្រោងទុក ដោយក្នុងនោះមានអ្នកកក់ទីតាំងជាច្រើន ហើយក្នុងនោះពាក់កណ្តាលទីតាំងត្រូវបានលក់ដាច់ហើយ។ ប្រញាប់ឡើង ចំនួនទីតាំងមានកំណត់។
Le Condé BKK1 ជាគម្រោងខុនដូប្រភេទប្រណិត ដែលបំពាក់ទៅដោយបរិក្ខារទំនើបៗជាច្រើន សម្រាប់បែបបទរស់នៅដែលទំនើប និងផាសុកភាព។ ដើម្បីលើកតម្កើងកម្រិតនៃការរស់នៅរបស់អ្នកស្នាក់នៅ Le Condé BKK1 បានបង្កើតគម្រោង BKK AVENUE ដែលនឹងក្លាយទៅជាទីតាំងដ៏ស័ក្តិសមសម្រាប់ ការដើរទិញទំនិញបែបកំសាន្ត។ ជាពិសេសគឺ សម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1 ផ្ទាល់ដែលកំពុងរស់នៅជាន់ខាងលើនៃគម្រោងនេះ ពួកគេនេះហើយដែលជាអតិថិជនដ៏មានសក្តានុពលខ្ពស់របស់ BKK AVENUE។
តាមការយល់ឃើញរបស់ភ្នាក់ងារអចលនទ្រព្យ ពួកគេបានសរសើរថា BKK AVENUE នឹងក្លាយទៅជាទីផ្សារដ៏គួរឲ្យទាក់ទាញមួយ ដែលផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅដល់អ្នកក្នុងស្រុក ក៏ដូចជាជនបរទេសនៅក្នុងតំបន់នេះ ជាពិសេសអ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ពួកគេពុំចាំបាច់ដើរចេញពីអគាររបស់គេ ដោយសារតែពួកគេមានបរិក្ខារគ្រប់គ្រាន់ សម្រាប់ការរស់នៅបែបផាសុកភាព ឆ្លាតវៃ និងប្រណិតរបស់ពួកគេ។
ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ជាន់ផ្ទាល់ដីនៃគម្រោងខុនដូដ៏ប្រណិតមួយ នេះជាគុណតម្លៃដ៏ពិសេសមួយសម្រាប់ម្ចាស់កម្មសិទ្ធិនៃ BKK AVENUE។ តាមការប៉ានស្មាន មានអ្នកស្នាក់នៅច្រើនជាង ៣ពាន់នាក់ ដើរកាត់មុខហាងលោកអ្នកជាប្រចាំ ដែលធ្វើឲ្យលោកអ្នកមានទំនាក់ទំនងផ្ទាល់ទៅកាន់ពួកគេ។ លើសពីនេះទៀត ស្ថិតទីតាំងចម្បងនៃទីប្រជុំជនចម្រុះនៃរាជធានី BKK AVENUE នឹងក្លាយទៅជាទីតាំងពាណិជ្ជកម្មដែលអាចជួលបានក្នុងអត្រាដ៏ខ្ពស់នៅក្នុងទីផ្សារនេះ។ មានត្រឹមតែ ១៦ទីតាំងប៉ុណ្នោះ រួសរាន់ឡើងដើម្បីចាប់ឱកាសនេះ ដើម្បីក្លាយជាម្ចាស់ទីតាំង ដោយសារតែពេលនេះមានអ្នកកក់ទីតាំងជាច្រើនរួចមកហើយ។ ទីតាំងដែលមានទំហំចាប់ពី៥១ម៉ែត្រការ៉េ រហូតដល់ ១០០ម៉ែត្រការ៉េ ជាមួយកំពស់ដល់ទៅ៥ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការរចនាផ្នែកខាងក្នុងហាងរបស់អ្នក។
តាមការព្យាករណ៍ BKK AVENUE នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០២៤ នេះជាឱកាសមាសមួយសម្រាប់អ្នកគ្រប់គ្នា ដោយក្នុងនោះមានទាំងម្ចាស់ទីតាំង អ្នកស្នាក់នៅគម្រោង Le Condé BKK1 អ្នករស់នៅតំបន់បឹងកេងកង និងជាពិសេសម្ចាស់ទីតាំងផ្ទាល់។ វានឹងអាចទាក់ទាញភ្ញៀវទាំង ក្នុងស្រុក និងជនបរទេសដើម្បីមកលេងកំសាន្ត និងទិញទំនិញនៅទីនេះ។