អ្នកជំនាញៈ ការវិនិយោគលើខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ននឹងផ្តល់ផលចំណេញ ខ្ពស់នាពេលអនាគត

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការវិនិយោគលើខុនដូនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ នឹងផ្តល់ផលចំណេញខ្ពស់នាពេលអនាគត ខណៈប្រជាជនស្រុកចាប់ផ្តើមមានិន្នាការក្នុងការការវិនិយោគលើខុនដូ សម្រាប់ទាំងការរស់នៅផ្ទាល់ និងសម្រាប់ទុកចំណេញនាពេលអនាគត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA លោកខន គង្គាបានប្រាប់កាលពីថ្មីៗនេះថា បច្ចុប្បន្ន ការវិនិយោគលើខុនដូនាពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់នៅពេលអនាគត ដោយសារមូលហេតុទី១ ដោយសារតម្លៃខុនដូមិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។

លោកបានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្នមានភាពបត់បែនច្រើន ហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្ន កំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌ ក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន។ ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។

លោកគង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ។ កំណើនចំណូលរបស់ប្រជាជនក្នុងស្រុក មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ ប្រឡេកមើលតែរថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយយើងអាចប៉ាន់ប្រមាណដឹងហើយ។

លោកខន គង្គាបានឱ្យដឹងថា “នៅពេលប្រជាជនមានចំណូលកាន់តែច្រើន ពួកគាត់ធ្វើការឱ្យជីវិតរស់នៅ របស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះជម្រើសល្អរបស់ពួកគាត់ផ្ទះសម្បែង”។ លោកបន្តថា “បើសិនជាពួកគាត់ជារស់នៅកណ្តាលទីក្រុងភ្នំពេញ ហើយគាត់ចង់បានផ្ទះមួយសម្រាប់ការរស់នៅល្អ គាត់មិនអាចផ្ទះល្វែងនៅកណ្តាលទីក្រុងបានទេ ហើយក៏គ្មានអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងនៅកណ្តាលដែរ ដូច្នេះជម្រើសល្អគឺវិស័យខុនដូ ហើយតម្រូវពិតជាមានការកើនឡើងនាពេលអនាគត”។

ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរប្រជាជនចូលមកទីក្រុងកើនឡើង ដែលជាកត្តាធ្វើឱ្យទីក្រុងមានភាពកាន់តែចង្អៀតបន្តិចម្តងៗ ហើយចំណូលប្រជាជនក៏មានកំណើន។ កត្តាទាំងនេះធ្វើឱ្យតម្រូវការខុនដូកាន់តែមានកំណើននាពេលអនាគត។

លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងសង្កតឃើញមិនត្រឹមតែយុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here